ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតករ​ឆ្លើយ​ហើយ​…​​ហេតុ​ដែល​គេបា.ញ់សម្លា.ប់​​អ្នក​ដឹក​ទឹកកក​ទើប​រៀប​ការ​​នោះ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​បង្ហើបឱ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​ សំណុំរឿង​បាញ់​សម្លាប់​អ្នក​បើករថយន្ត​ដឹក​ទឹកកក​ម្នាក់​យ៉ាង​សាហាវព្រៃផ្សៃ ដែល​គេ​សង្ស័យ​ផ្ដើម​ចេញពី​រឿង​ «ស្នេហា​ត្រីកោណ​» ​ដែល​កើតឡើង​នៅ​ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ កាលពី​កន្លះ​ខែ​មុន​នេះ…

ខេត្តបាត់ដំបង​ ៖ បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​បង្ហើបឱ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​ សំណុំរឿង​បាញ់​សម្លាប់​អ្នក​បើករថយន្ត​ដឹក​ទឹកកក​ម្នាក់​យ៉ាង​សាហាវព្រៃផ្សៃ ដែល​គេ​សង្ស័យ​ផ្ដើម​ចេញពី​រឿង​ «ស្នេហា​ត្រីកោណ​» ​ដែល​កើតឡើង​នៅ​ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ កាលពី​កន្លះ​ខែ​មុន​នេះ នៅតែ​មិន​ទាន់​បញ្ចប់​ការ​ស៊ើបអង្កេត​នៅឡើយ​ទេ ។

បើ​ទោះជា​ជនសង្ស័យ​ចំនួន​២​នាក់​ ត្រូវ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​បាន កាលពី​បួន​ថ្ងៃ​មុន​នៅ​ឯ​ប្រទេស​ថៃក្ដី ព្រោះ​សំណុំរឿង​បាញ់ប្រហារ​ដ៏​ឃោ​ឃៅ​នេះ​ ទំនង​អាច​ជាប់​ពាក់ព័ន្ធ​នឹង​មនុស្ស​មួយ​​ចំនួន​ទៀត​ ដែល​បាន​រួម​សមគំនិត​ ។

ជនសង្ស័យ​ទាំង​២​នាក់ ​ម្នាក់​ឈ្មោះ​ប៊ុ​ន ពន្លក អាយុ​២២​ឆ្នាំ ជា​ជន​ដៃដល់ និង​ម្នាក់​ទៀត​ឈ្មោះ​ហួន វាសនា អាយុ​២៣​ឆ្នាំ​ ជា​អ្នក​រួមគំនិត​ ។ ជន​ទាំង​២​នាក់​បាន​រត់គេច​ខ្លួន​ឆ្លង​ដែន​ទៅ​កាន់​ប្រទេស​ថៃ ក្រោយ​បាញ់​សម្លាប់​មនុស្ស តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ថៃស្រាវជ្រាវ​ចាប់ខ្លួន​បាន នៅ​ទឹកដី​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​១៦​ សីហា​ ​ក្រោយ​ពី​មានការ​ស្នើ​សុំ​សហការ​ពី​ភាគី​កម្ពុជា​ ។

សូម​បញ្ជាក់​​ថា កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​០៥ ​សីហា​ ២០១៨ មាន​ខ្មាន់កាំភ្លើង​ចំនួន​២​នាក់ ​ជិះ​រថ
យន្ត​​ម៉ាក​ហា​យ​ឡិន​ឌ័​របាន​តាម​ស្ទាក់​បាញ់​អ្នកបើកបរ​រថយន្ត​ដឹក​ទឹកកក​ម្នាក់​ ឈ្មោះ​ពេជ្រ ភិ​សា ភេទ
ប្រុស​ អាយុ​២៣​ឆ្នាំ ខណ​:​ពេល​កំពុង​ធ្វើ​ដំណើរ​ដល់​ចំណុច​វាល​អន្ទង់​ស្ថិត​ក្នុងភូមិ​ក្រពើ​ជើង ឃុំ​ភ្នំ​សំពៅ
ស្រុក​បាណ​ន់ ដោយ​បាញ់​ត្រូវ​ជន​រង​គ្រោះ​ចំនួន​៥​គ្រាប់​។

ក្រោយ​ពេល​បាញ់​សម្លាប់​មនុស្ស​បាន​សម្រេច ក្រុម​ខ្មាន់កាំភ្លើង​បាន​បើករថយន្ត​ត្រឡប់ ​ដើម្បី​គេចខ្លួន​។ បន្ទាប់​ពី​បើក​ការ​ស៊ើបអង្កេត​ជាបឋម​ដំបូង ដែល​មានការ​បំភ្លឺ​ពី​សាក្សី និង​ប្រភព​មួយ​ចំនួន​ផង គេ​បាន​ដាក់​ការ​សន្និដ្ឋាន​ជាបឋម​ថា នៅ​ជា​អំពើ​ឃាតកម្ម​ដែល​អាច​ផ្ដើម​ចេញពី​សំណ​រឿង​ «ស្នេហា​ត្រីកោណ»​។

ជាមួយនឹង​ការ​តាម​ចាប់ខ្លួន​បាន​ជនសង្ស័យ​២​នាក់​ខាងលើ​នេះ បើ​តាម​ចម្លើយ​បឋម​​របស់​ជនសង្ស័យ​ឈ្មោះ​ប៊ុ​ន ពន្លក គឺ​ការ​បាញ់​សម្លាប់​តៃកុង​រថយន្ត​ដឹក​ទឹកកក​នេះ ពិតជា​មាន​ជាប់​ពាក់ព័ន្ធ​និង​រឿង​ស្នេហា​ត្រីកោណ​មែន ​។ ជន​នេះ​បាន​សារភាព​ថា ខ្លួន​ជា​អ្នក​បាញ់​សម្លាប់​ជន​រង​គ្រោះ​ផ្ទាល់​ដៃ រីឯ​ឈ្មោះ​ហួ​ន វាសនា ត្រូវជា​បងជីដូនមួយ និង​ជា​អ្នក​បើករថយន្ត​ជួន​​ខ្លួន ដើម្បី​តាម​បាញ់​សម្លាប់​សត្រូវ ​ដែល​ហ៊ាន​ប្លន់​សង្សា​រ​ខ្លួន​​យក​ទៅ​រៀប​ការ​ ។

ក្រោយ​ពី​បាញ់​សម្លាប់​គូ​សត្រូវ ពួក​ខ្លួន​បាន​បើករថយន្ត​គេច​ទៅ​ភ្នំពេញ​​ទាំង​យប់ លុះ​ប៉ុន្មាន​ថ្ងៃក្រោយ​ទើប​ខ្លួន​ធ្វើ​ដំណើរ​ត្រឡប់​មក​វិញ ដើម្បី​ឆ្លង​​ដែន​ទៅ​សម្ងំ​លាក់ខ្លួន​នៅ​ក្នុង​ទឹកដី​​ថៃ តែ​ស្មាន​មិន​ដល់​ថា ត្រូវ​សមត្ថ​កិច្ច​ថៃ ​តាម​ចាប់​ពួក​ខ្លួន​បាន​នោះ​ទេ ​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ខេត្តបាត់ដំបងបានឱ្យ​​ដឹង​ថា សមត្ថកិច្ច​ថៃបាន​ប្រើប្រាស​់សត្វ​ឆ្កែ​ង​រាប់​សិប​ក្បាល ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នេះ​ ។ ទោះ​យ៉ាងណា​ បើ​តាម​មន្ត្រី​ជំនាញនៃ​ស្នងការ​ខេត្ត​បាន​​បញ្ជាក់​ថា សំណុំរឿង​នេះ​ នៅ​មិន​ទាន់​បិទ​បញ្ចប់​នៅឡើយ​ទេ ព្រោះ​ទំនង​អាច​នៅ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​បុគ្គល​មួយ​ចំនួន​ទៀត ដែល​រួមគំនិត​ក្នុង​អំពើ​ឃាតកម្ម​នេះ​ ។

អត្ថបទសរសេរ ដោយ