ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលរាជធានី​​ ៖ បន្ថែម​ផែនការ​រឹត​បន្តឹង​ការងារ​ចុះ​ល្បាត និង​បង្ក្រាប​បទល្មើស​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង ប្រធាន​គណៈ​បញ្ជាការ​ឯកភាព និង​ជា​ប្រធាន​គណៈកម្មាធិការ ត្រួតពិនិត្យ​គ្រឿងញៀន រាជធានី​ភ្នំពេញ បាន​ធ្វើការ​ណែនាំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​សុំ​ឱ្យ​បន្តការងារ​រឹត​បន្តឹង​ការ​ចុះ​ល្បាត…

រាជធានី​ភ្នំពេញ​៖ ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង ប្រធាន​គណៈ​បញ្ជាការ​ឯកភាព និង​ជា​ប្រធាន​គណៈកម្មាធិការ ត្រួតពិនិត្យ​គ្រឿងញៀន រាជធានី​ភ្នំពេញ បាន​ធ្វើការ​ណែនាំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​សុំ​ឱ្យ​បន្តការងារ​រឹត​បន្តឹង​ការ​ចុះ​ល្បាត និង​បង្ក្រាប​នូវ​រាល់​បទល្មើស ជា​ពិសេស ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន ដើម្បី​ផ្តល់​នូវ​សេចក្តីសុខ និង​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ។

លោក​ឃួ​ង ស្រេង បាន​លើក​ឡើង​ថា គ្រឿងញៀន​ពិតជា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ធនធាន​ដ៏​មាន​សក្ក​ដា​នុ​ពល​របស់​ប្រទេស​ជាតិ ដូច្នេះ​ត្រូវ​រួម​គ្នា​ការពារ ទប់ស្កាត់ ឱ្យ​បាន​ខ្លាំងក្លា​បំផុត នូវ​ការ​ប្រើប្រាស់ ការ​ជួញដូរ ការ​ធ្វើ​ចរាចរ​គ្រឿងញៀន នៅ​ក្នុង​រាជធានី​ភ្នំពេញ​ឱ្យ​បាន​។

លោក​បន្ត​ថា កន្លង​មក មាន​អាជ្ញាធរ​មូលដ្ឋាន និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន ហាក់​មានការ​ព្រងើយកណ្តើយ​ចំពោះ​ការ​បង្ក្រាប ការ​ផ្សព្វផ្សាយ អប់រំ អំពី​ផល​ប៉ះពាល់​នៃ​គ្រឿងញៀន​ទៅ​ដល់​មហាជន យុវជន ធ្វើ​ឱ្យ​ការ​ប្រើប្រាស់​គ្រឿងញៀន ត្រូវ​បាន​គេ​មើលឃើញ​ថា មាន​ករណី​កើត​ឡើងជា​ច្រើន ជា​ពិសេស​នៅ​ពេល​ថ្មី​ៗ​នេះ មាន​ករណី​ចរាចរណ៍​គ្រឿងញៀន​ដ៏​ធំ​មួយ ដែល​ត្រូវ​កម្លាំង​មាន​សមត្ថកិច្ច សហការ​គ្នា​អន្តរាគមន៍ និង​ចាប់​បាន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។

លោក​ឃួ​ង ស្រេង បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ទប់ស្កាត់​គ្រឿងញៀន ទទួល​ជោគជ័យ​ទៅ​បាន គឺ មិនមែន​ជា​បន្ទុក​របស់​ស្ថាប័ន​ណាមួយ ឬ​បុគ្គល​ណា​ម្នាក់​នោះ​ទេ គឺជា​ការ​ចូលរួម​ចំណែក ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ជា​ពិសេស​ឪពុក​ម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ទាំងអស់ ដើម្បី​ជោគ
វាសនា​អនាគត​កូនចៅ​របស់​យើង​ទាំងអស់​គ្នា​។

លោក​បញ្ជាក់​ថា ការ​កោះ​ប្រជុំ​គណៈ​បញ្ជាការ ឯកភាព​រាជធានី​ភ្នំពេញ​នេះ គឺ​ដើម្បី​បង្កើន​ការ​ប្រុង​ប្រយ័ត្ន រឹត​បន្តឹង ទប់ស្កាត់ និង​ជុំរុញ​បន្ថែម​ផែនការ​អប់រំ ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​បន្ថែម​ទៀត ទើប​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព នឹង​បង្កើន​ភាព​កក់ក្តៅ​ជូន​ប្រជាពលរដ្ឋ តាម​អនុសាសន៍ ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល គឺ​បំរើ​រាស្ត្រ​ដោយ​ស្មោះត្រង់​បំផុត និង​បំរើ​កាន់តែ​កើនឡើង​ទ្វេរ​ដង​ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ