ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ឈូស​ឆាយដី​គេ​បាន​វា​គ្រាន់​… ដល់​ម្ចាស់​គេ​ទាន់​ដក​គ្រឿងចក្រ​រត់​យករួចខ្លួន

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ លំនៅ​ឋាន និង​ដីចម្ការ​អាស្រ័យ​ផល​របស់​ប្រជាពលរដ្ឋ និង​ដី​សហគមន៍​គ្រប់គ្រង​ដោយ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ សរុប​ជាង​២០​ហិច​តា​ត្រូវ​បាន​មេ​ឈ្មួញ​រកស៊ី​ឈួ​ស​ឆាយដី​ល្បីឈ្មោះ​មួយ​រូប​ប្រចាំ​ខេត្តកំពង់ឆ្នាំង គឺ​លោក​ខូ​វ គៀត បាន​យក​គ្រឿង​ចក្រ​មក​លួច​ឈូស​ឆាយ​រំលោភ​យក​ទាំង​បំពាន​គ្មាន​សុំ​ច្បាប់​អនុញ្ញាតិ ដើម្បី​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ប៉ុន្តែ​ប៉ះពាល់​ដល់​ដី​ប្រជាពលរដ្ឋ…

ខេត្តកំពង់ស្ពឺ​៖ លំនៅ​ឋាន និង​ដីចម្ការ​អាស្រ័យ​ផល​របស់​ប្រជាពលរដ្ឋ និង​ដី​សហគមន៍​គ្រប់គ្រង​ដោយ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ សរុប​ជាង​២០​ហិច​តា​ត្រូវ​បាន​មេ​ឈ្មួញ​រកស៊ី​ឈួ​ស​ឆាយដី​ល្បីឈ្មោះ​មួយ​រូប​ប្រចាំ​ខេត្តកំពង់ឆ្នាំង គឺ​លោក​ខូ​វ គៀត បាន​យក​គ្រឿង​ចក្រ​មក​លួច​ឈូស​ឆាយ​រំលោភ​យក​ទាំង​បំពាន​គ្មាន​សុំ​ច្បាប់​អនុញ្ញាតិ ដើម្បី​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ប៉ុន្តែ​ប៉ះពាល់​ដល់​ដី​ប្រជាពលរដ្ឋ និង​ដី​សហគមន៍​ទើប​បែកការ​ដឹក​យក​គ្រឿងចក្រ​ចេញ​បាត់​ទៅ ។

ដី​សហគមន៍ និង​ដី​ប្រជាពលរដ្ឋ​ដែល​មេ​ឈ្មួញ​ឈួ​ស​ឆាយ​ទ​ន្ទ្រា​ន្ត​យក​នោះ​នៅ​ចំណុច​ភូមិ​ទឹក​ចេញ ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ព្រំប្រទល់​ជាមួយ​ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។

បើ​តាម​សម្តី​​លោក​មឿ​ន សា​រឿ​ន អាយុ​៥៤​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​សុខ ប៉ាច អាយុ​៤៨​ឆ្នាំ មុខរបរ​កសិករ រស់នៅ​លើ​ដី​ខាងលើ​ក្បែរ​ជើងភ្នំ (​គ្មាន​ដី​ក្នុងភូមិ​ដូច​គេ​ទេ​) ជា​ម្ចាស់​ដី​នោះ​និយាយ​​ថា ដីចម្ការ​របស់​គាត់​មាន​ផ្ទៃដី​ចំនួន​៤​ហិច​តា ហើយ​គាត់​បាន​ស្នើ​សុំ​ទៅ​លោក​មេ​ភូមិ​ទឹក​ចេញ និង​លោក​មេឃុំ​អម​លាំង មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ និង​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ឆ្នាំង តាំងពី​អំឡុង​ឆ្នាំ​២០១១​មក​ម្ល៉េះ​។

លោក​បន្ត​ថា គឺដើម្បី​កាប់​គាស់​ឆ្ការព្រៃ គ្រាន់​បាន​ដី​សម្រាប់​រស់នៅ​ធ្វើ​ផ្ទះសម្បែង និង​ប្រកប​របរ​ចិញ្ចឹមជីវិត ពី​ព្រោ​គាត់ និង​ប្រពន្ធ​មិន​មាន​ដី​ក្នុងភូមិ​មួយ​ចំអាម​ឡើយ ទើប​ដាច់​ចិត្ត​សុំ​អស់លោក​អាជ្ញាធរ​ទាំង​២​ខេត្ត​នេះ​កាប់​ឆ្ការ​បាន​អាស្រ័យ​ផល​គ្រាន់​ចិញ្ចឹមជីវិត​រហូត​មក​ដល់​ពេល​នេះ​។

លោក​បន្ត​ទៀត​ថា ហើយ​ខាង​អាជ្ញាធរ​ភូមិ ឃុំ ស្រុក និង​បរិស្ថាន​ខេត្តកំពង់ស្ពឺ និង​ខេត្ត​កំពង់​​ឆ្នាំ ក៏​បាន​អនុញ្ញាតិ​ឲ្យ​ពួក​គាត់​កាប់​ឆ្ការ​កាំបិត និង​ពូថៅ​ដោយ​ដៃ​រហូត​ពួក​គាត់​បាន​ដាំ​ដំណាំ​មាន​ដូច​ជា ពោត ចេក ស្វាយ ខ្នុរ ល្ហុង ម្ទេស​អស់​រយៈពេល​៧​ឆ្នាំ​មក​ហើយ​នោះ។

លោក​បន្ត​ឱ្យ​ដឹង​ទៀតថា ស្រាប់តែ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៨​កន្លង​ទៅ គាត់​កំពុង​តែ​ធ្វើ​ស្មៅ​ពោត ស្រាប់តែ​ឃើញ​មាន​គ្រឿងចក្រ​របស់​លោក​ខូ​វ គៀត អាយុ​ជាង​៥០​ឆ្នាំ មក​ដាក់​ឈូស​ឆាយ​កាយ​ព្រំ​ទាំង​ដី​សហគមន៍ និង​ប៉ះពាល់​ដី​របស់​លោក ដោយ​និយាយ​ថា ដី​គេ​ទិញ​អស់ហើយ​។ តាម​ពិត​មានការ​ឃុបឃិត​គ្នា​លួច​ឈួ​ស​ឆាយ​មិន​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន ភូមិ ឃុំ ស្រុក ខេត្ត​ដឹង​នោះ​ឡើយ​ដើម្បី​យក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ