ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានអី​នៅ​លោ​ក​អ្ហើ​យ បើ​បញ្ច្រាស​គ្នា​ពេញទំហឹង​បែប​នេះ

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ រថយន្ត​ចំនួន​២​គ្រឿង​បាន​ធ្វើ​ដំណើប​ញ្ជ្រា​សទិស​គ្នា​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​គ្នា​ពេញទំហឹង​បណ្តាល​អោយ​ខូចខាត​ទាំង​សងខាង​យ៉ាងដំណំ ខណៈ​ដែល​អ្នកបើកបរ​មានការ​ប្រហែស​នឹង​រឹង​រ៉ូ​ស​ដូច​គ្នា​ដោយ​មិន​គោរព​ច្បាប់​ចរាចរណ៍​នោះ​ទើប​ឈាន​ទៅ​បុក​គ្នា​បែប​នេះ និង​បណ្តាល​អោយ​បុរស​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​រួច​ក៏​បាន​ប៉ូលិស​ចរាចរណ៍​ដឹក​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ ហេតុ​ការ​រថយន្ត​បុក​គ្នា​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៨…

ខេត្តតាកែវ ៖ រថយន្ត​ចំនួន​២​គ្រឿង​បាន​ធ្វើ​ដំណើប​ញ្ជ្រា​សទិស​គ្នា​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​គ្នា​ពេញទំហឹង​បណ្តាល​អោយ​ខូចខាត​ទាំង​សងខាង​យ៉ាងដំណំ ខណៈ​ដែល​អ្នកបើកបរ​មានការ​ប្រហែស​នឹង​រឹង​រ៉ូ​ស​ដូច​គ្នា​ដោយ​មិន​គោរព​ច្បាប់​ចរាចរណ៍​នោះ​ទើប​ឈាន​ទៅ​បុក​គ្នា​បែប​នេះ និង​បណ្តាល​អោយ​បុរស​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​រួច​ក៏​បាន​ប៉ូលិស​ចរាចរណ៍​ដឹក​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

ហេតុ​ការ​រថយន្ត​បុក​គ្នា​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ខេត្ត​លេខ​១២៩​ចន្លោះ​គីឡូម៉ែត្រ​លេខ​៦ និង​លេខ​៧ ក្នុងភូមិ​ត្រពាំង​ស្រង់ ឃុំ​ស្លា ស្រុក​សំរោង ខេត្តតាកែវ ។

លោក ជាល សុ​ផាត នាយ​កា​រិ​យា​ចរាចរ​ណ៏​ផ្លូវគោក​ខេត្ត​បានអោយ​ដឹង​ថា រថយន្ត​ទាំង​២​គ្រឿង​ដែល​បើក​បុក​គ្នា​នេះ​មាន​រថយន្ត​ពណ៌​ខ្មៅ​ស ពាក់​ស្លាក​លេខ តាកែវ ៣A-២០៧៨ បើក​ពី​ទិស​ខាងត្បូង​ទៅ​ជើង​ជា​ប្រភេទ​រថយន្ត​ធន់​ធ្ងន់ ក្រោយ​កើតហេតុ​អ្នកបើកបរ​បាន​បើកទ្វា​រត់គេច​ខ្លួន​បាត់ ចំណែក​រថយន្ត​១​គ្រឿង​ទៀត​ពណ៌​ស​ខៀវ ពាក់​ស្លាក​លេខ ១៩៨៤ ភព​២ បើក​ពី​ជើង​ទៅ​ត្បូង​ជា​ប្រភេទ​រថយន្ត​ទេសចរ​ណ៌​បើកបរ​ដោយ​ឈ្មោះ សួន អឿ​ន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​ជា​កសិករ រស់នៅ​ភូមិ​ត្រពាំង​ស្រង់ ឃុំ​ស្លា ស្រុក​សំរោង បាន​រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត ។

លោកនាយ​ការិយាល័យ​ចរាចរណ៍​ខេត្ត​បាន​បញ្ជាក់​ថា មូលហេតុ​នេះ​កើត​គឺ​បណ្តាល​មក​ពី​រថយន្ត​ពាក់​ស្លាក​លេខ តាកែវ ៣A-២០៧៨ បើក​រ៉េ​ចង្កូត​ទៅ​បុក​រថយន្ត​ធន់​តូច​ក្រោយ​ពេល​កើតហេតុ​រថយន្ត​ទាំង​២​គ្រឿង​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ