ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តា​ប្រចណ្ឌ​រហូត​សម្លា.ប់​យាយ រួចរ​ត់ទៅ​ចង​.​ក​ខ្លួន​​ដែរ​…

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖  ពិតជា​គួរ​ឱ្យ​ហួសចិត្ត​ពន់ពេក​ណាស់ ដែល​មនុស្ស​ចាស់​ទៅ​ហើយ​បែរជា​ប្រចណ្ឌ ។ កាលពី​វេលា​ម៉ោង​ប្រមាណ​១០ ​ទៅ​១១​យប់​ថ្ងៃ​ទី​១៨ ខែសីហា មាន​ករណី​ឃាតកម្ម​មួយ​កើតឡើង​នៅ​ចំណុច​អំ​ពួចក្នុងភូមិ​ជ្រៃក្រឹម ឃុំ​ផ្ទះ​រុង…

ខេត្តពោធិ៍សាត់ ៖  ពិតជា​គួរ​ឱ្យ​ហួសចិត្ត​ពន់ពេក​ណាស់ ដែល​មនុស្ស​ចាស់​ទៅ​ហើយ​បែរជា​ប្រចណ្ឌ ។ កាលពី​វេលា​ម៉ោង​ប្រមាណ​១០ ​ទៅ​១១​យប់​ថ្ងៃ​ទី​១៨ ខែសីហា មាន​ករណី​ឃាតកម្ម​មួយ​កើតឡើង​នៅ​ចំណុច​អំ​ពួចក្នុងភូមិ​ជ្រៃក្រឹម ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ ដោយ​ប្តី​កាប់ប្រពន្ធ​ស្លាប់ រួចរ​ត់ទៅ​ចងក​សម្លាប់​ខ្លួនឯង​នៅ​ក្នុង​ព្រៃ ។

ស្ត្រី​ជា​ប្រពន្ធ​ដែល​ត្រូវ​កាប់​ស្លាប់​នេះ​ឈ្មោះ សែ​ម ថា​ច អាយុ​៤៥​ឆ្នាំ ចំណែក​បុរស​ជា​ប្តី​ឈ្មោះ ពុំ ម៉ុ​ត អាយុ​៦៤​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​ខាងលើ ។ តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា អំពើ​ហិង្សា​ក្នុង​គ្រួសារ​មួយ​នេះ​កើត​ចេញ​ពី​ជម្លោះ​ប្រចណ្ឌ​ប្រពន្ធ​ ។ នៅ​យប់​ថ្ងៃ​ទី​១៨ ខែសីហា ប្តី​ប្រពន្ធ​ចំណាស់​នេះ​បាន​ឈ្លោះ​ទាស់ទែង​គ្នា ។ លុះ​ក្រោយមក​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទទួល​ព័ត៌មាន​ថាបុរស​ជា​ប្តី​កាប់​ប្រពន្ធ​ស្លាប់​បាត់​ទៅ​ហើយ លុះ​ពេល​សមត្ថកិច្ច​ទៅ​ដល់ ក៏​ឃើញ​បុរស​ជា​ប្តី​ចងក​នឹង​ដើម​ក្រូច​ខាងក្រោយ​ផ្ទះ​ស្លាប់​ដែរ ។

ក្រោយ​ពី​មាន​ករណី​នេះ​កើតឡើង សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​និង​ត្រួតពិនិត្យ​ទីកន្លែង​កើតហេតុ រួម​ទាំង​សួរនាំ​កូនច្បង​ត្រូវ​បាន​ប្រាប់ប្រហាក់ប្រហែល​គ្នា​ថា នៅ​យប់​នោះ​ឪពុក​បានទូរស័ព្ទ​ប្រាប់​ពួក​គេ​ថា ឲ្យ​ជួយ​មើល​គោ​និង​ជួយមើល​ប្អូន​ៗ​ផង លុះ​មួយសន្ទុះ​ក្រោយមក​ទូរស័ព្ទ​ទៅ​ឪពុក​វិញ តែ​គ្មាន​អ្នក​ណា​លើក ។ ស្រាប់តែ​ព្រឹក​ឡើង មាន​ប្អូនជីដូនមួយ​ទូរស័ព្ទ​ប្រាប់​ថា ឪពុក​ចងក​ស្លាប់​ហើយ ចំណែក​ម្តាយ​ក៏​ស្លាប់​ដែរ​ដោយ​អំពើ​ឃាតកម្ម​កាប់សម្លាប់​ខ្ទេច​មុខ​នៅ​ក្នុង​ថ្លុកឈាម ។

សមត្ថកិច្ច​បាន​ធ្វើការ​ពិនិត្យ​និង​កោសល្យវិច័យ​សព​ស្ត្រី​ជា​ប្រពន្ធ ឃើញ​មាន​ស្នាម​របួស​ចំនួន១០​កន្លែង គឺ​បំពង់ក​៦​កន្លែង ទងត្រចៀក​ទាំង​សងខាង​២​កន្លែង បាក់​ថ្គាម​១​កន្លែង និង​ក្បាល​ផ្នែក​ខាងក្រោយ​១​កន្លែង ។ ស្នាក​ស្នាម​លើ​សព​នេះ គឺ​មានការ​ប៉ះទង្គិច​នឹង​វត្ថុ​ដែល​មានមុខ​មុត និង​ទាល​(​មុខ​ពូថៅ​ឬ​ខ្នងពូថៅ​) ។ ចំណែក​បុរស​ប្តី​ដែល​ចងក ឃើញ​សព​នៅ​លើ​មែក​ក្រូច​ដោយ​ចង​នឹង​ខ្សែ​គោ​មាន​កម្ពស់​ផុត​ពី​ដី ៕

អត្ថបទសរសេរ ដោយ