ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនមែន​ធម្មតា​ទេ​… កាន់កា.ប់​៣០​ឆ្នាំ​ហើយ ទើប​តវ៉ា (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ជា​មាតា​បី​តា​សិស្ស​អនុ​វិទ្យាល័យ និង​សាលា​បឋម​សិក្សា​កៀន​តា​ស៊ីវ រាប់រយ​នាក់​បាន​ផ្ទុះ​ការ​តវ៉ា ដោយ​ចោទប្រកាន់​ថា លោក​សេង ហៃ អាយុ​៦៦​ឆ្នាំ អតីត​នាយក​សាលា​បឋម​សិក្សា​កៀន​តា​ស៊ីវ…

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ជា​មាតា​បី​តា​សិស្ស​អនុ​វិទ្យាល័យ និង​សាលា​បឋម​សិក្សា​កៀន​តា​ស៊ីវ រាប់រយ​នាក់​បាន​ផ្ទុះ​ការ​តវ៉ា ដោយ​ចោទប្រកាន់​ថា លោក​សេង ហៃ អាយុ​៦៦​ឆ្នាំ អតីត​នាយក​សាលា​បឋម​សិក្សា​កៀន​តា​ស៊ីវ ឃុបឃិត​ជាមួយ​លោក​ទៀង ឆើត នាយក​ស្តីទី​សាលា​បឋម​សិក្សា​កៀន​តា​ស៊ីវ ដែល​ជា​កូនប្រសារ​រំលោភ​យក​ដី​សាលា​ទំហំ​៦០​អា នៅ​ប៉ែក​ខាង​មុខ​ធ្វើ​ជា​កម្មសិទ្ធិ​។

ប្រជាពលរដ្ឋ​មាតា​បី​តា​សិស្ស​ផ្ទុះ​ការ​តវ៉ា​នេះ​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ សីហា នៅ​មុខ​អនុ​វិទ្យាល័យ និង​សាលា​បឋម​សិក្សា​កៀន​តា​ស៊ីវ ស្ថិត​ក្នុងភូមិ​កៀន​តា​ស៊ីវ ឃុំ​ស្វាយ​យា​ស្រុក​ស្វាយ​ជ្រំ​។

បើ​តាម​លោក ម៉ៅ ខុន អាយុ​៦០​ឆ្នាំ តំណាង​ឲ្យ​មាតា​បី​តា​សិស្ស​បាន​ឲ្យ​ដឹង​ថា សាលា​បឋម​សិក្សា​កៀន​តា​ស៊ីវ បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៨០ មាន​ផ្ទៃដី​ទំហំ​បណ្តោយ​២៥០​ម៉ែត្រ ទទឹង​១៥០​ម៉ែត្រ ខាងជើង​ទល់ផ្ទះ​ប្រជាពលរដ្ឋ​ប៉ែក​ខាងត្បូង​ធ្វើស្រែ សាលា​ខាងលិច​ទល់​ថ្នល់ (​មាន​ដី​៦០​អា ធ្វើស្រែ​សាលា​) ខាងកើត​ជិត​អូរ ហើយ​សាងសង់​សាលា​នៅ​ចំ​កណ្តាល​លើ​ផ្ទៃដី​ប្រមាណ​១​ហិ​កតា គឺ​នៅ​សល់​ដី​ខាង​មុខ​សាលា​៦០​អា ជា​ដីស្រែ ។

តំណាង​ប្រជាពលរដ្ឋ​បន្ត​ទៀត​ថា លោក សេង ហៃ អតីត​នាយក​សាលា​បឋម​សិក្សា​រំលោភ​យក​ធ្វើ​ជា​កម្មសិទ្ធិ ( ១០​អា​ចាក់​ដី​លើក​ធ្វើ​ជា​ដី​លំនៅ​ដ្ឋា​ន ៥០​អា​ធ្វើ​ជា​ដីស្រែ​) ដោយ​ធ្វើ​របង​ហ៊ុម​ព័ទ្ធ​បម្រុង​ចាក់​ដី តែ​ត្រូវ​ប្រជាពលរដ្ឋ​រារាំង​។ ដី​ប៉ែក​ខាងត្បូង​សាលា លោកស្រី​អនុ​ភូមិ​កៀន​តា​ស៊ីវ រំលោភ​យក​ធ្វើ​ជា​កម្មសិទ្ធិ​។ ប៉ែក​ខាងកើត​សាលា​ទំហំ​ប្រមាណ​ជាង​៧០​អា ប្រជាពលរដ្ឋ​៥​គ្រួសារ​ខ្ចី​ដាំ​ដំណាំ​ធ្វើ​ឲ្យ​ប៉ះពាល់ និង​បាត់ដី​របស់​សាលា គ្មាន​ដី​សាងសង់​អគារ​ឲ្យ​សិស្សានុសិស្ស​ចូល​សិក្សា​។

ទាក់ទិន​ការ​ចោទប្រកាន់​នេះ​ដែរ លោក​ទៀង ឆើត នាយក​ស្តីទី​សាលា​បឋម​សិក្សា​កៀន​តា​ស៊ីវ បាន​មាន​ប្រសាសន៍​ថា ចំពោះ​ប្រជាពលរដ្ឋ​ចោទ​ថា លោក​រំលោភ​យក​ដី​សា​សា​នោះ​មិន​ពិត​ទេ ដោយ​លោក​ទើបតែ​មក​កាន់​ជានា​យក​ស្តីទី​បាន​៤​ឆ្នាំ​ទេ ហើយ​ដី​សាលា គឺ​មាន​ប្លង់​ដី​ចាស់​ត្រឹមត្រូវ គឺ​មាន​ផ្ទៃដី​សរុប​១០,០៥៥​ម៉ែត្រការ៉េ​ប៉ុណ្ណោះ នេះ​បើ​តាម​ប្លង់​ដែល​មន្ត្រី​សុរិយោដី​ស្រុក​ស្វាយ​ជ្រំ បាន​មក​ចុះ​វាស់វែង​គូ​ប្លង់​នៅ​ថ្ងៃ​ទី​២១ មីនា ឆ្នាំ​២០០០ ដោយ​លោក​សូរ អុ​ន និង​ចុះហត្ថលេខា​ដោយ​លោក​មាស សុ​ជាតិ ប្រធាន​ភូមិបាល​ស្រុក​ស្វាយ​ជ្រំ នៅ​ថ្ងៃ​ទី​២៥ មីនា​២០០០​។

ចំណែក​លោក​សេង ហៃ អាយុ​៦៦​ឆ្នាំ អតីត​នាយក​សាលា​បឋម​សិក្សា​កៀន​តា​ស៊ីវ (​ចូល​និ​វត្ស​)​បាន​ឲ្យ​ដឹង​ថា លោក​ភ្លេច​ហើយ មិនដឹង​ថា​ដី​សាលា​ទំហំ​ប៉ុណ្ណា​ទេ ហើយ​លោក​សូម​​បដិសេធ​ការ​ចោទប្រកាន់​របស់​ប្រជាពលរដ្ឋ​ចោទ​ថា លោក​រំលោភ​យក​ដី​សាលា​ធ្វើ​ជា​កម្មសិទ្ធិ ។ លោក​ធ្វើ​ជា​នាយក​សាលា​នៅ​ឆ្នាំ​១៩៨៤ កាល​ណោះ​សម័យ​សង្គមនិយម​រដ្ឋ​កម្ពុជា ដីស្រែ​ជុំវិញ​សាលា គឺ​ធ្វើ​ជា​ស្រែ​សាលា កាល​ណោះ​គ្រូដឹកនាំ​សិស្ស​ធ្វើស្រែ គឺ​គ្រូ​ភ្ជួរ​រាស់ សិស្ស​ស្ទូង និង​ច្រូត​បាន​ផល​ទុក​សម្រាប់​ដោះស្រាយ​ភ្ញៀវ និង​សម្ភារៈ​សិក្សា។

លោក​អតីត​នាយក​សាលា​បឋម​សិក្សា​បន្ត​ថា ក្រោយមក​ឆ្នាំ​១៩៩១ សិស្ស​លែង​ធ្វើស្រែ​ទៀត​ហើយ ដូច្នេះ​ដីស្រែ​ខាង​មុខ​សាលា រូប​គាត់​បាន​កាន់កាប់​ធ្វើស្រែ​រហូត​មក​ដល់​បច្ចុប្បន្ន​ជិត​៣០​ឆ្នាំ​មក​ហើយ ហើយ​សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​គ្រប់​រូប​ចូល​កាន់កាប់​ដី​រយៈពេល​៥​ឆ្នាំ គឺ​ក្លាយជា​កម្មសិទ្ធិ​ស្របច្បាប់ ហើយ​គ្រួសារ​របស់​គាត់​ធ្វើស្រែ​ជិត​៣០​ឆ្នាំ​ហើយ ទើប​រូប​គាត់​ធ្វើ​របង​ហ៊ុម​ព័ទ្ធ​យក​ធ្វើ​ជា​កម្មសិទ្ធិ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ