ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក​ហើយ ធ្លាប់​៤​ដង​មក​ហើយ ពេល​នេះ​បាន​ស្គាល់​ព្រៃ​ស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ នៅចំណុចក្នុងមជ្ឈមណ្ឌលកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន…

រាជធានីភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ នៅចំណុចក្នុងមជ្ឈមណ្ឌលកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស លួចមានស្ថានទម្ងន់ទោស(ឆក់ទ្រព្យសម្បត្តិ) ប្រជាពលរដ្ឋចំនួន៤លើក ។

ជនសង្ស័យទី១-ឈ្មោះ ណេត ដារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ, ទី២-ឈ្មោះ លី សក្ករ៉េត ហៅហ្សាន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កម្មករសំណង់ស្នាក់នៅផ្ទះលេខ១៩៩៥ ផ្លូវលំ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងទី៣-ឈ្មោះ ជិន កុសល ភេទប្រុស អាយុ១៨ឆ្នាំ សិស្សវិទ្យាល័យ ស្នាក់នៅផ្ទះលេខ២៣៤ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។

ជនសង្ស័យទាំង៣នាក់ធ្លាប់បានធ្វើសកម្មភាពឆក់ជនបរទេសចំនួន៤លើក វត្ថុតាងដកហូតមានម៉ូតូម៉ាក Suzuki Nex ពណ៌ស ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ ១FG-៧១៨១ ។ ម៉ូតូរបស់ជនសង្ស័យម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ ក្រចេះ ១B-២៣៨៥ ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងខាងលើកម្លាំងការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ