ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខជន​ជិត​២​ពាន់​នាក់​អវត្តមាន​ក្នុង​ថ្ងៃ​ប្រឡង ខណៈ​ដំណើរការ​ប្រឡង​ដោយ​រលូន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្រាប់​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ទី​២០ សីហា​នេះ មាន​បេក្ខជន​អវត្តមាន​ជិត​២​ពាន់​នាក់ ។ ទោះបីជា​អវត្តមាន​បេក្ខជន​ចំនួន​ច្រើន​យ៉ាងណា​ក្តី​ដំណើរការ​ប្រឡង​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន រក្សា​ភាព​ស្ងប់ស្ងាត់​ល្អ ។ យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​អប់រំ​យុវជន…

រាជធានី​ភ្នំពេញ ៖ សម្រាប់​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ទី​២០ សីហា​នេះ មាន​បេក្ខជន​អវត្តមាន​ជិត​២​ពាន់​នាក់ ។ ទោះបីជា​អវត្តមាន​បេក្ខជន​ចំនួន​ច្រើន​យ៉ាងណា​ក្តី​ដំណើរការ​ប្រឡង​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន រក្សា​ភាព​ស្ងប់ស្ងាត់​ល្អ ។

យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា​ចេញផ្សាយ ក្រោយ​បញ្ចប់​ការ​ប្រឡង​រយៈពេល​មួយ​ព្រឹក​នា​ថ្ងៃ​ទី​២០ ខែសីហា​នេះ បាន​ឲ្យ​ដឹង​ថា ក្នុង​ដំណើរការ​នា​ថ្ងៃ​ទី​១​នេះ មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន​១១៥២៦៨​នាក់ ស្រី​៥៨១៥៨​នាក់ អវត្តមាន​សរុប​ចំនួន​១ ៧០៨​នាក់ ស្រី​៦៩២​នាក់ ។

បេក្ខជន​ប្រព្រឹត្ត​កំហុសឆ្គង​មាន​ចំនួន​០៤​ករណី ក្នុង​នោះ​ករណី​ដកហូត​ទូរស័ព្ទ​ដៃ​ទាំង​០៣​ករណី និង​នាំ​ឯកសារ​ចូល​ចំនួន​០១​ករណី ដោយឡែក​មាន​បេក្ខជន​មាន​បញ្ហា​សុខ ភាព​ធ្ងន់ធ្ងរ​ចំនួន​១១​ករណី ប៉ុន្តែ​អាច​ដំណើរការ​ប្រឡង​បន្ត​ទៀត​បាន បន្ទាប់​ពី​ទទួល​បានការ​សង្គ្រោះ​បឋម ករណី​បេក្ខជន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​០១​ករណី និង​មាន​០១​ករណី​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ពុំ​អាច​ត្រឡប់​មក​បន្ត​ការ​ប្រឡង​បាន ។

សម្រាប់​ការ​ប្រឡង​មួយ​ព្រឹក​នេះ​បុគ្គលិក​អប់រំ​មាន​កំហុសឆ្គង​០១​ករណី​(​ប្រើ​ទូរស័ព្ទ​) ត្រូវ​បាន​បញ្ឈប់​មិន​អនុញ្ញាត​ឲ្យ​បន្តការងារ ។ យ៉ាងណា​ក្តី​សម្រាប់​ដំណើរការ​សំ​ណេ​រ​ថ្ងៃ​ទី​១ នៃ​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ល្អ មិន​មាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង គួរ​ឲ្យ​កត់សម្គាល់​ឡើយ នៅ​តាម​មណ្ឌល​ប្រឡង​នីមួយ​ៗ​បាន​ដំណើរការ​ដោយ​ភាព​ស្ងប់ស្ងាត់ និង​របៀបរៀបរយ​ល្អ ដោយ​មានការ​យកចិត្តទុកដាក់ និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​ពី​គណៈកម្មការ​មេ​ប្រយោគ​គ្រប់​លំដាប់ថ្នាក់ មន្ត្រី​អ្នក​សង្កេតការណ៍ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ។

ជា​ទូទៅ​បេក្ខជន​បាន​គោរព​បទ​ប្បញ្ញត្តិ​នៃ​ការ​ប្រឡង​បាន​យ៉ាង​ល្អ ដោយ​ពុំ​មាន​នាំ​មក​ជាមួយ​នៅ​សំណៅ​ឯកសារ ឬ​ឧបករណ៍​ហាមឃាត់​ឡើយ និង​ប្រឹងប្រែង​ធ្វើ​កិច្ចការ​តាម​សមត្ថ ភាព​រៀង​ៗ​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ