ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​គ្នា​ដើរ​រក​​ដល់​យប់​ជ្រៅ​តែ​​មិនឃើញ លុះ​ព្រឹក​ឡើង​ប្រទះ​ឃើញ​គួរ​ឱ្យ​រន្ធត់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចងក​សម្លាប់​ខ្លួន​ស្លាប់ នៅ​នឹង​ដើម​អាកា​ស្យា​ ខាងក្រោយ​សាលា​ឈូករ័ត្ន ស្ថិត​ក្នុងភូមិ​បត់​សេ​មាន់ ឃុំ​ព្រៃ​នប់ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០…

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចងក​សម្លាប់​ខ្លួន​ស្លាប់ នៅ​នឹង​ដើម​អាកា​ស្យា​ ខាងក្រោយ​សាលា​ឈូករ័ត្ន ស្ថិត​ក្នុងភូមិ​បត់​សេ​មាន់ ឃុំ​ព្រៃ​នប់ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ សីហា ២០១៨​នេះ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ខាងលើ​ឈ្មោះ សោម ផា អាយុ​៧៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​បាន​ត់​ពី​ផ្ទះ​តាំងពី​ល្ងាច​ថ្ងៃ​ទី​១៩ សីហា មុន​ប្រទះ​ឃើញ​សព​មួយ​ថ្ងៃ ហើយ​ជាមួយ​ការ​បាត់​ខ្លួន​នេះ កូនចៅ និង​ក្រុម​គ្រួ​សារបាន​ដើរ​រក​រហូត​យប់​ជ្រៅ​តែ​រក​មិនឃើញ លុះ​ព្រឹក​ឡើងក៏​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ចងក​សម្លាប់​ខ្លួន​ដោយ​ប្រើ​ខ្សែ​នីឡុងចងទៅ​នឹង​ដើម​អាកាស្សា​ស្លាប់​បាត់​ទៅ​ហើយ ។

ប្រភព​ពី​ក្រុម​គ្រួ​សារបាន​ប្រាប់​សមត្ថកិច្ច​បន្ថែម​ថា មូលហេតុ​ដែល​នាំ​ឱ្យ​ជន​រង​គ្រោះ​សម្រេចចិត្ត​ចងក​សម្លាប់​ខ្លួន​បែប​នេះ​គឺ​អាច​បណ្តាល​មក​ពី​គាត់​កើត​ជំងឺ​ក្លន​ប្រចាំ​កាយ ហើយ​ខ្លាច​ពិបាក​កូនចៅ​នាំ​ទៅ​វះ ក៏សម្រេចចិត្ត​ធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់​ខ្លួនឯង​តែ​ម្តង ។

បន្ទាប់​ពី​ពិនិត្យ​រួច​សមត្ថកិច្ច​បាន​រក​ឃើញ​ថា ជន​រង​គ្រោះ​ខាងលើ​ពិតជា​ធ្វើ​អត្តឃាត​ដោយ​ចង​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន មិនមែន​ជា​ករណី​មនុស្សឃាត​ឡើយ ។ សមត្ថកិច្ច​បាន​ប្រគល់​សព​ជូន​គ្រួសារដើម្បី​យក​ទៅ​បុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ