ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បានជា​រៀង​រាល់​ភ្ញាក់​ពី​ដំ​ណេក​ពេល​ព្រឹក​ នាយ​ច្រ​មក់​តែង​ងើប​រឹង​ឆ្កឺត?

10 ឆ្នាំ មុន

ជា​រឿយ​ៗ​បុ​រស​ដែល​មាន​សុខ​ភាព​ល្អ គឺ​លោក​នាយ​ច្រមក់​តែងងើប​រឹង​ឆ្កឺតពេល​ភ្ញាក់​ពី​ដំ​ណេក​ពេល​ព្រឹក តើ​នេះ​បណ្តាល​មក​ពី​មូល​ហេតុ​អ្វី​? យោង​តាម​ក្រុម​អ្នក​ជំ​នាញ​បាន​អះ​អាង​ថា​ ដំណើរ​ឡើង​រឹង​នៃ​អង្គ​ជាតិ​នេះ​ បង្ក​ឡើង​ពេល​មាន​ចល​នា​ឈាម​សម្រុក​ខ្លាំង​ទៅ​កាន់​ផ្នែក​នេះ ។​ មាន​ពេល​ខ្លះ អង្គជាតិ​បុរស​ជា​ពិ​សេស​គឺ​ក្មេង​ៗ​តែង​ងើប​រឹង​ តែ​ពុំ​មាន​សម្រើប​ផ្លូវ​ភេទ​នោះ​ទេ ។​មួយ​វិញ​ទៀត

ជា​រឿយ​ៗ​បុ​រស​ដែល​មាន​សុខ​ភាព​ល្អ គឺ​លោក​នាយ​ច្រមក់​តែងងើប​រឹង​ឆ្កឺតពេល​ភ្ញាក់​ពី​ដំ​ណេក​ពេល​ព្រឹក តើ​នេះ​បណ្តាល​មក​ពី​មូល​ហេតុ​អ្វី​? យោង​តាម​ក្រុម​អ្នក​ជំ​នាញ​បាន​អះ​អាង​ថា​ ដំណើរ​ឡើង​រឹង​នៃ​អង្គ​ជាតិ​នេះ​ បង្ក​ឡើង​ពេល​មាន​ចល​នា​ឈាម​សម្រុក​ខ្លាំង​ទៅ​កាន់​ផ្នែក​នេះ ។​ មាន​ពេល​ខ្លះ អង្គជាតិ​បុរស​ជា​ពិ​សេស​គឺ​ក្មេង​ៗ​តែង​ងើប​រឹង​ តែ​ពុំ​មាន​សម្រើប​ផ្លូវ​ភេទ​នោះ​ទេ ។​មួយ​វិញ​ទៀត ដំណើរ​ងើ​ប​រឹង​នេះ​ វា​អាច​ទាក់​ទង​នឹង​អ្វី​ដែល​អ្នក​យល់​សប្តិ​ផង​ដែរ ដោយ​បុរស​ពេញ​វ័យ​អាច​មាន​សម្រើប​ផ្លូវ​ភេទ​អំ​ឡុង​ពេល​លង់​លក់​រួច​ក៏​បញ្ចេញ​ទឹក​​កាម​ដោយ​មិន​ដឹង​ខ្លួន (Wet dream) ។​

ការ​ងើប​រឹង​ក្នុង​ពេល​ព្រឹក​គឺ​ជា​លទ្ធផល​នៃ​ការ​ងើប​រឹង​កាល​ពី​យប់​ដែល​បាន​កើត​ឡើង​អំ​ឡុង​ដំណាក់​កាល​ដំណេក(Rapid Eye Movement- REM )ពោល​គឺ​​ដំ​ណេក​ដែល​​មាន​ការ​យល់​សប្តិ​ច្រើន ។​ ជា​ទូ​ទៅ​ បុរស​ជួបដំណាក់​កាល​ដំ​ណេក​ប្រ​ភេទ​នេះ​៤​-៥​ដង​ក្នុង​មួយ​យប់​ ។​ ​លិង្គ​ងើប​រឹង​បន្ទាប់​ភ្ញាក់​ពី​ដំ​ណេក​គឺ​ជា​រឿង​ល្អ​សម្រាប់​បុរស ​ដ្បិត​វា​បញ្ជាក់​ពី​កំណើន​នៃ​លំ​ហូរ​ឈាម​និង​ការ​ផ្គត់​ផ្គង់​អុក​ស៊ី​សែន​យ៉ាង​គ្រប់​គ្រាន់​ទៅ​ដល់​លិង្គ​ ។ និយាយ​ជា​រួម​សភាព​ងើប​រឹង​នេះ​មិន​ប៉ះ​ពាល់​ដល់​ដំ​ណេក​នោះ​ទេ ។​ លិង្គ​បុរស​ស្ទើរ​គ្រប់​រូប​តែង​ងើប​រឹង​អំ​ឡុង​ដំ​ណាក់​កាល​ដំ​ណេក REM នា​ពេល​រាត្រី​ ៕