ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ នាំ​អំណោយ​ដល់​លោកយាយ​ជីវភាព​ក្រលំបាក

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្រោម​ការ​ដឹកនាំ​របស់​លោក ម៉ឹង ពន្លក ប្រធាន​សមាគម​ចលនា​យុវជន​កម្ពុជា ក្រុម​១៥៧ និង​លោក ចៅ ជី​អាន…

ខេត្តបន្ទាយមានជ័យ ៖ ក្រោម​ការ​ដឹកនាំ​របស់​លោក ម៉ឹង ពន្លក ប្រធាន​សមាគម​ចលនា​យុវជន​កម្ពុជា ក្រុម​១៥៧ និង​លោក ចៅ ជី​អាន ប្រធាន​សមាគម​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ សាខា​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៨ ។

ដែលបាន​ចាត់តាំង​ឲ្យ​លោក ជា សុវណ្ណ​ធួន លោក​អ៊ុ​ង ម៉ៅ លោក​តឹក សុ​ភ័​ក្រ លោក​អឹ​ម អៀម និង​លោក​យក់ ប៊ុ​ន​រ័​ត្ន នាំ​យក​អំណោយ​របស់​សមាគម​ចលនា​យុវជន​កម្ពុជា ក្រុម​១៥៧ ខេត្តបន្ទាយមានជ័យ​ទៅ​ជូន​លោកយាយ​ព្រំ សា​ម៉​ន អាយុ​៧៨​ឆ្នាំ ដែល​រស់នៅ​ដោយ​ជីវភាព​ក្រលំបាក​ជាមួយ​ចៅ​ផ្ទុកមេរោគ​អេ​ដស៍ រស់នៅ​ភូមិ​បី សង្កាត់​ព្រះ​ពន្លា ក្រុង​សេរី​សោ​ភ័​ណ្ឌ ។

អំណោយ​ទទួល​បាន​រួម​មាន​អង្ករ​៥០​គីឡូក្រាម មី​១​កេះ ទឹកត្រី និង​ទឹកស៊ីអ៊ីវ​១២​ដប ត្រីខ​១០ កំប៉ុង ប្រេងឆា​១​លី​ត្រ ស្ករស​១​គីឡូក្រាម ប៊ី​ចេ​ង​១​គីឡូក្រាម អំបិលអ៊ីយ៉ូត​៥​គីឡូក្រាម និង ថវិកា​១០​ម៉ឺន​រៀល ។ នៅផ្ទះ​លោកយាយ​យើង​បាន​ជួប​គ្រួសារ​ដែល​ជួប​ការ​លំបាក​ពី​គ្រួសារ ទៀត គឺ​លោកតា ជួរ បណ្តូល អាយុ​៦៥​ឆ្នាំ និង​លោកយាយ សួន សុ​ផ​ន អាយុ​៧០​ឆ្នាំ រស់​ក្នុងភូមិ​ជាមួយ​គ្នា ក្នុង​ម្នាក់​ៗ​ថវិកា​៥០០០០​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ