ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

9ប្រ​កា​របុ​រសគួរ​ជៀស​វាង​ក្នុង​ពេល​ឡើង​គ្រែជា​មួយ​គូ​ស្នេហ៍​

10 ឆ្នាំ មុន

ដើម្បីធ្វើ​ឱ្យ​ឱកាស​ឡើង​គ្រែ​របស់​អស់​លោក​កាន់​តែ​មាន​ភាព​រលូន​ជា​ពិ​សេស​គឺ​ការ​មិន​ធ្វើ​ឱ្យ​នា​រី​ជា​ដៃ​គូ​ថ្នាំង​ថ្នាក់​ហើយ​​ឈាន​ទៅ​បាត់​ភាព​​​រីក​រា​យ​​ សុ​ភាព​បុរស​គួរ​ជៀស​វាង​ការ​ប្រ​ព្រឹត្ត​នូវ​សកម្ម​ភាព​មួយ​ចំ​នួន​ដូច​ខាង​ក្រោម​នេះ ៖

ដើម្បីធ្វើ​ឱ្យ​ឱកាស​ឡើង​គ្រែ​របស់​អស់​លោក​កាន់​តែ​មាន​ភាព​រលូន​ជា​ពិ​សេស​គឺ​ការ​មិន​ធ្វើ​ឱ្យ​នា​រី​ជា​ដៃ​គូ​ថ្នាំង​ថ្នាក់​ហើយ​​ឈាន​ទៅ​បាត់​ភាព​​​រីក​រា​យ​​ សុ​ភាព​បុរស​គួរ​ជៀស​វាង​ការ​ប្រ​ព្រឹត្ត​នូវ​សកម្ម​ភាព​មួយ​ចំ​នួន​ដូច​ខាង​ក្រោម​នេះ ៖

១- មិន​បាន​ថើប​នា​រី​ជា​ដៃ​គូ ៖
បុរស​ស្ទើរ​ទាំង​អស់​មិន​បាន​ថើប​ដៃ​គូ​ខ្លួន​ទេ​ក្នុង​ពេល​ពួក​គេ​កំពុង​រួម​ភេទ​ ។ នេះ​ប្រ​ហែល​មក​ពី​ក្បាច់​ដែល​ពួក​គេ​ប្រើ​មិន​អំណោយ​ផល​ដល់​ការ​ថើប ។ ទោះ​ជា​យ៉ាង​នេះ​ក្តី គេ​មិន​គួររំ​លង​ចោល​​សកម្ម​ភាព​នេះ​ទេ ។

២-ចូល​ចិត្ត​ខាំមុន​ពេល​ដៃ​គូ​ខ្លួន​មាន​សម្រើប៖បើ​ទោះ​ណា មនុស្ស​ជាច្រើន​ចូល​ចិត្ត​ដៃ​គូ​ដែល​មាន​ភាព​គឃ្លើន តែ​ការ​ខាំ​លើ​ផ្នែក​ណា​មួយ​នៃ​រាង​កាយ​មុនពេល​មាន​សម្រើប​អាច​​នាំ​ឱ្យ​ឈឺ​ហើយ​បាត់​បង់​អា​រម្មណ៍​ស្រណុក​ស្រួល ។ ដូច្នេះ​មុន​ពេល​អ្នកខាំ​ញេញ​ត្រ​ចៀក ស្មា.ក ឬផ្នែក​ណា​មួយ​លើ​រាង​កាយ​របស់​នាង​​ ត្រូវ​ធ្វើ​ឱ្យ​ប្រាកដ​ថា​ នាង​មាន​សម្រើប​គ្រប់​គ្រាន់ ។​

៣- តម្រង់​តែ​តំ​បន់​ពិ​សេស​របស់​នាង​ដោយ​មិន​អើ​ពើ​នឹង​កន្លែង​ផ្សេង​៖
ពិត​ណាស់ ប្រ​ឡោះ​ភ្លៅជា​តំបន់​ដែល​បុរស​ស្ទើរ​ទាំង​អស់​អន្ទះ​សា​ស្លឈាម​ចង់​ដឹង​ចង់​ឃើញ​  ប៉ុន្តែ​គេ​ក៏​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​នៅ​កន្លែង​ផ្សេង​ទៀត​ផង​ដែរ​ក្នុង​នោះ​មាន​ដូច​ជា ជង្គង់ កដៃ ខ្នង ក្បាល​ពោះ ។ ស្ទាប​និង​ថើប​បបោស​អង្អែល​ថ្នមៗ​នៅ​កន្លែង​ទាំង​នេះ​ក៏​អាច​ធ្វើ​ឱ្យ​នា​រី​មាន​សម្រើប​បាន​ដែរ ។

៤- សង្កត់​លើ​ដៃ​គូ​មួយ​ទំ​ហឹង ៖
បើ​ទោះ​ណា​ អ្នក​ជា​បុរស​មាន​មាឌ​តូច​ក្តី ប៉ុន្តែ​ការ​សង្កត់​លើ​នា​រី​ជា​ដៃ​គូ​តាម​កំ​ហឹង​តណ្ហា​គឺ​ជា​ការ​ខុស​ឆ្គង ។ មាន​ពេល​ខ្លះ​ទម្ងន់​ខ្លួន​របស់​អ្នក​អាច​ធ្វើ​ឱ្យ​នាង​តឹង​ពោះ ថប់​ខ្យល់​ពិ​បាក​ដក​ដង្ហើម​ ហើយ​ទី​បំ​ផុត​ឈាន​ទៅ​បាត់​ភាព​រីក​  រាយ ។

៥-រយៈ​ពេល​រួម​សិច​មិន​ត្រូវ​យូរ​ពេក​ឬ​ក៏​ឆាប់​ពេក​នោះ​ទេ ៖
នេះ​ជា​កិច្ច​ការ​ពិ​សេស​និង​ពិ​បាក​មួយ​សម្រាប់​បុរស​ ។ អ្នក​ចាំ​បាច់​ត្រូវ​តែ​ចេះ​គ្រប់​គ្រង​សាច់​ដុំ​របស់​ខ្លួន​ឱ្យ​បាន​ល្អ​ដើម្បី​បញ្ជា​ការ​បាញ់​ចេញ​ទឹកកាម​ក្នុង​ពេល​មួយ​ដែល​សមរម្យ ។​ ប្រ​សិន​ជា​ឆាប់​ពេក​ នោះ​នឹង​ធ្វើ​ឱ្យ​នា​រី​ជា​ដៃ​គូ​ពុំ​ទទួល​បាន​ភាព​រីក​រាយ ផ្ទុយ​មក​វិញ​បើ​យូរ​ពេក នោះ​នាង​នឹង​មាន​អា​រម្មណ៍​ថា ខ្លួន​ហាក់​ដូច​ជា​បំពង់​ស្នប់​សប់​ខ្យល់​ ។
៦- មិន​ប្រាប់​ដៃ​គូ​ពេល​ខ្លួន​ជិត​ដល់​ត្រើយ ៖

វា​មិន​មែន​ជា​រឿង​សំ​ខាន់​ដែល​អ្នក​ត្រូវ​លាក់​បាំង​បញ្ហា​នេះ​ទេ ។ អ្នក​គួរតែ​ប្រាប់​នាង​​ឱ្យ​ដឹង​ជា​មុន​ថា​ខ្លួន​ជិត​ដល់ត្រើយ​ហើយ ។ នា​រី​ជា​ដៃ​គូ​អាច​នឹង​ធ្វើ​សកម្មភាព​ណា​មួយ​ឆ្លើយ​តប​នឹង​ការ​ឈាន​ដល់​ត្រើយ​របស់​អ្នក ។​

៧- ចូល​ចិត្ត​ប្រ​ព្រឹត្ត​ដូច​ជា​ភាព​យន្ត​អា​ស​អា​ភាស ៖
បើ​ទោះ​ណា​អ្នក​ជា​គូ​ស្នេហ៍​ឬ​ប្តី​ប្រ​ពន្ធ​ដែល​ចូល​ចិត្ត​សិច​ក្តី តែ​អ្នក​គួរ​ពិ​ភាក្សា​ជា​មួយ​នាង​​​សិន​មុននឹង​អនុវត្ត​ដូច​ភាព​យន្ត​អាស​អា​ភាស ។ ប្រសិន​ជា​ធ្វើ​ដោយឯក​ចិត្ត​ នោះ​ការ​ឡើង​ឋាន​សួគ៌​របស់​អ្នក​មិន​អាច​បញ្ចប់​ដោយ​ស្រណុក​ស្រួល​ទេ ។

៨- ចូររក្សា​ភាព​ស្ងៀម​ស្ងាត់​៖
បើ​ទោះ​​ជា​ស្រួល​ប៉ុន​ណា​ក៏​ដោយ អ្នក​គួរ​តែចេះ​ទប់​ចិត្ត​រក្សា​ភាព​ស្ងប់​ស្ងាត់​ ។ ប៉ុន្តែ​រឿង​ខ្លះ​ដែល​អ្នក​អាច​ធ្វើ​ទៅ​បាន​ដូច​ជា ថ្ងូរ​ ឬ​និយាយ​តិច​ៗ​ថា «ស្រួល​ណាស់​»។ បែប​នេះ​អាច​លើក​ទឹក​ចិត្ត​ដល់​ដៃ​គូ​ជួយ​ឱ្យ​អ្នក​រឹតតែ​ស្រួលឡើង ។

៩- ប្រ​ព្រឹត្តហាក់​ដូចដៃ​គូ​ជា​ម៉ា​ស៊ីន ៖​
សម្រាប់​បុរស​ ការ​សម្រុក​ខ្លាំង​ៗ​និង​ញាប់​ស្ទើរ​ដក​ខ្យល់​មិន​រួច​អាច​នាំ​ឱ្យ​គេ​សប្បាយ​ ប៉ុន្តែ​សម្រាប់​នា​រី​វិញមិន​ពេញ​ចិត្ត​បែបនេះ​ទេ ។ នារីត្រូវ​ការ​ចាំ​បាច់​នូវ​ការ​ថ្នម​ថ្នាក់​ ដូច្នេះ​ល្បឿន​វាយ​លុក​របស់​បុរស​គួរ​មាន​យឺត​មាន​លឿន​តាម​ស្ថាន​ភាព​ជាក់​ស្តែង ។​ ត្រូវ​ចេះ​ច្នៃ​ប្រ​ឌិត​និង​ផ្លាស់​ប្តូរ ៕