កើតអីហ្នឹងចែ…ម្តេច​មកហែលក្នុង​ស្ទឹងសង្កែ​កំពុងឡើងខ្លាំងនេះ​​​វិញ?


ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ស្ត្រី​ម្នាក់​បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយសារ​ស្ត្រី​រូប​នេះ​ បាន​ចុះ​ទៅ​ហែល​ទឹក​សង្កែ​ដែល​កំពុង​ឡើងកម្ពស់​ជាង១៣ម៉ែត្រ កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២០ ​សីហា នេះ នៅ​ចំ​ណុច​ស្ពានថ្ម​ចាស់មុខ​សាលាខេត្ត​បាត់ដំបង ហើយ​ត្រូវ​បាន​បុរស​ម្នាក់​ចុះ​​អូស​ទាញ​ឡើង​លើគោក ព្រោះ​ខ្លាច​ស្ត្រី​រូប​ស្រស់​នេះ​លង់ទឹក​ស្លាប់​ ។

បើ​តាម​អត្តសញ្ញាណប័ណ្ណ​របស់​ស្ត្រី​រូប​នេះ នាងមាន​ឈ្មោះ​ជរ សុ​ណាត ​អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។ ស្ត្រី​រូប​ស្លៀកខោ​ខាវ​ប៊​យ ​ពាក់អាវ​យឺត ពណ៌.​ស និង​មាន​ស្ពាយ​កាបូប​ពីក្រោយ​​ផង​ ។ ដំបូង​គេ​ឃើញ​ស្ត្រី​រូប​នេះ​ ​បាន​​ដើរ​ចុះ​ហែល​ទឹកស្ទឹង​សង្កែនៅ​ចុងស្ពាន​ថ្ម​ចាស់​ត្រើយ​ខាង​កើត ​ហាក់ដូចជា​មានរឿង​អ្វី​កើតឡើង ហើយ​ហែល​តោង​ស្ពាន​ទៅ​កន្លែង​ទឹក​ជ្រៅ ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ភ្ញាក់​ផ្អើល​ឆោឡោ​យ៉ាង​ខ្លាំង ដោយ​គិត​ថា នារី​រូប​នេះ​ព្យាយាម​សម្លាប់​ខ្លួន​ ។

ជាមួយ​គ្នា​នោះ​ គេ​បាន​ស្រែកហៅ​ឱ្យ​នាង​ឡើងគោក​វិញ តែ​នាង​មិន​ព្រម​ឡើងទេ ហើយបែរ​​ជា​សើច​សប្បាយទៅវិញ និង​និយាយ​​​តប​ថា «នាង​គ្រាន់តែ​ហែល​លេង​ប៉ុណ្ណោះ​» ។ ប៉ុន្តែ​បើ​តាម​មើល​ពី​សកម្មភាព​នារី​នេះ ​ហាក់​មានរឿង​អ្វី​កើតឡើង​ ឬ​ដូច​ជា​មនុស្ស​ញៀន​ថ្នាំ​ ។ នាង​ហាក់​មិន​ខ្លាច​នឹង​ទឹកជំនន់​ ដែល​កំពុង​ហូរ​យ៉ាង​ខ្លាំង​នេះ​ទេ​ ​បន្តិច​ក្រោយមក ​ទើប​នាង​ឡើង​លើ​​ស្ពាន ​។

ស្ត្រី​រូប​នេះ ​បាន​ឡើង​មក​ដេក​ននៀល​លើ​ស្ពាន​ជាមួយនឹង​ការ​ចោមរោម​មើល​ពី​ក្រុម​ក្មេង​ៗ​ហែល​ទឹក ​។ នាង​និយាយ​បណ្ដើរ​សើច​យ៉ាង​សប្បាយ​បណ្ដើរ​ ។ អ្នកខ្លះ​ថា នាង​ស្រវឹង ឯ​ខ្លះ​ទៀត​ថា នាង​បែក​ថ្នាក់ ។ នៅ​ពេល​សួរនាំ​ស្ត្រី​រូប​នេះ​មិន​ប្រាប់​សាវតា ឬកន្លែង​ស្នាក់​នៅទេ តែ​ពេល​ឆែក​មើល​ក្នុង​ការ​បូ​ប​ទើប​នាង​បង្ហាញ​អត្ត​សញ្ញាណប័ណ្ណ​ដែល​ឈ្មោះ​ដូច​ខាងលើ​។ នាង​បាន​និយាយ​ថា នាង​មិនមែន​ចង់​សម្លាប់​ខ្លួន​ទេ គ្រាន់តែ​ចុះ​ហែល​លេង​ប៉ុណ្ណោះ​ ។

ក្រោយ​ពី​ដេក​ននៀល​លើ​ស្ពាន គេ​ឃើញ​ស្ត្រី​រូប​នេះ​បាន​ដើរ​ចុះ​ទៅ​ក្នុង​ស្ទឹង​ហែល​ទឹក​ទៀត ក្រោម​សម្រែក​ហៅ​ឱ្យ​​ឡើងគោក​វិញ​ ។ ស្ត្រី​រូប​នេះ​ ហាក់​មិន​ខ្លាច​នឹង​ទឹកជំនន់​នោះ​ទេ​។ នាង​បែរជា​សើច​សប្បាយ ហើយ​ថែម​ទាំង​ស្រែកហៅ​ក្មេង​ៗ​ឲ្យ​លោត​ពីលើ​ស្ពាន ដើម្បី​ហែល​ទឹកជា​មួយ​ខ្លួន​ទៀត​ផង​។ ក្រុម​ក្មេង​ៗ​បាន​លោតទឹក​ចុះ​ពីលើ​ស្ពាន តែ​ពួក​គេ​មិនមែន​លោត​ហែល​លេង​សប្បាយ​ជាមួយ​ស្ត្រី​នោះ​ទេ តែ​លោត​ចុះ​ដើម្បី​ជួយ​ទាញ​ស្ត្រី​រូប​នេះ ​ឲ្យ​ឡើងគោក​វិញ​។ ប៉ុន្តែ​ស្ត្រី​រូប​នេះ​មិន​ព្រម​ឡើង​ទេ ហើយ​បែរជា​ព្យាយាម​ហែល​ចូល​ទៅ​កន្លែង​ជ្រៅ និង​បាន​ហែល​ទៅ​ដេក​នៅ​លើ​ធ្នឹម​ស្ពាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាន់តែ​ខ្លាំង​។

ដោយ​ឃើញ​ស្ត្រី​រូប​នេះ​កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់​​បែប​នេះ បុរស​ម្នាក់​បាន​សម្រេចចិត្ត​ច​ទៅ​ក្នុង​ទឹក ដើម្បី​ចាប់​នាង​អូស​ឡើងគោក​វិញ​ ។ នារី​នោះ​បាន​ព្យាយាម​ប្រទាញប្រទង់​មិន​ព្រម​ឡើងគោក​ទេ តែ​ដោយសារ​មិន​អាច​ឈ្នះ​កម្លាំង​បុរស​នោះ​ទើប​នាង​ព្រម​ឡើងគោក​ ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ