ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់​ទន្លេមេគង្គ​កំពុង​គំរាមកំហែង តែ​មិន​បង្ក​ឧបសគ្គ​ដល់​ការ​ប្រឡង​បាក់​ឌុ​ប

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ មន្ត្រី​នៃ​មន្ទីរ​អប់រំ​ខេត្តក្រចេះ បាន​អះអាង​ថា ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ​នៅ​ខេត្តក្រចេះ​ដែល​កំពុង​តែ​ជន់​ឡើង​ដល់​កំរិត​ប្រកាស​អាសន្ន ដែរ តែ​មិន​បាន​ក្លាយជា​ឧបសគ្គ​ដល់​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា ទុតិយភូមិ ឬ​បាក់​ឌុ​ប​សម្រាប់​ឆ្នាំ​សិក្សា​២០១៧-២០១៨ នេះនោះ​ទេ​។…

ខេត្តក្រចេះ ៖ មន្ត្រី​នៃ​មន្ទីរ​អប់រំ​ខេត្តក្រចេះ បាន​អះអាង​ថា ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ​នៅ​ខេត្តក្រចេះ​ដែល​កំពុង​តែ​ជន់​ឡើង​ដល់​កំរិត​ប្រកាស​អាសន្ន ដែរ តែ​មិន​បាន​ក្លាយជា​ឧបសគ្គ​ដល់​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា ទុតិយភូមិ ឬ​បាក់​ឌុ​ប​សម្រាប់​ឆ្នាំ​សិក្សា​២០១៧-២០១៨ នេះនោះ​ទេ​។

ប្រធាន​មន្ទីរ​អប់រំ​និង​កីឡា លោក​ឡាយ បូ​រា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ សីហា នេះ​ថា អាជ្ញាធរ​បាន​រៀបចំ​មណ្ឌល​ប្រឡង​ដើម្បី​ធ្វើការ​ផ្លាស់​ប្តូរ ប្រសិនបើ​មាន​មណ្ឌល​ប្រឡង​ណាមួយ​ដែល​និង​អាច​គំរាម​កំ​ហែង​ដោយ​ទឹកជំនន់​នោះ​។ លោក​បន្ត​ថា មណ្ឌល​ប្រឡង​១​មណ្ឌល​នៅ​វិទ្យា​ល័យ​ព្រះ​មហាក្សត្រី​យា​នី​កុសុមៈ​មាន​បន្ទប់​ប្រឡង​ចំនួន​២០​បន្ទប់ ស្ថិត​នៅ​ទី​ទំនាប​ដែល​អាច ប្រឈម​និង​ការ​លិចលង់ តែ​អាជ្ញាធរ​បាន​ត្រៀម​ការ​ផ្លាស់​ប្តូរ​រួច​ជា​ស្រេច​។

បើ​តាម​មន្ត្រី​នៃ​មន្ទីរ​អប់រំ​ខេត្ត​បានឱ្យ​ដឹង​ថា សម្រាប់​ការ​ប្រឡង​សញ្ញាប័ត្រ​ម​ធ​ម្យ​ម​សិក្សា ទុតិយភូមិ​នៅ​ខេត្តក្រចេះ​នៅ​ឆ្នាំ​២០១៨​នេះ ការ​ប្រឡង​បាន​ចែក​ចេញ​ជា​មាន​៤​មណ្ឌល បន្ទប់​ប្រឡង​មាន​៧៩​បន្ទប់ មាន​បេក្ខជន​សរុប​ចំនួន​១៩៤០​នាក់ ក្នុង​នោះ​ស្រី​១០៤០​នាក់​។

លោក​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​បាន​លើក​ឡើង​ថា កន្លង​មក​ទឹកជំនន់​ធ្លាប់​បាន​គំរាមកំហែង ការ​ប្រឡង ដោយសារ​ជន់​លិច​បន្ទប់​ប្រឡង តែ​មិន​គំរាមកំហែង​ខ្លាំង ដោយ​កាលនោះ​អាជ្ញាធរ ក៏​បាន​ធ្វើការ​ទប់ទឹក​និង​ប្រើ​ម៉ាស៊ីន​បូម ទើប​ធ្វើ​ឲ្យ​ការ​ប្រឡង​របស់​បេក្ខជន​ដំណើរការ​ទៅ​បាន តាម​ធម្មតា​។

បើ​ទោះបីជា​ឆ្នាំ​នេះ ស្ថានភាព​ទឹកជំនន់​បាន​កំពុង​ជន់​ឡើង​ខ្លាំង​រហូត​ដល់​កំរិត​ប្រកាសអាសន្ន​យ៉ាងណា​ក្តី តែ​ការ​ជន់​ឡើង​នេះ​មិន​បាន​បង្ក​ឧបសគ្គ​ដល់​ការ​ប្រឡង​នោះ​ទេ ខណៈ ដែល​មណ្ឌល​ប្រឡង​ទាំង​៤​មណ្ឌល​នេះ ដែល​ស្ថិត​ក្នុង​ទីប្រជុំជន​ក្រុង​ក្រចេះ គឺ​ស្ថិត​នៅ​ខ្ពស់ មិន​ប្រឈម​នឹង​ការ​លិចលង់​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ