ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ព័ទ្ធ​ចាប់​បាន​៣​នាក់ តែ​កំពុង​ស្ថិត​ក្នុង​ការ​សង្ស័យ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​​ ជាមួយ​កម្លាំង​នគរបាល​​ប៉ុស្ដិ៍​កា​កាប​២បានសហការ​គ្នា​ ព័ទ្ធ​ចាប់​​ក្រុម​ចោរ​កាច់​សោ​.ក​​ម៉ូតូដែល​​ប្រដាប់​​អាវុធ​  ក្រោយ​​ពួក​គេ​​ធ្វើ​សកម្មភាព​កាច់​បាន​សម្រេច ​ហើយ​យក​ទៅ​លាក់​ទុក​នៅ​ក្នុង​ព្រៃ​មួយ​កន្លែង​ ។ ​…

រាជធានី​ភ្នំពេញ​ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​​ ជាមួយ​កម្លាំង​នគរបាល​​ប៉ុស្ដិ៍​កា​កាប​២បានសហការ​គ្នា​ ព័ទ្ធ​ចាប់​​ក្រុម​ចោរ​កាច់​សោ​.ក​​ម៉ូតូដែល​​ប្រដាប់​​អាវុធ​  ក្រោយ​​ពួក​គេ​​ធ្វើ​សកម្មភាព​កាច់​បាន​សម្រេច ​ហើយ​យក​ទៅ​លាក់​ទុក​នៅ​ក្នុង​ព្រៃ​មួយ​កន្លែង​ ។ ​

លុះ​​​ស្ងាត់​បាន​នាំ​គ្នា​ទៅ​យក​ម៉ូតូ​នោះ ​ក្នុង​បំណង​យក​ទៅ​លក់ ប៉ុន្តែ​ត្រូវ​​​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ ក៏​រាយ​ការណ៍​ប្រាប់​​​ចុះ​បង្ក្រាប​ និង​ចាប់ខ្លួន​ជនសង្ស័យ​បាន​ទាំង​៣​នាក់តែម្តង ។ ប៉ុន្តែ​រក​មិនឃើញ​កាំភ្លើង​នោះ​ឡើយ​ ហើយ​ក៏​មិន​ទាន់​ច្បាស់លាស់​ថា​ ជា​បក្សពួក​ចោរ​ឬ​បែប​ណា​ឡើយ ​ព្រោះ​នគរបាល​កំពុង​សាកសួរ​ហើយ​​សង្ស័យ​ថា​ គ្រាន់តែ​ជាន់​ដាន​ចោរ​​តែ​ប៉ុណ្ណោះ​ទេ​ ។

ហេតុការណ៍​នេះ ​បង្កការភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​១១​ និង​៥០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២០​ សីហា ​ស្ថិតនៅ​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។​ ចំណែក​ម៉ូតូ​១​គ្រឿង​ដែល​ក្រុម​ចោរលួច​យក​ទៅ​លាក់​ក្នុង​ព្រៃ​នោះ​ម៉ាក​ហុងដា​ឌ្រី​ម ​សេ​១២៥​ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BZ 5958 មិន​ទាន់​ត្រូវ​បាន​ស្គាល់​ម្ចាស់​នៅឡើយ រីឯ​អ្នក​ដែល​ត្រូវ​នគរបាល​ឃាត់ខ្លួន​ គ្រាន់តែ​ជា​ជនសង្ស័យ​ប៉ុណ្ណោះ​។

តាម​ប្រភព​​ដឹងទៀត​​ថា នៅ​មុន​ពេល​កើតហេតុ​ មាន​ក្រុម​ចោរ​ប្រដាប់​អាវុធ​​ បាន​ធ្វើ​សកម្មភាព​កាច់​សោ.ក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥មួយ​គ្រឿង​​បាន​សម្រេច​ ។ បន្ទាប់​មក​ បាន​យក​ទៅ​លាក់​ទុក​នៅ​ក្នុង​ព្រៃ​ត្រង់​ចំណុច​ផ្ទះ​ទុក​ចោល​មួយ​កន្លែង ​ស្ថិត​នៅ​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប​២​ ។ ​លុះដល់វេលា​​ម៉ោង​១១​និង​៥០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២០ ​សីហា ទើប​នាំ​គ្នា​ទៅ​យក​ចេញពី​ក្នុង​ព្រៃ​ ហើយ​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​រាយការណ៍​ជូន​នគរបាល​ឲ្យ​ចុះ​ទៅ​បង្ក្រាប ហើយ​ពេល​ទៅ​ដល់​បានឃើញ​បុរស​៣​នាក់​កំពុង​ស្ថិត​នៅ​ទីនោះ​ក៏​ចាប់ខ្លួន​នាំ​ទៅ​សាកសួរ​ ក្នុង​ការ​សង្ស័យ​តែ​ប៉ុណ្ណោះ​។

ប្រភព​ដដែល​​​បន្ត​ទៀត​ថា ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយ​ដែល​ជនសង្ស័យ​ជា​អ្នក​កាន់​កាំភ្លើង​​រត់​រួច ហើយ​នៅ​ក្នុង​ខណៈនោះ ​នគរបាល​បាន​ដកហូត​បាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BZ 5958 មួយ​គ្រឿង​ ដែល​ក្រុម​ជនសង្ស័យ​លួច​បាន​យក​ទៅ​លាក់​ទុក​ក្នុង​ព្រៃ​។

ចំណែក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CW 5779 មួយ​គ្រឿង​និង​ម៉ាក​zoomerx ព​ណ៌.សលាយ​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​1GG 7230​មួយ​គ្រឿង​ទៀត ​ជា​របស់​អ្នក​ដែល​ត្រូវ​ឃាត់ខ្លួន​នេះ ​។​

​បច្ចុប្បន​្ន នគរបាល​​​នាំ​ខ្លួន​ទៅ​ធ្វើការ​សាកសួរ​នៅ​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​សង្ស័យ​ថា​ ពួក​គេ​មិនមែន​ជា​ក្រុម​ចោរ​ឡើយ​ ចំណែក​ចោរ​ពិតប្រាកដ​ បាន​គេចខ្លួន​អស់​បាត់​ទៅ​ហើយ ៕​

អត្ថបទសរសេរ ដោយ