ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រហែស​មិន​បាន​មែន កុំ​តែ​បាន​អ្នក​ឃើញ​ហេតុការណ៍​ជួយ​ទាន់​មិនដឹង​ទៅ​ជា​យ៉ាងណា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មិន​ចាំ​ម៉ាក​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​អាយ​ខន​មិន​បាន​សម្រេច​បណ្តាល​អោយ​ស្ត្រី​រង​គ្រោះ​ដួល​សន្លប់​មួយភាំង​រង​របួស​ស្មា​ខាងឆ្វេង ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​ក្បែរ​នឹង​បារ​ចតុមុខ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មិន​ចាំ​ម៉ាក​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​អាយ​ខន​មិន​បាន​សម្រេច​បណ្តាល​អោយ​ស្ត្រី​រង​គ្រោះ​ដួល​សន្លប់​មួយភាំង​រង​របួស​ស្មា​ខាងឆ្វេង ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​ក្បែរ​នឹង​បារ​ចតុមុខ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។ ជន​រង​គ្រោះ​មានឈ្មោះ ម៉ៅ សុ​ផុ​ន ភេទ​ស្រី អាយុ​៦៥​ឆ្នាំ ស្នាក់​នៅ​ផ្លូវជាតិ​លេខ​៥ សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ។

សាក្សី​ដែល​ឃើញ​ហេតុការណ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ស្ត្រី​រង គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​អាយ​ខន ពណ៌​ទឹកក្រូច បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​គោលបំណង​ជិះ​ទៅ​ផ្ទះ​នៅ​ឯ​ម្តុំ​ភូមិ​សាមគ្គី ផ្លូវជាតិ​លេខ​៥ ប៉ុន្តែ​គាត់​មាន​ស្ពាយ​កាបូប​ជាប់​នៅ​នឹង​ខ្លួន ខណៈ​ជិះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ទិស​ដៅ​ស្រប​ទិស​គ្នា​រួច​ហើយ​ជិះ​ទៅ​ជិត​ក៏​ស្រាប់តែ​ធ្វើ​សកម្មភាព​ឆក់​កាបូប ប៉ុន្តែ​មិន​បាន​សម្រេច​ធ្វើ​អោយ​ស្ត្រី​រង​គ្រោះ​ដួល​សន្លប់​អស់​មួយភាំងបាន​ប្រជាពលរដ្ឋ​នៅ​ម្តុំ​នោះ​គាត់​ជួយ​ដើរ​គន្លង​ទើប​ដឹងខ្លួន ចំណែក​ជនសង្ស័យ​បាន​បើកម៉ូតូ​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​កើតហេតុ​មាន​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍​ស្រះ​ចក​បាន​មក​ដល់​ហើយ​សួរ​អុំ​ស្រី​នោះ​ថា នៅ​ក្នុង​កាបូប​នោះ​មានអី​ខ្លះ ប៉ុន្តែ​ដោយសារ​តែ​គាត់​ដួល​សន្លប់​ទើប​វង្វេងវង្វាន់​អត់​ចាំ​អី​នោះ​ទេ​បានកូន​ប្រុស​មក​ដល់​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ដូនពេញ ដោយ​មិន​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ