រាជធានីភ្នំពេញ៖ធ្លាប់តែឃើញចូលរួមប្រលងចម្រៀងសម័យក្នុងកម្មវិធីដ៏ធំមួយ មិននឹកស្មានដល់ថាកញ្ញាញឹម សួនសោភាទេពី គឺជាសិស្សហាត់រៀនសិល្បៈបុរាណ នៅសាលាវិចិត្រសិល្បៈ ។ ប្រលងចម្រៀងសម័យ តែហាត់រៀនសិល្បៈបុរាណ តើទៅថ្ងៃអនាគតទេពី ប្រាថ្នាចង់ចាប់អាជីពមួយណា ?
កញ្ញាញឹម សួនសោភាទេពី កាន់តែលេចធ្លោឡើងក្នុងអាជីពសិល្បៈ ។ សោភា ទេពី មិនចោលការសិក្សាផ្នែកសិល្បៈទេ ទោះបីជានាងរវល់នឹងការងារសិល្បៈក្តី ។
ថ្មីៗកន្លងមកកញ្ញាញឹម សួនសោភាទេពី បានចូលរូមប្រឡងយកសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ផ្នែកសិល្បៈ នៅសាលាមធ្យមវិចិត្រសិល្បៈ។ ទេពីចូលរួមប្រឡងលើវិញ្ញាសាល្ខោនយីកេរឿង«មាយើង»ដើរតួជានាងកញ្ជើរធ្លុះ ។ ទស្សនិកជនមានការចាប់អារម្មណ៍ដែលសោភាទេពី មានទេពកោសល្យសម្តែងបញ្ចូលអារម្មណ៍តាមសាច់រឿងជាស្ត្រីកញ្ជើរធ្លុះបានល្អធ្វើឲ្យស្លុងអារម្មណ៍តាមដាន ។
ញឹម សួនសោភាទេពី និយាយថាចំពោះការសម្តែងរឿង«មាយើង»នាងមានការបារម្ភបំផុតគ្រាដែលនាងមមាញឹកសិល្បៈខាងក្រៅ ហើយឆ្លៀតមករៀនហាត់នៅសាលារដ្ឋទាំងប្រថុចញុ៉ច និងសល់ពេលមិនច្រើនដល់ថ្ងៃប្រឡង ។ ដូចនេះហើយនាងតែងតែព្យាយាមមើលរបៀបសម្តែងរៀមច្បង ព្រមទាំងខំត្រងត្រប់តាមការបង្ហាញរបស់លោកគ្រូអ្នកគ្រូ ។
ញឹម សួនសោភាទេពី ទើបតែប្តូរទៅរៀនជំនាញយីកេជាង១ឆ្នាំប៉ុណ្ណោះ ដោយពីមុននៅសាលាវិចិត្រសិល្បៈនាងរៀនផ្នែករបាំបុរាណ។ ដោយរៀនរបាំបុរាណលំបាកពេក នាងក៏ប្តូរជំនាញ ។ «មូលហេតុដែលនាងខ្ញុំចាប់យកជំនាញយីកេ ហើយរៀននៅសាលាមួយនេះមកពីយល់ថាខ្លួននឹងចំណេញបាន៣ចំណុច សំខាន់ៗដូចជាចេះពីរបៀបសម្តែង ការលេងទឹកមុខនៃសិល្បៈ ។
ទី២នាងខ្ញុំអាចចេះច្រៀងតាមរបៀបបទបុរាណយើងដែលកម្រនឹងមានឱកាស ហើយជាតារាបើចេះច្រៀងបុរាណ ចាប់យកសម័យរឹតតែល្អ និងចំនុចទី៣នាងខ្ញុំអាចចេះរាំទាំងរបាំបែបបុរាណ និងរាំបែបយីកេ ។ ទាំងអស់នេះហើយដែលយល់ថាជាសម្បត្តិដ៏ពិសេសមួយសម្រាប់នាងខ្ញុំចំពោះការសិក្សានៅទីនេះ ។
ខ្ញុំសូមស្នើដល់អ្នកស្រឡាញ់សិល្បៈ មិនថាច្រៀង មិនថាសម្តែង គួរកុំមើលរំលងសាលាវិចិត្រសិល្បៈអាចមករៀនយកចំណេះសិល្បៈដែលមានលោកគ្រូអ្នកគ្រូមានជំនាញច្បាស់លាស់ចាំស្រាយបំភ្លឺ វែកផ្លូវឲ្យយើងយល់ពីរបៀបសម្តែងតាមចរិតតួអង្គធ្វើឲ្យយើងកាន់តែមានឱកាសច្រើនពេលចាប់យកអាជីពសិល្បៈពេញលេញទៅថ្ងៃក្រោយ»។
កញ្ញាញឹម សួនសោភាទេពី ជាបេក្ខនារីចូលរួមប្រលងក្នុងកម្មវិធីខេមបូឌា អាយដល រដូវកាលទី៣ តែមិនបានជោគជ័យទេ ។ តាមរយៈកម្មវិធីនោះមានទស្សនិកជនច្រើនបានស្គាល់នាង ។
ទៅថ្ងៃអនាគតញឹម សួនសោភាទេពី ចង់ប្រឡងចូលបម្រើការនៅសាលាវិចិត្រសិល្បៈយកក្របខណ្ឌរដ្ឋ ពិសេសបានធ្វើជាគ្រូបណ្តុះបណ្តាលអ្នកជំនាន់ក្រោយឲ្យរីកដុះដាលផ្នែកសិល្បៈបុរាណ ៕
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំកាលពីថ្ងៃទី១៩កុម្ភៈ បានសម្ដែងទំនុកចិត្តរបស់លោក ហើយពុំបារម្ភចំពោះការប្ដឹងលោក ដោយក្រុមចម្រុះរបស់រដ្ឋ១៦...
ប្រទេសកូរ៉េខាងជើង ៖ ប្រទេសវៀតណាមកំពុងរៀបចំទទួលមេដឹងនាំកូរ៉េខាងជើង លោកគីមជុងអ៊ុន ដែលមកជួបគ្នាកំពូលលើកទី២ជាមួយប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំនាស...
ប្រទេសឥណ្ឌា ៖ យន្តហោះ២គ្រឿងរបស់ក្រុមយន្តហោះសម្ដែងប្ញទ្ធិ SURYA KIRANនៃកងទ័ពអាកាសឥណ្ឌា បានធ្លាក់កាលពីថ្ងៃទី១៩កុម្ភៈ នៅព្រលានយន្តហោះ YELAHANKA តំបន់បឹងហ្គាល័រ ជា...
ការមានចិត្តទោសៈ លោភៈ មោហៈ, ការភ្លាំងភ្លាត់, ការភ្លើតភ្លើន, អ្នកខ្លះក៏មានលក្ខណៈសមរម្យ ខ្លះក៏មានចរិតច្រឡើសបើស និងខ្លះទៀតក៏ព្រហើនកោងកាច វាជាលក្ខណៈធម្មតាទៅហើយ...
អ្នកប្រដាល់ស្បែកខ្មៅជនជាតិនីហ្សេរីយ៉ា Emmanuel Onyedikachi ដែលទើបរៀបការ ប្រពន្ធខ្មែររស់នៅទីក្រុងភ្នំពេញ បានចាប់ផ្តើមល្បីខ្លាំងក្នុងឆាកប្រយុទ្ធគុនចម្រុះលើទឹកដីអាស៊ី...
រឿងដែលអ្នកមិនគួរធ្វើពេលចង់បានកូន តើមានអ្វីខ្លះទៅ ?1.អ្នកមិនត្រូវបរិភោគការ៉ុតច្រើននោះទេ ព្រោះវាមានសារធាតុម្យ៉ាងដែលធ្វើឱ្យអ្នកមិនអាចមានកូននៅពេលដែល...
ខេត្តរតនគិរី ៖ សូមរំលឹកថា កាលពីថ្ងៃទី២៤ កញ្ញា ឆ្នាំ២០១៨កន្លងមក មានករណីរំលោភសម្លាប់លើនារីក្រមុំអាយុ២០ឆ្នាំម្នាក់ នៅចំណុចចមការកៅស៊ូក្នុងភូមិពាក់ ឃុំយាទង់...
ខេត្តកំពង់ឆ្នាំង ផ្ទះក្បឿងពីរខ្នងធ្វើអំពីឈើខាងលើ ថ្មខាងក្រោម ត្រូវបានអគ្គីភ័យឆាបឆេះ ខណៈម្ចាស់ផ្ទះទាំង២នាក់ប្តីប្រពន្ឋមិននៅផ្ទះ ។ ហេតុការណ៍នេះបានបង្កឱ្យ...
ស្មាតហ្វូនប្រមូលទិន្នន័យជាច្រើនរបស់អ្នកប្រើប្រាស់ដែលរួមមានដូចជាលេខកូដសម្ងាត់ និង ទីតាំងដែលអ្នកប្រើប្រាស់បានទៅជាដើម ។ ខាងក្រោមនេះគឺជាព័ត៌មានសំខាន់ៗ...
ខេត្តតាកែវ ៖ យុវជនម្នាក់បានផឹកថ្នាំពុលសម្លាប់ខ្លួន ព្រោះតែតូចចិត្តម្តាយមិនទៅស្តីដណ្តឹងនារីម្នាក់ធ្វើជាប្រពន្ធ ព្រោះខ្លួនបានស្រឡាញ់ពេញបេះដូងសមទៅតាមបំណង...
អ្នកជំនាញផ្នែកចិត្តវិទ្យាកុមារ និងទីប្រឹក្សារដ្ឋាភិបាលអាល្លឺម៉ង់ Julia von Weiler បាននិយាយថា កុមារអាយុក្រោម១៤ឆ្នាំមិនគួរត្រូវបានអនុញ្ញាតឲ្យប្រើស្មាតហ្វូនឡើយ...
ខេត្តកំពង់ចាម ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះនៅត្រង់ចំណុចរង្វង់មូលក្បាលស្ពានគីហ្ស៊ុណា ត្រើយខាងលិច ស្ថិតនៅក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ការធ្វើដំណើរតាមម៉ូតូ...
ខេត្តសៀមរាប ៖ យោងលើស្ថានភាពជាក់ស្តែងដែលក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានធ្វើការអង្កេតជាប្រចាំឃើញថា បរិមាណទឹកក្នុងកសិណ...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា កីឡាករជើងខ្លាំង Lionel Messi និងគូប្រជែង Cristiano Ronaldo ត្រូវបានគេចាត់ទុកជាកីឡាករខ្លាំងផ្តាច់គេលើលោកខាងវិស័យបាល់ទាត់ ដោយមានការប្រកែកគ្នា...
រាជធានីភ្នំពេញ ៖ បុរសពោះម៉ាយម្នាក់បានផឹកស្រាស្រវឹងធ្លាក់ភ្នែក ហើយគាត់មិនបានចូលដេកទេ បានដើររកត្រីទាំងយប់អធ្រាត្រតែម្នាក់ឯង បន្ទាប់មកក៏បានដួលផ្កាប់មុខ...
ខេត្តព្រះវិហារ ៖ ដោយឃើញថាទណ្ឌិតចំនួន៣៣នាក់មានការកែប្រែខ្លួន មានចរិកលក្ខណៈល្អឡើងវិញ និងផ្អែកតាមអនុវត្តទោស ២ភាគ៣ នៃច្បាប់ស្តីពីពន្ធនាគារ ប្រធានពន្ធនាគារ...
ខេត្តកំពង់ឆ្នាំង ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈប្រជាពលរដ្ឋប្រទះឃើញបុរសម្នាក់ដេកស្លាប់លើគំនរខ្សាច់នៅមុខផ្ទះប្រជាពលរដ្ឋដែលគេកំពុងសាងសង់ កាលពីម៉ោង8និង...
ខេត្តសៀមរាប ៖ កូនប្រសារប្រុសខឹងឪពុកក្មេកស្តីបន្ទោសឱ្យដោយសារឪពុកឃើញឈ្លោះទាស់ទែងគ្នាជាមួយប្រពន្ធ(កូនបង្កើត) ខណៈពេលនោះឪពុកខឹងដែលយកកូនស្រីរបស់គាត់ចាប់ដាក់...
https://www.youtube.com/watch?v=va87dJfh8igរាជធានីភ្នំពេញ ៖ បច្ចុប្បន្ន មានប្រជាពលរដ្ឋរស់តាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា នាំគ្នាមកយ៉ាងផុសផុលប្រជ្រៀតគ្នាចូលទៅចាក់...
ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឱ្យដឹងថា ក្មេងស្រីអាយុជាង១ខួបម្នាក់បានរអិលជើងដាំក្បាលចូលក្នុងធុងទឹក បណ្តាលឲ្យឈ្លក់ទឹកស្លាប់ បង្កឲ្យមានការ...