ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​អា​មេ​រិ​ក​ចង់​លួច​ស្តាប់​ការ​សន្ទនា​លើ​កម្មវិធី ​Messenger

5 ឆ្នាំ មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ ប្រភព​៣​រូប​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​អា​មេ​រិ​ក​កំពុង​តែ​ចង់​បង្ខំ​ក្រុមហ៊ុន Facebook Inc. ឲ្យ​អនុញ្ញាត​ដល់​ខាង​នីតិប្រតិបត្តិ ដើម្បី​លួច​ស្តាប់​ការ​សន្ទនា​នៅ​លើ​កម្មវិធី​Messenger ។ ប្រភព​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា…

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ ប្រភព​៣​រូប​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​អា​មេ​រិ​ក​កំពុង​តែ​ចង់​បង្ខំ​ក្រុមហ៊ុន Facebook Inc. ឲ្យ​អនុញ្ញាត​ដល់​ខាង​នីតិប្រតិបត្តិ ដើម្បី​លួច​ស្តាប់​ការ​សន្ទនា​នៅ​លើ​កម្មវិធី​Messenger ។

ប្រភព​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា រដ្ឋាភិបាល​ចោទប្រកាន់​ដល់​Facebook​ថា​បាន​ប្រមាថ​តុលាការ ព្រោះតែ​បដិសេធ​នឹង​សំណើ​នេះ ។  បញ្ហា​នេះ​កើត​មាន​ឡើង​នៅ​ក្រុង​Fresno នៃ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ក្នុង​ផ្នែក​មួយ​នៃ​ការ​ស៊ើបអង្កេត​ទៅ​លើ​ក្រុម MS-13 ។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក ដូ​ណា​ល់ ត្រាំ (Donald Trump) តែងតែ​ប្រើ​ក្រុម​ឧក្រឹដ្ឋ​ជន​នេះ​ជា​អត្តសញ្ញាណ​បង្ហាញ​ពី​ភាព​ទន់ខ្សោយ​នៃ​គោលនយោបាយ​អន្តោប្រវេសន៍​របស់​សហរដ្ឋអាមេរិក និង​ជា​មូលហេតុ​ក្នុង​ការ​វាយប្រហារ​លើ​ច្បាប់​ដែល​ហាមឃាត់​ប៉ូលិស​មិន​ឲ្យ​ឃុំឃាំង​មនុស្ស​ដើម្បី​អនុម័ត​ច្បាប់​អន្តោប្រវេសន៍ ។

អ្នកជំនាញ​ផ្លូវច្បាប់​បាន​និយាយ​ថា ប្រសិនបើ​រដ្ឋាភិបាល​អា​មេ​រិ​ក​ឈ្នះក្តី​ខាងលើ​នេះ ពួក​​គេ​អាច​ប្រើ​អំណះអំណាង​ដដែល​ក្នុង​ការ​បង្ខំ​ឲ្យ​ក្រុមហ៊ុន​ដទៃ​កែ​ច្នៃ​សេវាកម្ម​ផ្សេង​ៗ ដូច​ជា Signal និង​WhatsApp​ជាដើម ហើយ​ការ​ធ្វើ​ដូច្នេះ នឹង​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ដែល​ចាត់​ទុក​ខ្លួន​ជា​អ្នក​ការពារ​ឯកជន​ភាព​របស់​អ្នក​ប្រើប្រាស់ ។

ករណី​នេះ​ស្រ​ដៀង​ទៅ​នឹង​ករណី​នៅ​ឆ្នាំ ២០១៦ រវាង​FBI និង​Apple Inc. ដែល​ទាក់ទិន​នឹង​ទូរស័ព្ទ iPhone មួយ​គ្រឿង​របស់​អ្នកគាំទ្រ​ក្រុម​ភេរវកម្ម Islamic State នៅ​ទីក្រុង San Bernardino រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ។

ក្នុង​ករណី​នេះ Apple អះអាង​ថា រដ្ឋាភិបាល​មិន​អាច​បង្ខំ​ឲ្យ​ពួក​គេ​បង្កើត​កម្មវិធី​មួយ​ដែល​អាច​ចូល​ទៅ​ប្រើ​ទូរស័ព្ទ​ដោយ​មិន​ល្មើស​នឹង​សិទ្ធិ​ក្នុង​ការ​បញ្ចេញមតិ​របស់​ក្រុមហ៊ុន​ទេ ។
យ៉ាងណា​ក្តី Facebook កំពុង​តែ​អះអាង​ថា​ការ​សន្ទនា​ជា​សំឡេង​លើ​កម្មវិធី Messenger មាន​លក្ខណៈ​សម្ងាត់ ដែល​មាន​ន័យ​ថា មាន​តែ​ភាគី​ទាំង​សងខាង​ប៉ុណ្ណោះ​ដែល​អាច​ស្តាប់​លើ​ការ​សន្ទនា​របស់​ពួក​គេ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ