ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យួន​៣​នាក់រ​ត់ទៅ​ជ្រក​នៅ​ថៃ ត្រឡប់​ចូល​ខេត្តរតនគិរី ចង់​លោត​ឆត្រ​ចូល​ស្រុក​វិញ​ជាប់​ខ្នោះ​ប៉ូលិស

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ កាលពី​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៨ ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ឡេ​ថា​ញ់ (​ខាង​វៀតណាម​) ឆ្លងកាត់​ច្រក​ទ្វារ​អូ​រយ៉ា​ដាវ ខេត្តរតនគិរី បាន​ចាប់​ឃាត់ខ្លួន​ជនជាតិ​ច្រា​យ​វៀតណាម​៣​នាក់…

ខេត្តរតនគិរី ៖ កាលពី​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៨ ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ឡេ​ថា​ញ់ (​ខាង​វៀតណាម​) ឆ្លងកាត់​ច្រក​ទ្វារ​អូ​រយ៉ា​ដាវ ខេត្តរតនគិរី បាន​ចាប់​ឃាត់ខ្លួន​ជនជាតិ​ច្រា​យ​វៀតណាម​៣​នាក់ ដែល​បាន​លួច​ឆ្លង​ដែន​ត្រឡប់​ចូល​ទៅ​ប្រទេស​វៀតណាម​វិញ បន្ទាប់​ពី​លួច​រត់គេច​ខ្លួន​ទៅ​ជ្រកកោន​នៅ​ប្រទេស​ថៃ​កាលពី​ជាង​៣​ខែ​កន្លង​មក ។

 ជនជាតិ​ច្រា​យ​វៀតណាម​៣​នាក់​ខាងលើ​បាន​ត្រឡប់​ពី​ប្រទេស​ថៃ​មក​ស្នាក់​ក្នុង​ខេត្តរតនគិរី ជិត​១០​ថ្ងៃ​រួច​បន្ត​លួច​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​វិញ​ត្រូវ​សមត្ថកិច្ច​ច្រក​ទ្វារ​ព្រំដែន​វៀតណាម​ចាប់​ឃាត់ខ្លួន​បាន​(​បច្ចុប្បន្ន​ខាង​វៀតណាម​កំពុង​សួរ​ចម្លើយ​) ។

ព័ត៌មាន​លម្អិត​សារព័ត៌មាន កោះសន្តិភាព មិន​អាច​ទទួល​បាន​ទេ អំពី​ដំណើរ​ឆ្លង​ដែន​ចេញពី​វៀតណាម​ទៅ​ប្រទេស​ថៃ និង​ឆ្លងកាត់​ទឹកដី​ខេត្តរតនគិរី មិនដឹង​មាន​គោលបំណង​ពិតប្រាកដ​អ្វី​នោះ​ទេ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នៃ​ការិយាល័យ​អន្តោប្រវេសន៍​ស្នងការ​ខេត្ត​បាន​ខ្សិ​ប​ប្រាប់​ថា ជន​ជាតិ​ច្រា​យ​វៀតណាម​ខាងលើ​ដែល​ខាង​ប៉ូលិស​ចាប់​នោះ​គឺ​ឆ្លង​ដែន​ខុសច្បាប់​ និង​លិខិតឆ្លងដែនត្រឹមត្រូវ ក៏​ប៉ុន្តែ​ចំណុច​សំខាន់​ពួក​គេ​បាន​ស្នាក់​នៅ​ខេត្តរតនគិរី​១០​ថ្ងៃ និង​ត្រឡប់​ទៅ​ប្រទេស​វៀត​ណាម​វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ហើយ​ទៅ​ដល់​ច្រក​ទ្វារ​អន្តរជាតិ​ឡេ​ថា​ញ់​វៀត​ណាម​ជា​ច្រក​ទ្វារ​ផ្លូវ​តែ​មួយ ដោយ​ជន​ទាំង​៣​នាក់​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​វៀតណាម​ចេញពី​ទឹកដី​ខេត្តរតនគិរី​បែរជា​ប៉ូលិស​ចាប់​បាន​តែ​ខាង​ខ្មែរ​ចាប់​មិន​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ