ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មាន​គភ៌ដេក​ផ្ងា​រ​​ប្រ​ឈម​នឹង​ការរលូត​កូន​

10 ឆ្នាំ មុន

ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ស្ត្រី​​មាន​ផ្ទៃ​ពោះ​ដែល​ចូល​ចិត្ត​ដេកផ្ងា​រ​ប្រ​ឈម​ខ្ពស់​នឹង​ការ រលូត​កូន ។​ ​ការ​ពិ​សោធន៍​ទៅ​លើ​ស្ត្រី​ជន​ជាតិ​ហ្គា​ណា​ដែល​មាន​អត្រា​រលូត​កូន​ខ្ពស់​បាន​រក​ឃើញ​ថា ការ​ដេក​ផ្ងា​រ​នាំ​ឱ្យ​ស្ត្រី​ប្រ​ឈម​នឹង​បញ្ហា​នេះ​ដល់​ទៅ​៥​ដង​ ។ តែ​យ៉ាង​ណា ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​អះ​អាង​ថា ករណី​នេះ​អាច​​ជៀស​វាង​បាន​១/៤​ ប្រ​សិន​ជា​ស្ត្រី​មាន​គភ៌​ប្តូរ​ឥរិ​យា​បថ​ដំណេក​របស់​

ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ស្ត្រី​​មាន​ផ្ទៃ​ពោះ​ដែល​ចូល​ចិត្ត​ដេកផ្ងា​រ​ប្រ​ឈម​ខ្ពស់​នឹង​ការ រលូត​កូន ។​ ​ការ​ពិ​សោធន៍​ទៅ​លើ​ស្ត្រី​ជន​ជាតិ​ហ្គា​ណា​ដែល​មាន​អត្រា​រលូត​កូន​ខ្ពស់​បាន​រក​ឃើញ​ថា  ការ​ដេក​ផ្ងា​រ​នាំ​ឱ្យ​ស្ត្រី​ប្រ​ឈម​នឹង​បញ្ហា​នេះ​ដល់​ទៅ​៥​ដង​ ។ តែ​យ៉ាង​ណា ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​អះ​អាង​ថា ករណី​នេះ​អាច​​ជៀស​វាង​បាន​១/៤​ ប្រ​សិន​ជា​ស្ត្រី​មាន​គភ៌​ប្តូរ​ឥរិ​យា​បថ​ដំណេក​របស់​ខ្លួន​ ។​

​លោក Louise O’Brienអ្នក​និពន្ធ​ជាន់​ខ្ពស់​នៃ​លទ្ធផល​ការ​សិក្សាមក​ពី​​សាកល​វិទ្យា​ល័យ​មី​ស៊ី​ហ្គែន​បាន​ថ្លែង​ថា​៖«ប្រ​សិន​ឥរិ​យា​បថ​ដំណេក​របស់​ស្ត្រី​មាន​គភ៌​ជា​ហេតុ​​​ចម្បង​នៃ​ការ​រលូត​កូន​ គេ​គួរ​លើក​ទឹក​ចិត្ត​ដល់​ស្ត្រី​គ្រប់​ទី​កន្លែង​កុំឱ្យ​ដេក​ផ្ងារ ។​ នេះ​អាច​ជា​វិ​ធី​យ៉ាង​​ងាយ​មួយ​ដែល​អាច​ធ្វើ​ឱ្យ​ប្រ​សើរ​លទ្ធផល​ព​ពោះ​» ។​ លោក​សាស្ត្រា​ចារ្យ​បាន​បន្ត​ថា​៖«តាម​ទិន្នន័យ​ការ​សិក្សា​នេះ​បង្ហាញ​ថា បញ្ហា​រលូត​កូន​ជាង​១/៤​អាច​នឹង​ជៀស​វាង​បាន​ដោយ​ឥរិ​យា​បថ​ដំណេក​របស់​ម្តាយ »។

ដើម្បី​ជៀស​វាង​បញ្ហា​រលូត​កូន​ ក្រុម​អ្នក​ជំនាញ​បាន​ស្នើ​ថា ស្ត្រី​គួ​រ​ដេក​ផ្អៀង​​ហើយ​ដែលល្អ​បំ​ផុត​នោះ​គឺ​ផ្អៀង​ទៅ​ឆ្វេង ។ ​ឥរិ​យា​បថ​ដំ​ណេក​នេះ​ត្រូវ​គេ​ជឿ​ថា អាច​ជួយ​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​ដល់​លំ​ហូរ​ឈាម​ទៅ​កាន់​សុក​ ។ ទោះ​ជា​យ៉ាង​ណា អ្នក​ស្រាវ​ជ្រាវ​មិន​បាន​បញ្ជាក់​ឱ្យ​ច្បាស់​ថា តើ​ស្ត្រី​ព​​​ពោះ​ចាប់​ពី​ប៉ុន្មាន​ខែ​ឡើង​ទៅ​ដែល​មិន​តម្រូវ​ឱ្យ​ដេក​ផ្ងារ​នោះ ៕