ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់​វិញ្ញាសា​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​សុក្រឹត និង​យុត្តិធម៌(មានវីដេអូ)

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ លោក អ៊ុ​ន វ​ណ្ណា អភិបាលរង​ខេត្តតាកែវ​អញ្ជើញ​កាត់​វិញ្ញាសា​ប្រលង​ចំនួន​៣ មណ្ឌល​រួម​នឹង​សហការី នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៨ នៅ​ក្នុង​ក្រុង​ដូន​កែវ…

ខេត្តតាកែវ លោក អ៊ុ​ន វ​ណ្ណា អភិបាលរង​ខេត្តតាកែវ​អញ្ជើញ​កាត់​វិញ្ញាសា​ប្រលង​ចំនួន​៣ មណ្ឌល​រួម​នឹង​សហការី នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៨ នៅ​ក្នុង​ក្រុង​ដូន​កែវ ក្នុង​ការ​កាត់​វិញ្ញាសា​ឆ្នាំ​នេះ​ដែរ​ក៏​មានការ​រួម​ពី​មន្ត្រី​នៃ​មន្ទីរ​អប់រំ​ខេត្ត អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ រួម​ជាមួយនឹង​សមត្ថកិច្ច​ផង​ដែរ ។

លោក​អភិបាលរង​ខេត្ត​ឲ្យ​ដឹង​ថា ការ​កាត់​វិញ្ញាសា​នេះ គឺ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​សុក្រឹត និង​យុត្តិធម៌ ដោយ​មានការ​ពិនិត្យ​យ៉ាង​ម៉ត់ចត់​ពី​គណៈកម្មការ​សហការី និង​បេក្ខភាព​ប្រលង​ផង​ដែរ ។

ប្រធាន​មណ្ឌល​ប្រឡង​នៃ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​បាន​ឲ្យ​ដឹង​ថា ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុ​ប​មាន​រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២០ ដល់​២១ ខែសីហា ឆ្នាំ​២០១៨ សម្រាប់​ខេត្តតាកែវ ឆ្នាំ​សិក្សា​២០១៨​នេះ មាន​បេក្ខជន​ប្រឡង​ចំនួន​១០,៧៩១​នាក់ គឺ​មានការ​កើនឡើង​ប្រមាណ​១៥​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧​កន្លង​មក និង​មាន​មណ្ឌល​ប្រឡង​ចំនួន​១៧​មណ្ឌល​កើនឡើង​ចំនួន​២​មណ្ឌល ក្នុងស្រុក​ក្រុង​ចំនួន​៣ គឺ​ក្រុង​ដូន​កែវ ស្រុក​ត្រាំកក់ និង​ស្រុក​ទ្រាំង និង​មាន​អនុរក្ស​ចំនួន​១៩៦៩​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ