ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់ថា ញើស​ចេញពី​ណា ជំងឺ​គឺ​ចេញពី​នោះហើយ

5 ឆ្នាំ មុន

នៅ​ពេល​ដែល​អ្នក​អាន​ចំណងជើង​នេះ អ្នក​នឹង​ឆ្ងល់​ជា​ខ្លាំង​ថា​ហេតុ​អ្វី​គ្រាន់តែ​ចេញ​ញើស​​សោះ​ក៏​អាច​បញ្ជាក់​ថា ​អ្នកមាន​ជំងឺ​ដែរ​។ ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​កន្លែង​ដែល​អ្នក​បែកញើស​ផ្សេង​ៗ និង​ជំងឺ​ដែល​អ្នក​គួរតែ​ប្រុង​ប្រយ័ត្ន​។ បើ​អ្នក​តែងតែ​បែកញើស​នៅ​ថ្ងាស នោះ​ប្រហែលជា​ថ្លើម​អ្នកមាន​បញ្ហា​ហើយ ដូចនេះ​អ្នក​គួរតែ​ទៅ​ពិនិត្យ ម្យ៉ាងទៀត​អ្នក​គួរតែ​រក្សា​ចិត្ត​ឱ្យ​ស្ងប់ មិន​ត្រូវ​ឆាប់​ខឹង​ទេ…

នៅ​ពេល​ដែល​អ្នក​អាន​ចំណងជើង​នេះ អ្នក​នឹង​ឆ្ងល់​ជា​ខ្លាំង​ថា​ហេតុ​អ្វី​គ្រាន់តែ​ចេញ​ញើស​​សោះ​ក៏​អាច​បញ្ជាក់​ថា ​អ្នកមាន​ជំងឺ​ដែរ​។ ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​កន្លែង​ដែល​អ្នក​បែកញើស​ផ្សេង​ៗ និង​ជំងឺ​ដែល​អ្នក​គួរតែ​ប្រុង​ប្រយ័ត្ន​។

បើ​អ្នក​តែងតែ​បែកញើស​នៅ​ថ្ងាស នោះ​ប្រហែលជា​ថ្លើម​អ្នកមាន​បញ្ហា​ហើយ ដូចនេះ​អ្នក​គួរតែ​ទៅ​ពិនិត្យ ម្យ៉ាងទៀត​អ្នក​គួរតែ​រក្សា​ចិត្ត​ឱ្យ​ស្ងប់ មិន​ត្រូវ​ឆាប់​ខឹង​ទេ ហើយ​ត្រូវ​តែ​គេង​ឱ្យ​បាន​គ្រប់គ្រាន់ ទើប​ល្អ​ចំពោះ​ថ្លើម​អ្នក​។

បើ​អ្នក​តែងតែ​ចេញ​ញើស​នៅ​ច្រមុះ នោះ​បញ្ជាក់​ថា​សួត​អ្នក​មិនសូវ​ល្អ ដូចនេះ​អ្នក​គួរតែ​យកដៃ​ទាំង​ពីរ​របស់​អ្នក​គោះ និង​វៃ​ជើង​ទាំង​ពីរ​របស់​អ្នកជា​រៀងរាល់ថ្ងៃ នោះ​វា​នឹង​ប្រសើរ​ឡើង​។

បើ​ទ្រូង​អ្នក​ឧស្សាហ៍​ចេញ​ញើស​ច្រើន នោះ​ប្រហែលជា​ក្រពះ​អ្នកមាន​បញ្ហា​ហើយ ដូច​នេះ​អ្នក​គួរតែ​កុំ​បរិភោគ​អាហារ​ដែល​មាន​ខ្លាញ់​ច្រើន អាហារ​ដែល​ត្រជាក់ និង​អាហារ​ដែល​រឹង​។

បើ​ក្លៀក​អ្នក​ចេញ​ញើស​ច្រើន​ខុស​ពី​ធម្មតា នោះ​ប្រហែលជា​អ្នក​បរិភោគ​លើស​កំណត់ ដូច​ជា ៖ បរិភោគ​ខ្ទឹមបារាំង ស្លឹក​ខ្ទឹម និង​ខ្ទឹមស​ច្រើន​ពេក ដូចនេះ​អ្នក​គួរតែ​បន្ថយ​ពិសារ​វា រួម​ទាំង​មិន​ត្រូវ​ពិសារ​ប្រៃ​ពេក​ទេ ហើយ​ត្រូវ​តែ​បរិភោគ​បន្លែ និង​ផ្លែ​ឈើ​ឱ្យ​បាន​ច្រើន​។
បើ​ខ្នង​អ្នក​បែកញើស​ច្រើន នោះ​អាច​បញ្ជាក់​បាន​ថា អ្នក​ប្រហែលជា​នឿយហត់​ខ្លាំង​ពេក

ដូចនេះ​អ្នក​មិន​ត្រូវ​ធ្វើការ​ច្រើន​ពេក​ទេ អ្នក​ត្រូវ​គេង​ឱ្យ​បាន​គ្រប់គ្រាន់ បរិភោគ​អាហារ​ដែល​មាន​សារធាតុចិញ្ចឹម ទើប​ល្អ​ចំពោះ​សុខភាព​អ្នក​។

បើ​នៅ​ពេល​ដែល​អ្នក​ភ័យ ហើយ​អន្ទះសារ ហើយ​អ្នក​តែងតែ​បែកញើស​ដៃ និង​ជើង នោះ​​ប្រហែលជា​ក្រពះ​អ្នកមាន​បញ្ហា​ហើយ ដូចនេះ​អ្នក​គួរតែ​ចៀសវាង​កុំ​បរិភោគ​របស់​ដែល​​ត្រជាក់ ដូច​ជា ៖ កា​រ៉េ​ម និង​ភេសជ្ជៈ​ដែល​ត្រជាក់​ផ្សេង​ៗ​ជាដើម (​ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ