ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងថា ក្រពះ​ខ្លាច​អ្វី​ជាងគេ​ទេ… ទាំង​នេះ​ហើយ

5 ឆ្នាំ មុន

ក្រពះ​គឺជា​សរីរាង្គ​សំខាន់​របស់​មនុស្ស​គ្រប់​រូប​។ បើ​ក្រពះ​មាន​បញ្ហា នោះ​ការ​រំលាយ​អាហារ​អ្នក​ក៏​មាន​បញ្ហា​ដែរ​។ ដូចនេះ​អ្នក​គួរតែ​មាន​ទម្លាប់​ល្អ​ក្នុង​ការ​បរិភោគ​។ ជ្រើស​រើស​ចំណី​ដែល​ល្អ​សម្រាប់​ក្រពះ​។ ប៉ុន្តែ​កុំ​ជ្រើសរើស​អាហារ​ដែល​ក្រពះ​បដិសេធ​។ តើ​មាន​អាហារ​អ្វីខ្លះ​ដែល​ក្រពះ​អ្នកខ្លាច​នោះ? 1. ការ​បរិភោគ​អាហារ​ពេល​យប់​ច្រើន​ពេក​។ ក្រពះ​មិន​ព្រមយក​ទេ…

ក្រពះ​គឺជា​សរីរាង្គ​សំខាន់​របស់​មនុស្ស​គ្រប់​រូប​។ បើ​ក្រពះ​មាន​បញ្ហា នោះ​ការ​រំលាយ​អាហារ​អ្នក​ក៏​មាន​បញ្ហា​ដែរ​។ ដូចនេះ​អ្នក​គួរតែ​មាន​ទម្លាប់​ល្អ​ក្នុង​ការ​បរិភោគ​។ ជ្រើស​រើស​ចំណី​ដែល​ល្អ​សម្រាប់​ក្រពះ​។ ប៉ុន្តែ​កុំ​ជ្រើសរើស​អាហារ​ដែល​ក្រពះ​បដិសេធ​។ តើ​មាន​អាហារ​អ្វីខ្លះ​ដែល​ក្រពះ​អ្នកខ្លាច​នោះ?

1. ការ​បរិភោគ​អាហារ​ពេល​យប់​ច្រើន​ពេក​។ ក្រពះ​មិន​ព្រមយក​ទេ ហើយ​ថែម​ទាំង​បដិសេធ​បំផុត ព្រោះ​វា​ពិបាក​ក្នុង​ការ​រំលាយ​ណាស់ ដោយ​ធ្វើ​ឲ្យ​ក្រពះ​អ្នក​ងាយ​កើត​មាន​បញ្ហា​ជាទី​បំផុត​។

2. ការ​បរិភោគ​របស់​រឹង លេប​មិន​ចូល​ហើយ​ខំប្រឹង​លេប​ទៀត​។ ក្រោយ​ពេល​ដែល​អ្នក​ធ្វើ​បែប​នេះ​ច្រើន​ដង នោះ​អ្នក​នឹង​មិន​ងាយ​ថែរក្សា និង​ការពារ​ក្រពះ​អ្នក​បាន​ល្អ​ឡើយ ដោយ​ងាយ​ខូច​ណាស់​។

3. ការ​ផឹកស្រា​ច្រើន​ពេក ក្រពះ​មិន​ព្រម ឬ​មិន​អាច​ទទួលយក​ជាតិ​អាល់កុល​ច្រើន​បាន​ទេ​។ ដូចនេះ បើ​អ្នក​មិន​ចង់​បន្ត​បំផ្លាញ​ក្រពះ​អ្នក​លើ​ដៃ​អ្នក​ផ្ទាល់ អ្នក​គួរតែ​កាត់​បន្ថយ​ក្នុង​ការ​ពិសារ​ស្រា ទើប​ល្អ​ចំពោះ​សុខភាព​អ្នក​។

4. ការ​បរិភោគ​អាហារ​ដែល​គ្មាន​អនាម័យ ក្រពះ​មិន​អាច​ទទួលយក​ទេ ព្រោះ​មាន​មេរោគ​ច្រើន​ណាស់​ចូល​ទៅ​បំផ្លាញ​ក្រពះ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ក្រពះ​អ្នក​ត្រូវ​បាន​កំទេច​ដោយ​មិនដឹង​ខ្លួន​។

5. ការ​ជក់បារី ក៏​ក្រពះ​ស្អប់​ដែរ ព្រោះ​ជាតិ​ផ្សែង​ពុល​នៃ​បារី នឹង​ចូល​ទៅ​បំផ្លាញ​ក្រពះ​យ៉ាង​​ងាយ​។ ដូចនេះ អ្នក​មិន​គួរ​មាន​ទម្លាប់​ដូច​ខាងលើ​នេះ​ទេ បើ​ពុំ​ដូច្នេះ​ទេ អ្នក​នឹង​មាន​ជំងឺ​ក្រពះ​ជា​មិន​ខាន​ឡើយ (ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ