ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​ណាស់​! នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣…​បាក់ដង​កាំបិត​នឹង​ភ្លាត់ឆ្អឹង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ បាន​ជួយ​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​បាន​ជិះ​ដេញ​ក្រុម​ចោរឆក់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដួល​ម៉ូតូ​បាក់ដង​កាំបិត​ខាងស្តាំ និង​ភ្លាត់ឆ្អឹង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ បាន​ជួយ​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​បាន​ជិះ​ដេញ​ក្រុម​ចោរឆក់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដួល​ម៉ូតូ​បាក់ដង​កាំបិត​ខាងស្តាំ និង​ភ្លាត់ឆ្អឹង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ទល់មុខ​អគ្គ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ដែល​ស្ថិត​នៅ​ភូមិ​ត្រពាំង​ទួល សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែនជ័យ ។

ជន​រង​គ្រោះ​មានឈ្មោះ ផា​ន់ ភូមិន្ទ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ដោយ​មាន​ដំណឹង តាម​វិទ្យុទាក់ទង​ពី​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​កំពុង​ដេញចោរ​ឆក់​មក​ដល់​មុខ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​៣​ខាងលើ បន្ទាប់​មក​កម្លាំង​នគរបាល​ចោម​ចៅ​៣​បាន​ចេញ​ដេញ​តាម​ជិះ​ម៉ូតូ​៣​គ្រឿង​មាន​គ្នា​៥​នាក់ ។ ចំណែក​ជន​រង​គ្រោះ​នគរបាល​ខាងលើ​ជិះ​ម្នាក់ឯង ហើយដោយ​បាន​ដេញ​ប្រកៀក​ប្រកិត​ជនសង្ស័យ​ដែល​មាន​គ្នា​៣​នាក់ ហើយ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​ប៊ិ​ច ពណ៌​ខ្មៅ បន្ទាប់​មក​កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​ជិះ​ស្ទាក់​ទន្ទឹម​នឹង​ជនសង្ស័យ​តែ​ម្នាក់ឯង ហើយ​បាន​ផ្លា​ត​ជាមួយ​ផ្លូវ​បេតុង​ការដ្ឋាន​ថ្មី បណ្តាល​ឲ្យ​ឌួ​លបាក់​ដងកាំបិត​ខាងស្តាំ និង​ភ្លាត់ឆ្អឹង​ជិត​គ្នា ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​គ្រោះថ្នាក់​ភ្លាម​ៗ​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ចោម​ចៅ​៣ បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​ជិត​កន្លែង​កើតហេតុ តែ​ដោយសារ តែ​ជន​រង​គ្រោះ​រង​របួសធ្ងន់​ពេក លោកនាយ​ប៉ុស្តិ៍​ចោម​ចៅ​៣ បាន​ហៅ​រថយន្តសង្គ្រោះ​របស់​អង្គភាព​៧១១ ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ លោកនាយ​ប៉ុស្តិ៍​ចោម​ចៅ​៣​បាន​បាន​ចេញថ្លៃ​ព្យាបាល​ភ្លាម​ៗ​ផង​ដែរ ហើយ​រង់ចាំ​ព្យាបាល​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ