ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿន​ដូច​ហោះ​ពន្លះ​គូទ​រថយន្ត​ពីក្រោយ​ស្លា.ប់​ខ្លួនឯង

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​ម៉ូតូ​បុក​រថយន្ត​ពីក្រោយ​ក្នុង​ទិ​ស​ដៅ​ស្របគ្នា បណ្តាល​ឱ្យ​ស្លាប់​អ្នកបើកបរ​ម៉ូតូ ។ ហេតុការណ៍នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ចន្លោះ​គីឡូម៉ែត្រ​លេខ​១១៣-១១៤​ក្នុងភូមិ​ថ្នល់ជាតិ ឃុំ​បារាយណ៍…

ខេត្តកំពង់ធំ ៖ គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​ម៉ូតូ​បុក​រថយន្ត​ពីក្រោយ​ក្នុង​ទិ​ស​ដៅ​ស្របគ្នា បណ្តាល​ឱ្យ​ស្លាប់​អ្នកបើកបរ​ម៉ូតូ ។ ហេតុការណ៍នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ចន្លោះ​គីឡូម៉ែត្រ​លេខ​១១៣-១១៤​ក្នុងភូមិ​ថ្នល់ជាតិ ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ខាងលើ​ឈ្មោះ អ៊​ន សា​ម៉ុ​ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ជាង​​.ត​ភ្លើង រស់នៅ​ភូមិ​គុ​ហ៍​បា​រ៉ែ​ង ឃុំ​អណ្តូង​ពោធិ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

លោក​វរសេនីយ៍ទោ សន តា​ល់ អធិការរង​នគរបាល​ស្រុក​បារាយណ៍ ទទួល​ខាង​សណ្តាប់ធ្នាប់ និង​ចរាចរណ៍​ប្រាប់​ឱ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ បង្ក​ឡើង​ដោយ​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ី​បី​អ (CBR 150cc) ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ធំ ១K-០២២៩ បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ស្រប​ទិស​គ្នា​ជាមួយនឹង​រថយន្ត​មួយ​គ្រឿង​មាន​ដឹកស្រូវ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ចាម ៣A-៦៩៨៦ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ម៉ូតូ​ក៏​បាន​បុក​គូទ​រថយន្ត​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ឃើញ​ដូច្នោះ​អ្នកបើកបរ​រថយន្ត​ក៏​បាន រត់គេច​ខ្លួន​បាត់​។

ក្រោយ​ពី​សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង​រួច រថយន្ត និង​ម៉ូតូ​ត្រូវ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី ។ ចំណែក​សព​ត្រូវ​បាន​ប្រគល់​ឱ្យ​សាច់ញាតិ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ