ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​ចូល​ពោះ​ហ៊ាន​ហួសប្រមាណ

5 ឆ្នាំ មុន

សុរា​ធុ​ត្តោ ល្បែង​ស្រា​ក៏​ជា​ទោស​មួយ​ឱ្យ​ផល​ភ្លាម​ៗ​ដូច​ជា ប្រជុំ​នៃ​រោគ​ក្នុង​ខ្លួន ខូច​ពេលវេលា ចាក​ផលប្រ​យោជន៍ នាំ​រឿង​ចូល​ផ្ទះ បង្កជម្លោះ មាន​សតិ​មិន​ប្រក្រតី ចិត្ត​វិបល្លាស និង​ហ៊ាន​ប្រព្រឹត្ត​អំពើ​ល្មើស​ផ្សេង​ៗ…

សុរា​ធុ​ត្តោ ល្បែង​ស្រា​ក៏​ជា​ទោស​មួយ​ឱ្យ​ផល​ភ្លាម​ៗ​ដូច​ជា ប្រជុំ​នៃ​រោគ​ក្នុង​ខ្លួន ខូច​ពេលវេលា ចាក​ផលប្រ​យោជន៍ នាំ​រឿង​ចូល​ផ្ទះ បង្កជម្លោះ មាន​សតិ​មិន​ប្រក្រតី ចិត្ត​វិបល្លាស និង​ហ៊ាន​ប្រព្រឹត្ត​អំពើ​ល្មើស​ផ្សេង​ៗ ។

បុរស​ស្ត្រី​ណា​ពេញចិត្ត​នឹង​សេព​គ្រឿង​ស្រវឹង យក​ស្រា​ជាទី​ពឹង​របស់​ខ្លួន នឹកឃើញ​តែ​ស្រា​នៅ​ជាប់​នឹង​អារម្មណ៍ យក​ស្រា​ជា​មិត្តសម្លាញ់​គ្រប់ពេលវេលា មនុស្ស​នោះ​ឈ្មោះ​ថា​ជា​បុគ្គល​ខ្វះ​សតិ បាត់បង់​ស្មារតី យកទោស​ជា​គុណ យកគុណ​ជា​ទោស​។

កាលណា​សុរា​ជ្រាប​ចូល​ដល់​ពោះ​ភ្លាម​មាន​អារម្មណ៍​មហិច្ឆតា​ឃើញ​ថា អញ​អស្ចារ្យ​ជាងគេ ខ្លាំង​ជាងគេ ក្លាយទៅជា​អ្នកក្លាហាន​ខាង​ផ្នែក​កាប់​ចាក់ ទាត់​ធាក់ កាច​សាហាវឃោរឃៅ​យង់ឃ្នង ហ៊ាន​ប្លន់ ហ៊ាន​លួច ហ៊ាន​សម្លាប់ ហ៊ាន​ចាប់រំលោភ ហ៊ាន​ប្រព្រឹត្ត​អំពើ​ល្មើស​ជា​ច្រើន​ទៀត សូ​ម្បី​តែ​ឪពុក​ម្ដាយ​របស់​ខ្លួន​ក៏​ហ៊ាន​គំរាមកំហែង ប្រមាថ​មាក់ងាយ ឬ​ហ៊ាន​សម្លាប់​គាត់​ដែរ ។

មនុស្ស​ដែល​មាន​សតិបញ្ញា​ស្មារតី​ទុច្ចរិត​បែប​នេះ ឈ្មោះ​ថា​ជា​មនុស្ស​វិកលចរិត ឬ​ហៅ​ថា​ខ្វះ​សតិ​ក្នុង​ខ្លួន​ហើយ មានទោស​ទាំង​បច្ចុប្បន្ន និង​លោក​ខាង​មុខ មាន​គតិ​ទៅ​កាន់​អបាយភូមិ​ជាក់​ជា​មិន​ខាន​។

ព្រោះហេតុនោះ ទើប​បណ្ឌិត​អ្នកប្រាជ្ញ​លោក​ហាម​ឱ្យ​មនុស្ស​គ្រប់​រូប​ត្រូវ​វៀរចាក​ការ​សេព​គ្រឿង​ស្រវឹង​ឲ្យ​បានជា​ដាច់ខាត ទើប​ឈ្មោះ​ថា​ជា​មនុស្ស​មាន​ចរិយា មាន​សីលធម៌ មាន​ជីវ​ធម៌​ក្នុង​ខ្លួន ។