ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក កែវ ឡាយ ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៨ កន្លង​មកនេះ​ថា…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក កែវ ឡាយ ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៨ កន្លង​មកនេះ​ថា សម្រាប់​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុ​ប​) នៃ​ឆ្នាំ​សិក្សា​២០១៧- ២០១៨ ដែល និង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២០-២១ ខែសីហា ឆ្នាំ​២០១៨ សម្រាប់​ខេត្ត​ព្រះ​សី​ហនុមាន​បេក្ខជន​បេ​ក្ខ​នារី​មក​ចូលរួម​ប្រលង​ចំនួន​១៧២០​នាក់ ក្នុង​នោះ​មាន​បេ​ក្ខ​នារី​ចំនួន​៨១៣​នាក់ ។

លោក កែវ ឡាយ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា សម្រាប់​មណ្ឌល​ប្រឡង​មាន​០៥​មណ្ឌល ប្រលង​ស្មើរ ៧២​បន្ទប់ ក្នុង​នោះ​មាន​មណ្ឌល​ប្រលង​លើ​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​មាន​០២​មណ្ឌល និង​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​សង្គម មាន​០៣​មណ្ឌល ។ ដោយឡែក​ទីតាំង​មណ្ឌល​សំ​ណេ​រទាំង​០៥​មណ្ឌល​ខាងលើ​មាន​ដូច​ខាងក្រោម​ជា នៅ​ក្នុង​ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ មាន​០៣​មណ្ឌល គឺ​១ មណ្ឌល​សំ​ណេ​រ​សាលា​បឋម​សិក្សា​ផ្សា​រលើ ។ ០២ មណ្ឌល​សំ​ណេ​រ​អនុ​វិទ្យាល័យ​សម្តេចឪ ។ ០៣ មណ្ឌល​សំ​ណេ​រ​វិទ្យាល័យ​ក្រុងព្រះសីហនុ ។


នៅ​ស្រុក​ព្រៃ​នប់​មាន​០២​មណ្ឌល គឺ​០៤ មណ្ឌល​សំ​ណេ​រ​វិទ្យាល័យ​ហ៊ុន​សែន​ខាងត្បូង និង​មណ្ឌល​សំ​ណេ​រ​វិទ្យាល័យ​ហ៊ុន​សែន​ខាងជើង ។

បើ​តាម​តួរ​លេខ​បេក្ខជន បេ​ក្ខ​នារី​មក​ចូលរួម​ប្រលង​ដែល​ទទួល​បាន​ពី​លោក កែវ ឡាយ​ប្រធាន​មន្ទីរ​អប់រំ​ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​បាន​បញ្ជាក់​ថា ក្នុង​ឆ្នាំ​សិក្សា​២០១៧- ២០១៨​នេះ ចំនួន​បេក្ខជន​បេ​ក្ខ​នារី​មក​ចូលរួម​ប្រឡង​មានការ​កើនឡើង​ពី​ឆ្នាំ​សិក្សា​២០១៦ -២០១៧ កន្លង​មក​ដែល​បេក្ខជន​បេ​ក្ខ​នារី​ដែល​មានឈ្មោះ​នៅ​ក្នុង​បញ្ជី​ប្រលង​មាន​ចំនួន​១៦៩៣​នាក់​តែ​ប៉ុណ្ណោះ ។ ហើយ​នៅ​ក្នុង​ថ្ងៃ​កិច្ច​ដំណើរការ​នៃ​ការ​ប្រលង​ខាងលើ​នេះ​ដែរ​ត្រូវ​បាន​រឹត​បន្តឹង​ដោយ​សមត្ថកិច្ច​ប្រដាប់​អាវុធ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​សមត្ថកិច្ច​នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មាន​អ្នក​ស្ម័គ្រចិត្ត​ចូលរួម​សង្កេតការណ៍​មក​ពី​អង្គភាព​ប្រឆាំង​អំពើ​រពុក​រលួយ (​អ​.​ប​.​ព )​និស្សិត​អាហារូបករណ៍​យុវជន​ស្ម​គ្រ័​ចិត្ត​សម្តេច​តេ​ជោ យុវជន​ស្ម័គ្រចិត្ត​សហភាព​សហព័ន្ធ​(​ស​.​ស​.​យ​.​ក​) បាន​ចូលរួម​សង្កេតការណ៍ ក្នុង​ការ​រឹត​បន្តឹង​ឆែកឆេរ​មិន​អនុ​ញ្ញតិ​ឲ្យ​បេក្ខជន​បេ​ក្ខ​នារី​លួចលាក់​នាំ​យក​ទូរស័ព្ទ​សំ​ណេ​រ​សរសេរ​ចូល​នៅ​តាម​មណ្ឌល​ប្រឡង​នីមួយ​ៗ​បាន​ឡើយ ។

គួរ​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា នៅ​ក្នុង​សម័យ​ប្រឡង​ខាងលើ​នេះ​ឯកឧត្តម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​យកចិត្តទុកដាក់​ជួយ​សម្រួលការ​ស្នាក់​នៅ​ដល់​បេក្ខជន បេ​ក្ខ​នារី និង​មាតាបិតា អាណាព្យាបាល ដែល​មានកូន​មក​ចូលរួម​ប្រលង​មាន​លំនៅ​ដ្ឋា​ន​ឆ្ងាយ​ពី​មណ្ឌល​ប្រលង​ជា​បន្ទុក​របស់​រដ្ឋបាល​សាលាខេត្ត ក្នុង​នោះ​មាន​ដូច​ជា បេក្ខជន បេ​ក្ខ​នារី មក​ពី​ស្រុក​កំពង់​សិលា កែវ​ផុស និង​បេក្ខជន បេ​ក្ខ​នារី មក​ពី​ស្រុក​ស្ទឹង​ហាវ​ដែល​ត្រូវ​សម្រាក​តាម​ផ្ទះសំណាក់ ឬ​ស​ណ្ឋា​រ​គារ​ដែល​នៅ​ជិត​មណ្ឌល​ប្រលង​ដែល​ត្រៀម​រៀបចំ​ទទួល​ដោយ​រដ្ឋបាល​សាលាខេត្ត ។

នៅ​ក្នុង​ថ្ងៃ​ចាប់ផ្តើម​នៃ​ការ​ប្រលង​ក៏​មាន​វត្តមាន​លោក​ជំទាវ រដ្ឋលេខាធិការ​ក្រសួង​អប់រំ និង​ឯកឧត្តម​យន្ត មីន អភិបាល​នៃ​គណ​:​អភិបាលខេត្ត​តំណាង​លោក​ប្រធាន​មន្ទី​អប់រំ បាន​ចូលរួម​បើក​វិញ្ញាសារ​ប្រឡង​នា​ថ្ងៃ​ត​ដំបូង​លើ​វិញ្ញាសារ​ប្រឡង​ផែនដី និង​បរិស្ថានវិទ្យា ប្រវត្តិវិទ្យា ។

ឯកឧត្តម​អភិបាលខេត្ត​បាន​មាន​ប្រសាសន៍​នៅ​ចំពោះ​មុខ​លោក​ប្រធាន​មណ្ឌល​ប្រឡង និង​តំណាង​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​ព្រះ​សីហ​នុ​ថា នៅ​ពេល​បិទ​ប្រកាស​ជ័យ​លា​ភី​លទ្ធផល​ប្រឡង​ចំពោះ​សិស្ស​ជា​បេក្ខជន បេ​ក្ខ​នារី​មក​ចូលរួម​ប្រឡង​ដែល​ទទួល​បាន​និទ្ទេស (A) ឯកឧត្តម​អភិបាលខេត្ត និង​ផ្តល់​រង្វាន់​ជ័យ​លា​ភី​លើកទឹកចិត្ត​ម៉ូតូ​ម៉ាក​ហុងដា C១២៥ សេរី ២០១៨ មួយ​គ្រឿង បន្ថែម​លើរ​ង្វ​ន់​ជ័យ​លា​ភី​លើកទឹកចិត្ត​របស់​សម្តេច​តេ​ជោ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ