ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ឲ្យ​ទទួល​បាន​ជោគជ័យ​ទាំងអស់​គ្នា

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក កែវ ឡាយ ប្រធាន​មន្ទី​អបរំ​យុវជន​កីឡា​ខេត្ត​ព្រះ​សីហ​នុ​បាន​អញ្ជើញ​ពិនិត្យ​មណ្ឌល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​វិទ្យាល័យ ហ៊ុន សែន​វាល​រេញ​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២១…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក កែវ ឡាយ ប្រធាន​មន្ទី​អបរំ​យុវជន​កីឡា​ខេត្ត​ព្រះ​សីហ​នុ​បាន​អញ្ជើញ​ពិនិត្យ​មណ្ឌល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​វិទ្យាល័យ ហ៊ុន សែន​វាល​រេញ​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ ២០១៨ នេះ ។

សូម​បញ្ចា​ក់ថា សម្រាប់​ទូ​ទាំង​ខេត្ត​ព្រះ​សី​ហនុមាន​បេក្ខជន​ចូលរួម​ប្រឡង​ចំនួន​១៧២០ នាក់​ក្នុង​នោះ​ស្រី ៨១៣​នាក់ ។ មាន​៥​មណ្ឌល​ស្មើនឹង​៧២ បន្ទប់ ក្នុង​នោះ​មាន​៣​មណ្ឌល ស្ថិត​នៅ​ក្នុង​ក្រុងព្រះសីហនុ គឺ​មណ្ឌល​វិទ្យាល័យ​ក្រុង មណ្ឌល​អនុ​វិទ្យាល័យ​សម្ដេចឪ , មណ្ឌល​សាលា​បឋម​សិក្សា​ផ្សា​រលើ និង​២​មណ្ឌល​ទៀត ស្ថិត​នៅ​ស្រុក​ព្រៃ​នប់​មាន​មណ្ឌល​វិទ្យាល័យ ហ៊ុន សែន វាល​រេញ​ខាងត្បូង ,​មណ្ឌល​វិទ្យាល័យ​ហ៊ុន​សែន វាល​រេញ​ខាងជើង ។

ជាមួយ​គ្នា​នេះ​តាម​ប្រសាសន៍​របស់​ឯកឧត្តម យន្ត មីន​ភិ​បាល​ខេត្ត​ព្រះ​សីហ​នុ ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន​ថា ចំពោះ​បេក្ខជន​ដែល​មក​ពី​វិទ្យាល័យ​ហ៊ុន​សែន​កំពង់​សិលា និង​វិទ្យាល័យ ហ៊ុន សែន កែវ​ផុស រដ្ឋបាល​ខេត្ត​រៀបចំ​ឲ្យ​ស្នាក់​នៅផ្ទះ​សំណាក់​នៅ​ជិត​ឃុំ​វាល​រេញ ដោយ​ការ​ចំណាយ​ទាំងនេះ គឺជា​បន្ទុក​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ។

ហើយ​ជាមួយ​គ្នា​នេះ​បេក្ខជន​ដែល​ទទួល​បាន​ចំណាត់ថ្នាក់​ប្រឡង​ជាប់​និទ្ទេស A រដ្ឋបាល​ខេត្ត និង​ឧបត្ថម្ភ​ម្នាក់​ៗ ម៉ូតូ​មួយ​គ្រឿង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ