ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលេង​ស្រី​មានទោស​អ្វីខ្លះ ?

5 ឆ្នាំ មុន

ឥត្ថី​ធុ​ត្តោ ល្បែង​ស្រី​គឺជា​អបាយមុខ​មួយ​ប្រភេទ​ក្នុង​ចំណោម​អបាយ​ទាំង​៤​ដែល​ឱ្យ​ទោស​ភ្លាម​ៗ​មិន​បង្អង់​យូរ​។ ការ​លេងស្រី​នេះ​រមែង​ហុច​ទោស​ឱ្យ​មិន​រង់ចាំ​កាល​ទេ​ពិសេស​គឺ​នាំ​រោគ នាំ​រឿង​ចូល​ផ្ទះ​បំផ្លាញ​សុភមង្គល​គ្រួសារ ។ ត្រូវ​ដឹង​ថា ការ​លេងស្រី វា​ជា​គ្រោះថ្នាក់​មួយ​សម្រាប់​បុគ្គល​គ្រប់​គ្នា ដែល​ជា​ទោស​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​កាមរោគ​រហូត​ក្ស័យ​ប្រាណ​ចាក​ប្រពន្ធ​កូន​ជាទី​ស្រលាញ់​និង​ញាតិ​មិត្ត​ជាទី​រាប់អាន និង​មានកំណើត​ទៅ​កាន់​អបាយភូមិ​ទៀត​ផង​។…

ឥត្ថី​ធុ​ត្តោ ល្បែង​ស្រី​គឺជា​អបាយមុខ​មួយ​ប្រភេទ​ក្នុង​ចំណោម​អបាយ​ទាំង​៤​ដែល​ឱ្យ​ទោស​ភ្លាម​ៗ​មិន​បង្អង់​យូរ​។ ការ​លេងស្រី​នេះ​រមែង​ហុច​ទោស​ឱ្យ​មិន​រង់ចាំ​កាល​ទេ​ពិសេស​គឺ​នាំ​រោគ នាំ​រឿង​ចូល​ផ្ទះ​បំផ្លាញ​សុភមង្គល​គ្រួសារ ។

ត្រូវ​ដឹង​ថា ការ​លេងស្រី វា​ជា​គ្រោះថ្នាក់​មួយ​សម្រាប់​បុគ្គល​គ្រប់​គ្នា ដែល​ជា​ទោស​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​កាមរោគ​រហូត​ក្ស័យ​ប្រាណ​ចាក​ប្រពន្ធ​កូន​ជាទី​ស្រលាញ់​និង​ញាតិ​មិត្ត​ជាទី​រាប់អាន និង​មានកំណើត​ទៅ​កាន់​អបាយភូមិ​ទៀត​ផង​។ ល្បែង​ស្រី​ក៏​ជា​ហេតុ​នាំ​ឲ្យ​ញៀន​ញ៉ាម​ត្រេកត្រអាល​ដោយ​រាគតណ្ហា ត្រូវ​កាម​ដឹកមុខ​ហ៊ាន​ប្រព្រឹត្ត​អំពើ​អបាយ​ផ្សេង​ៗ​រហូត​ហ៊ាន​ចាប់រំលោភ​ក្មេង​ស្រី ឬ​ចាប់រំលោភ​សេពសន្ថវៈ ទៅ​លើ​ប្រពន្ធ​កូន​អ្នក​ដទៃ​ព្រោះតែ​តម្រេក​ដ៏​ងប់​ង​ល់​នេះឯង​។ រីឯ​លទ្ធផល​ដែល​ទទួល​បាន​គឺ ត្រូវ​ទទួលទោស​ទៅ​តាម​ផ្លូវច្បាប់​ជា​ធរមាន ជាប់គុក ជាប់ច្រវាក់​ជា​យូរ​ឆ្នាំទៅ​តាម​ទ​ង្វើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​។

នេះ​ក៏​ដោយសារ​ល្បែង​ស្រី វា​នាំ​ឲ្យ​ចិត្ត​បុគ្គល​ញៀន​ញ៉ាម​ក្នុង​កាមារម្មណ៍ មាន​តម្រេក​ចាំ​ជាប់​ក្នុង​ចិត្តជា​និច្ច​។ សួរ​ថា បើ​យើង​មិន​រវល់​នឹង​ល្បែង​ស្រី​នោះ តើ​មានរឿង​ហេតុ​ទាំង​អស់នេះ​កើតឡើង​ដែរ​ទេ?  អាច​ឆ្លើយ​យ៉ាង​ងាយ​បំផុត​ថា មិន​មានរឿង​ទាំងនេះ​កើតឡើង​សោះឡើយ ព្រោះតែ​យើង​បាន​ប្រព្រឹត្ត​ដ៏​ត្រឹមត្រូវ​ពោល​គឺ​ការ​មិន​ផិតក្បត់​ប្រពន្ធ ឬ​ប្តីសី​នោះ​ឯង​។