ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៦​នាក់ ​របួសធ្ងន់​ស្រាល​៤៨​នាក់ត្រឹម២ថ្ងៃ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណ​:​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​ពីរ​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​ថ្ងៃ​ទី​១៨ និង​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៨​កើត​ឡើ​២២​លើក​(​យប់​៨​លើក​) ស្លាប់​៦​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​ប្រុស​២៦​នាក់ របួសស្រាល​២២​នាក់​(​ស្រី​២​នាក់​) ។…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណ​:​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​ពីរ​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​ថ្ងៃ​ទី​១៨ និង​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៨​កើត​ឡើ​២២​លើក​(​យប់​៨​លើក​) ស្លាប់​៦​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​ប្រុស​២៦​នាក់ របួសស្រាល​២២​នាក់​(​ស្រី​២​នាក់​) ។ មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៩​លើក​ស្លាប់​៣​នាក់​, ស្រវឹង​១​លើក​, មិន​គោរព​សិទ្ធិ​៤​លើក​ស្លាប់​១​នាក់​, មិន​ប្រកាន់​ស្តាំ​៣​លើក​, បត់​គ្រោះថ្នាក់​១​លើក​ស្លាប់​១​នាក់​, ប្រជែង​២​លើក​, កត្តា​យាន​២​លើក​ស្លាប់​១​នាក់​។ សរុប​ស្លាប់​៦​នាក់ : ម៉ូត​៤​នាក់​(​មិន​ពាក់មួក​៣​នាក់​),​ រថយន្ត​តូច​១​នាក់​, កង់​១​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​៣​លើក​, ម៉ូតូ​នឹង​រថយន្ត​តូច​១០​លើក ស្លាប់​៣​នាក់​, រថយន្ត​ធំ​ក្រឡាប់​១​លើក​, ម៉ូតូ​នឹង​រថយន្ត​ធំ​១​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​ថ្មើរជើង​១​លើក​, ម៉ូតូ​នឹង​គោ​យន្ត​១​លើក​, រថយន្ត​តូច​និង​ផ្សេង​ៗ៤​លើក​ស្លាប់​២​នាក់​, រថយន្ត​ធំ​នឹង​រថយន្ត​ធំ​១​លើក ។ បណ្តាល​ឲ្យ​ខូចខាត​យាន​៤១​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១៩​គ្រឿង​, រថយន្ត​តូច​១៥​គ្រឿង​, រថយន្ត​ធំ​៣​គ្រឿង​, ម៉ូតូ​រឺ​ម៉ក​១​គ្រឿង​, ផ្សេង​ៗ៣​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​១២​លើក​, រថយន្ត​តូច​៨​លើក​, រថយន្ត​ធំ​២​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​១៥​លើក ,​ផ្លូវ​ខេត្ត​៦​លើក​,​ផ្លូវលំ​១​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តកំពង់ចាម​៤​លើក ស្លាប់​២​នាក់ (​ស្រី​១​នាក់​) របួស​៤​នាក់​, រាជធានី​ភ្នំពេញ​៣​លើក ស្លាប់​១​នាក់ របួស​២​នាក់​, ខេត្ត​ត្បូងឃ្មុំ​១​លើក ស្លាប់​១​នាក់ របួស​១​នាក់​, ខេត្តស្ទឹងត្រែង​១​លើក ស្លាប់​១​នាក់ និង​ខេត្តបាត់ដំបង​២​លើក ស្លាប់​១​នាក់​របួស​២​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ