ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈានជើងចូលមណ្ឌលប្រលង កុំ​ភិតភ័យ ត្រូវតាំងស្មារតីយកចំណេះ​ដឹង​១២ឆ្នាំបញ្ចេញឱ្យអស់

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នៅ​ក្នុង​ឱកាស​បើក​វិញ្ញាសារ​ប្រឡង​សញ្ញាប័ត្រ​ទុតិយភូមិ​នៅ​មណ្ឌល​ប្រឡង​សា​លា​​បឋម​សិក្សា​គំរូ​ក្រុង​ព្រឹក​ថ្ងៃ​ទី​20 សីហា នេះ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​​​ផ្ដាំផ្ញើ​ដល់​ក្មួយ​ៗ​ជា​បេក្ខជន​ប្រឡង​ត្រូវ​ខិតខំ​ពង្រឹងស្មារតី កុំ​ភិតភ័យ តាំងស្មារតី…

ខេត្តកំពង់ឆ្នាំង ៖ នៅ​ក្នុង​ឱកាស​បើក​វិញ្ញាសារ​ប្រឡង​សញ្ញាប័ត្រ​ទុតិយភូមិ​នៅ​មណ្ឌល​ប្រឡង​សា​លា​​បឋម​សិក្សា​គំរូ​ក្រុង​ព្រឹក​ថ្ងៃ​ទី​20 សីហា នេះ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​​​ផ្ដាំផ្ញើ​ដល់​ក្មួយ​ៗ​ជា​បេក្ខជន​ប្រឡង​ត្រូវ​ខិតខំ​ពង្រឹងស្មារតី កុំ​ភិតភ័យ តាំងស្មារតី យកចិត្តទុក​ដាក់​​យកចំណេះ​ដឹង​ដែល​ខ្លួន​មាន​មក​ប្រឡង​ដើម្បី​ទទួលយក​សញ្ញាបត្រ​នៅ​ទី​នេះ​ឲ្យ​ទទួល​បាន​ជោគ​ជ័យ ។

លោក​បាន​បន្ត​ថា សូម​ខិតខំ​គោរព​វិន័យ​បទបញ្ជាផ្ទៃក្នុង​ពេល​ប្រឡង​មិន​ត្រូវ​លួច​មើល​វិញាសារ ស្រែក​ឡូឡា​រំខាន​ដល់​បេក្ខជន​ប្រឡង​ដទៃ​ទៀត​ឡើយ ។ ការ​ប្រព្រឹត្ត​ខុស​វិន័យ​អាច​នឹង​ត្រូវ​បណ្ដេញ​ចេញ​ឬ​ឲ្យ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ ។ សូម​ជូនពរ​ក្មួយ​ក្មួយ​អោយ​ប្រលង​ជាប់​នឹង​ទទួល​បាន​ពី​និទ្ទេស A, B, C និង D ។ អ្នក​ដែល​បាន​ប្រឡង​ជាប់​នឹង​ទទួល​រង្វាន់​ពី​ថ្នាក់ដឹកនាំ​ខេត្ត ។

សូម​បញ្ជាក់​ថា នៅ​ខេត្តកំពង់ឆ្នាំង​មាន​មណ្ឌល​ប្រឡង​ចំនួន 8 និង​មាន​បេក្ខជន​ប្រឡង​ចំនួន 4719 នាក់ ស្រី​ចំនួន 2379 នាក់ ចែក​ចេញ​ជា​180​បន្ទប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ