ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោរកឃើញ​​ជិត​​៤គីឡូក្រាមក្នុង​ខ្លួន​ឈ្មួញឡាវ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ចការិយាល័យ​ទី​៦ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ កាលពី​វេលា​ម៉ោ​៦​និង​៣០​នាទី​ថ្ងៃ​ទី​១៥ សីហា បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ដោយ​ខុសច្បាប់​មួយ​កន្លែង​នៅ​ចំណុច​តាម​ផ្លូវ​លេខ​៤៦០ សង្កាត់​ទួល​ទំពូង​ទី​១…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ចការិយាល័យ​ទី​៦ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ កាលពី​វេលា​ម៉ោ​៦​និង​៣០​នាទី​ថ្ងៃ​ទី​១៥ សីហា បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ដោយ​ខុសច្បាប់​មួយ​កន្លែង​នៅ​ចំណុច​តាម​ផ្លូវ​លេខ​៤៦០ សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

ជា​លទ្ធផល​ចាប់ខ្លួន​ឈ្មួញ​គ្រឿងញៀន​បាន​ម្នាក់​ឈ្មោះ CHAO XIENG ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិ​ឡាវ សញ្ជាតិ​កា​ណា​ដា ក្នុង​នោះ​ក៏​បាន​យក​ហូត​វត្ថុ​តាង​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់​៣៩៩៥,៧៣​ក្រាម (​ជិត​៤​គីឡូ​) ។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ