ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់​ពិត​ចង់​ស្លា.ប់​មែន​… គេខំ​ជួយ​ទាន់​ម្តង​បញ្ជូន​​ដល់​ពេទ្យ​ហើយ​នោះ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា បុរស​ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ដែល​បាន​យក​កាំបិត​អារ​.​ក​ប៉ង​ធ្វើ​អត្តឃាត​ខ្លួនឯង​នៅ​ស្រុក​ថ្មគោលមិន​បាន​សម្រេច​នោះ បើ​តាម​សេចក្ដីរាយការណ៍ ​ពី​សមត្ថកិច្ច​ថា បុរស​នេះ​បាន​ស្លាប់​ហើយ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ សីហា…

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា បុរស​ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ដែល​បាន​យក​កាំបិត​អារ​.​ក​ប៉ង​ធ្វើ​អត្តឃាត​ខ្លួនឯង​នៅ​ស្រុក​ថ្មគោលមិន​បាន​សម្រេច​នោះ បើ​តាម​សេចក្ដីរាយការណ៍
​ពី​សមត្ថកិច្ច​ថា បុរស​នេះ​បាន​ស្លាប់​ហើយ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ សីហា ក្រោយ​ពី​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​បង្អែក​​ខេត្ត ដើម្បី​ជួយ​សង្គ្រោះ ។

លោក​ផង់ សុភាព អធិការ​ស្រុក​ថ្មគោលបាន​ប្រាប់​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​២០​សីហា នេះ​ថា អ្នកស្រុក​មិន​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​នោះ​ទេ តែ​គេ​បានឃើញ​គាត់​ប្រើ​កាំបិត​ចុង​ស្រួច​អារ​.​ក​ខ្លួនឯង កាលពី​វេលា​ម៉ោង​០៨ និង​៤៥​នាទី​យប់​ថ្ងៃ​ទី​១៨ សីហា ម្លេ​៉ះ ស្ថិត​នៅ​តាម​ដងផ្លូវ​ស្ថិត​ក្នុងភូមិ​ច្រនៀង ឃុំ​គោក​ឃ្មុំ ស្រុក​ថ្ម​គោល ។

លោក​អធិការ​បាន​បញ្ជាក់​ទៀត​ថា ជន​នេះ​បាន​ប្រើ​កាំបិត​អារ​.​ក​ខ្លួនឯង បណ្ដាល​ឱ្យ​មាន​របួស​ហូរ​ឈាម​ជោកជាំ​ពេញ​លើ​ថ្នល់ ។ ពេល​ឃើញ​សកម្មភាព​ជន​រង​គ្រោះ​ធ្វើ​បែប​នេះ អ្នក​ភូមិ​និង​សមត្ថកិច្ច​ក៏​បាន​ចាប់​ជន​នេះ​នេះ ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ភ្លាម​ៗ​ដែរ ដើម្បី​ជួយ​សង្គ្រោះ​។

ប៉ុន្តែ​លោក​ផង់ សុភាព បាន​ប្រាប់​ថា ពេល​គ្រូ​ពេទ្យ​ដាក់​សេរ៉ូម​បាន​មួយសន្ទុះ ស្រាប់តែ​ជន​នេះ​ដក​ចោល
រួច​ចុះ​រត់​ទាំង​ហូរ​ឈាម​កក្លាក់​ស្ទុះ​ទៅ​ទា​ញយ​កកូន​កាំបិត​របស់​ពេទ្យ ហើយ​រត់​ចូល​លួច​ចាក់​ខ្លួនឯង​ថែម​ទៀត ។

ពេល​នោះ គ្រូពេទ្យ​និង​សមត្ថកិច្ច​បាន​តាម​ចាប់​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរ​ទេ​ព្យ​ខេត្ត​ភ្លាម​ៗ​ដែរ​។ ប៉ុន្តែ​ដោយ​សារ​​មុខរបួស​ធ្ងន់ធ្ងរ​ពេក រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១៩​សីហា ជន​មិន​ស្គាល់​អត្ត​សញាញ​រូប​នេះ​ក៏​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ខេត្ត​តែ​ម្ដង​។

ព័ត៌មាន​ល​ម្អឹ​ង​នឹង​មាន​ផ្សាយ​ជូន​បន្ត​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ