ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​គាត់​ធ្វើ​ចិត្ត​បែប​ណា ឈរ​ចាំ​ប្តី​លើ​ទ្រូង​គេ​មក​ផ្តាច់ជីវិត​តែ​មួយប៉ប្រិចភ្នែក

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ព្រោះតែ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ដោយ​សារ​​គ្រោះថ្នាក់​ចរាចរ​ពេល​ឈរ​ចាំ​ប្តី​លើ​ទ្រូងផ្លូវ​ត្រូវរ​ម៉ូតូ​បុក ។ ហេតុ​ការ​ណ៏​ខាងលើ​បាន​កើតឡើង​​​លើ​ដងផ្លូវ​ជាតិ​លេខ​5 ក្នុងភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​វេ​ល​ម៉ោង​​០៧​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៩…

ខេត្តបន្ទាយមានជ័យ ៖ ព្រោះតែ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ដោយ​សារ​​គ្រោះថ្នាក់​ចរាចរ​ពេល​ឈរ​ចាំ​ប្តី​លើ​ទ្រូងផ្លូវ​ត្រូវរ​ម៉ូតូ​បុក ។ ហេតុ​ការ​ណ៏​ខាងលើ​បាន​កើតឡើង​​​លើ​ដងផ្លូវ​ជាតិ​លេខ​5 ក្នុងភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​វេ​ល​ម៉ោង​​០៧​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៨ ។ ជន​រង​គ្រោះ​ឈ្មោះ តាន់ វិច្ឆិការ អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ។

ប្រភព​ពី​នគរបាល​ចរាចរ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា ដំបូង​ជន​រង​គ្រោះ​មក​ពី​លេង​កម្សាន្ត​នៅ​អាង​អូរ​ខៃ​ដ​ន ក្នុងភូមិ​កូន​ដំរី សង្កាត់​និមិត្ត លុះដល់​ចំណុច​កើតហេតុ​បុរស​ជា​ប្តី​ចូល​ព្រៃ​បត់ជើងធំ ហើយ​ពេល​នាង​ឈរ​លើ​ទ្រូ​វ​ផ្លូវ​រង​ចាំ​ប្តី ស្រាប់តែ​មាន​ម៉ូតូ​១​គ្រឿង​មិន​ស្គាល់​ម៉ាក​ដែល​បើកបរ​មក​ពី​ទិស​ខាងកើត​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ស្លាប់​តែ​ម្តង ។

ចំណែក​ម៉ូតូ​បង្ក​សមត្ថកិច្ច​ប្រាប់​ថា មិន​ស្គាល់​សេរី និង​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ​ទេ ព្រោះ​ក្រោយ​កើតហេតុ​បាន​លើក​ម៉ូតូ​ជិះ​គេចខ្លួន​ទៅ​បាត់ ។ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​លំនៅ​ដ្ឋា​ន​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ