ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំង​២​ករណី​នេះ​ស្លា.ប់​មនុស្ស​ទៀត​ហើយ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​របាយ​ការ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា លើ​ផ្លូវជាតិ​លេខ​៤ នៅ​ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​០២ ករណី​កើតឡើង ។…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​របាយ​ការ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា លើ​ផ្លូវជាតិ​លេខ​៤ នៅ​ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​០២ ករណី​កើតឡើង ។

ដែល​លើក​ទី​០១ កាលពី​វេលា​ម៉ោង​១៨​និង​៥០​នាទី ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៨ កើតឡើង​នៅ​ចន្លោះ​គីឡូ​១៩៣-១៩៤ ស្ថិត​ក្នុងភូមិ​អូរ​តា​ប៉ា​ង ឃុំ​អូរ​ឧកញ៉ា​ហេង បង្ក​ឡើង​ដោយ​រថយន្ត​០១​គ្រឿង កូ​រេ ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ ៣B- ៦១៧៥ ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ភ្នំពេញ អ្នកបើកបរ​គេចខ្លួន ហើយ​បាន​បុក​បុរស​ម្នាក់​ដើរ​ថ្មើរជើង មិន​ស្គាល់​អត្តសញ្ញាណ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។

បច្ចុប្បន្ន​សព​យក​ទៅ​រក្សា​ទុក​នៅ​វត្ត ដើម្បី​ស្រាវជ្រាវ​រក​សាច់ញាតិ រីឯ​វត្ថុ​តាង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ។ លើក​ទី​០២ វេលា​ម៉ោង​០៤​និង​១៥​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៨ កើតឡើង​នៅ​ចន្លោះ​គីឡូ​១៩៥-១៩៦ ភូមិ​បត់​គគីរ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បង្ក​ឡើង​ដោយ​រថយន្ត​០១​គ្រឿង មិន​ស្គាល់​ម៉ាក បាន​បុក​បុរស​ម្នាក់​ឈ្មោះ ជូ ម៉ា​រ៉េ​ត ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាងសំណង់ ទីលំនៅ​ចំណុច​កើតហេតុ​ខាងលើ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។ បច្ចុប្បន្ន​សព​ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ