ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​ឃាតករ​បា.ញ់​មនុស្សស្លា.ប់​​​​…​គ្រាន់​តែថា«​ខ្ញុំ​មិន​បានដឹង​ទេ​ ហើយ​ក៏​មិន​បាន​បើក​ប៉ះ​ដែរ​»

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ខេត្តបាត់ដំបង សហការ​ជាមួយ​សមត្ថកិច្ច​ថៃ បានចាប់​ខ្លួន​ជន សង្ស័យ​២​នាក់​ ពី​បទ​ឃាតកម្ម​បាញ់​សម្លាប់​អ្នកបើកបរ​រថយន្ត​ដឹក​ទឹក​កក និង​ត្រូវបាន​ភាគី​ថៃ​ប្រគល់​មក​ ឱ្យ​​សមត្ថកិច្ច​កម្ពុជា កាលពី​វេលា​ម៉ោង​០៧…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ខេត្តបាត់ដំបង សហការ​ជាមួយ​សមត្ថកិច្ច​ថៃ បានចាប់​ខ្លួន​ជន សង្ស័យ​២​នាក់​ ពី​បទ​ឃាតកម្ម​បាញ់​សម្លាប់​អ្នកបើកបរ​រថយន្ត​ដឹក​ទឹក​កក និង​ត្រូវបាន​ភាគី​ថៃ​ប្រគល់​មក​
ឱ្យ​​សមត្ថកិច្ច​កម្ពុជា កាលពី​វេលា​ម៉ោង​០៧ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ ​សីហា នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​
ប៉ែ​ត នៅ​​ភូមិ​ត្រោក ឃុំ​ប្រ​ធាតុ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង និង​ម្នាក់​ទៀត​ឈ្មោះ ហួត វាសនា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​ជាង​ជួសជុល​រថយន្ត រស់នៅ​ឃុំ​អ​ន្សោ​ង ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​​ដូច​គ្នា ។

ពាក់ព័ន្ធករណី​៖ ករណី​បាញ់ស្រោច​៥គ្រាប់លើបុរស​ទើបរៀបការ លោកស្នងការរងខេត្ត​​ថា…

លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​នគរបាល​ខេត្តបាត់ដំបង ដែល​ដឹកនាំ​កងកម្លាំង​ទៅ​ទទួល​ជនសង្ស័យ​ពី​សមត្ថកិច្ច​ថៃ​ នៅ​ច្រក​ទ្វារ​អន្តរជាតិ​អន្តរជាតិ​ប៉ោយ​ប៉ែ​តបាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន ​កាលពី​ថ្ងៃ​ទី​១៦ ​សីហា នៅ​ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ ។

ជនសង្ស័យ​ទាំង​២​នាក់​នេះ ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​បទ​ឃាតកម្ម​បាញ់​សម្លាប់​អ្នកបើកបរ​រថយន្ត​ដឹក​ទឹកកក​កាល​ពី​ថ្ងៃ​ទី​៥ ខែសីហា នៅ​ចំណុច​វាល​អន្ទង់ស ភូមិ​ក្រពើ​ខាងជើង ឃុំ​ភ្នំសំពៅ ស្រុក​បាណ​ន់ ខេត្តបាត់
ដំបង ក្រោយ​ពី​ធ្វើ​សកម្មភាព​ហើយជនសង្ស័យ​ទាំង​២​នាក់​ បាន​រត់គេច​ខ្លួន​ទៅ​ប្រទេស​ថៃ ។

ក្រោយមក កម្លាំង​នគរបាល​ខេត្តបាត់ដំបង បាន​ធ្វើការ​ស្រាវជ្រាវ ​ទើប​អាច​កំណត់​មុខសញ្ញា​បាន ហើយ​លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ទទួល​បន្ទុក​ផែន​ព្រហ្មទណ្ឌ បាន​ដឹកនាំកម្លាំង​ជំនាញ​សហ
ការ​ជាមួយ​សមត្ថកិច្ច​ថៃ ចាប់ខ្លួន​បញ្ជូន​មក​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

សូម​រំឭក​ថា អ្នកបើកបរ​រថយន្ត​ដឹក​ទឹកកក​លក់​ម្នាក់ ត្រូវ​ខ្មាន់កាំភ្លើង​បើករថយន្ត​តាម​ស្ទាក់​បាញ់ប្រហារ​យ៉ាង​ឃោរឃៅត្រូវជា​ច្រើន​គ្រាប់បណ្ដាល​ឱ្យ​​ស្លាប់ កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​៥ សីហា នៅ​លើ​កំណាត់​ផ្លូវ​មួយ​ ត្រង់​ចំណុច​វាល​អន្ទង់ស ស្ថិត​ក្នុងភូមិ​ក្រពើ​ខាងជើង ឃុំ​ភ្នំសំពៅ ស្រុក​បាណ​ន់ ដែល​គេ​សង្ស័យ​ផ្ដើម​ចេញពី​រឿង​គំនុំ ។

សមត្ថកិច្ច​ស្រុក​បាណ​ន់​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ពេជ្រ ភី​សា អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ ។ ជន​រង​គ្រោះ​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​ចំ​ក្បាល និង​ដងខ្លួន​ចំនួន​៥​គ្រាប់ ហើយ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ក៏​បាន​ស្លាប់ ។

មន្ត្រី​ដដែល​ប្រាប់​ថា ជន​រង​គ្រោះជា​អ្នក​បើករថយន្ត​ដឹក​ទឹកកក​លក់ មាន​អ្នក​រួម​ដំណើរ​២​នាក់​ទៀត គឺ​ឈ្មោះ ហេង ចិ​ត្រា ហៅ​ឡិច អាយុ​២០​ឆ្នាំ និង​ឈ្មោះ ប៊ូ ច​ន្ធី ហៅ​ប៉ោង អាយុ​២៧​ឆ្នាំ មិន​មាន​រង​របួស​ទេ ។ ពួក​គេ​រស់នៅ​ក្នុងភូមិ ឃុំ​ខាងលើ​ជាមួយ​គ្នា និង​ជិះ​រថយន្ត​ដឹក​ទឹកកក ពាក់​ផ្លា​ក​លេខបាត់ដំបង៣A-៣០៩៥ ។ បើ​តាម​ព័ត៌មាន​ដែល​ទទួល​បាន​ពី​អ្នក​រួម​ដំណើរ​បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​មាន​បក្សពួក​២​នាក់ ​ជិះ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ពី​ក្រុង​បាត់ដំបង​ទៅ​កំពីងពួយ ។

ជុំវិញ​ការ​បាញ់​សម្លាប់​មនុស្ស​ដូច​បាញ់​សម្លាប់សត្វ​នេះ តាម​ប្រភព​នានា​ដែល​បំភ្លឺ​ក្រៅផ្លូវការ បាន​បង្ហើប​ឲ្យ​ដឹង​អំពី​ប្រវត្តិ​ខ្លះ​ៗ​ ពាក់ព័ន្ធ​នឹង​ជន​រង​គ្រោះ​ថា ជន​រង​គ្រោះ​ឈ្មោះ ពេជ្រ ភី​សា ទើប​រៀប​ការ​រួច​ថ្មី​ៗ​ជាមួយ​នឹង​ភរិយា​ដ៏​ចម្រូងចម្រាស ។ ដូច្នេះ គេ​សង្ស័យ​ថា ការ​តាម​បាញ់ប្រហារ​យ៉ាង​សាហាវព្រៃផ្សៃ​នេះ អាច​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​នេះ មិនមែន​ផ្ដើម​ចេញពី​ករណី​បើកបរ​ប៉ះទង្គិច​គ្នា​ទេ ។

លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ក៏​បាន​និយាយ​ដែរ​ថា បើ​តាម​ការ​ពិនិត្យ​រថយន្ត​របស់​ជន​រង​គ្រោះ​ និង​សួរនាំ​សាក្សី ឬ​ការ​ផ្ដល់​ព័ត៌មាន​ខ្លះ​ៗ​ពី​ក្រុម​គ្រួសារ​មួយ​ជំហាន​ដំបូង​នេះ លោក​សង្ស័យ​ផ្ដើម​ចេញពី​រឿង
​«​គំនុំ​ផ្ទាល់ខ្លួន​ច្រើន​ជាង​ការ​ចោទប្រកាន់​អំពី​បើករថយន្ត​ប៉ះ​គ្នា​» ។

លោកស្នងការ​រង​បញ្ជាក់​ថា ក្រោយ​ពី​មន្ត្រី​ជំនាញ​សួរនាំ​មួយ​ជំហាន​ដំបូង​ទៅ​លើ​សាច់ញាតិ គឺ​យើង​ទទួល​បាន​ព័ត៌មាន​ខ្លះ​ៗ ​ដែល​គួរ​ឲ្យ​មានការ​សង្ស័យ​ទៅ​លើ​រឿង​គំនុំ ។ ជា​ពិសេស រឿង​ជន​រង​គ្រោះ​ដែល​ទើប​រៀប​ការ​រួច ​និង​មាន​ទាំង​ភាពចម្រូង​ចម្រាស​ផង ៕ ​

អត្ថបទសរសេរ ដោយ