ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​ឌុ​ប​ថ្ងៃ​ដំបូង​មិន​ទាន់​ដឹង​អី​ផង មាន​អ្នក​សន្លប់​បាត់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្រាប់​ម៉ោង​ទី​១ នៃ​ការ​ប្រឡង​សញ្ញាបត្រ​ធ​ម្យ​ម​សិក្សា​ទុតិយភូមិ​ឆ្នាំ ២០១៨​នេះ ស្ថានភាព​បេក្ខជន​ប្រឡង​នៅ​តាម​មណ្ឌល​មួយ​ចំនួន​មាន​បញ្ហា​សុខភាព​ក្នុងអំឡុងពេល​នៃ​ដំណើរការ​សំ​ណេ​រ​ប្រឡង ។ យោង​តាម​ផេ​ក​សង្គម​ហ្វេ​ស​ប៊ុ​ក​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២០…

រាជធានី​ភ្នំពេញ ៖ សម្រាប់​ម៉ោង​ទី​១ នៃ​ការ​ប្រឡង​សញ្ញាបត្រ​ធ​ម្យ​ម​សិក្សា​ទុតិយភូមិ​ឆ្នាំ ២០១៨​នេះ ស្ថានភាព​បេក្ខជន​ប្រឡង​នៅ​តាម​មណ្ឌល​មួយ​ចំនួន​មាន​បញ្ហា​សុខភាព​ក្នុងអំឡុងពេល​នៃ​ដំណើរការ​សំ​ណេ​រ​ប្រឡង ។

យោង​តាម​ផេ​ក​សង្គម​ហ្វេ​ស​ប៊ុ​ក​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២០ សីហា​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង​ថ្ងៃ​ទី​២០ សីហា ២០១៨ មាន​បេក្ខជន​មួយ​ចំនួន​មាន​អាការ​វិលមុខ ខ្យល់គរ ក្អួត ជាដើម ។ ក្នុង​នោះ​បេក្ខជន​ខ្លះ​បាន​បន្ត​ការ​ប្រឡង​ឡើង​វិញ បន្ទាប់​ពី​មាន​អាការ​ធូរស្រាល ក្រោយ​ទទួល​បាន​ជំនួយ​សង្គ្រោះ​បឋម​ពី​ក្រុម​គ្រូពេទ្យ​ប្រចាំការ​នៅ​តាម​មណ្ឌល​នោះ ។

សម្រាប់​ម៉ោង​ដំបូង​នៃ​វិញ្ញាសារ​សរសេរ​បេក្ខជន​នៅ​ខេត្តកំពង់ស្ពឺ (​ស្រី​) ម្នាក់​បាន​សន្លប់ ។ នៅ​ភ្នំពេញ​បេក្ខជន​មាន​អាការ​ចុកពោះ​ខ្លាំង ក្រុម​គ្រូពេទ្យ​បាន​ឲ្យ​ថ្នាំ ហើយ​លោកគ្រូ​ក៏​បាន​ឲ្យ​បាយ និង​ចេក ដើម្បី​បរិភោគ ។ ដោយ​អាការ​មិន​បាន​ធូរស្បើយ លោក​ប្រធាន​មណ្ឌល​បាន​អនុញ្ញាត​ឲ្យ​បេក្ខជន​ប្រលង​នៅ​ក្រៅ​បន្ទប់ ដោយ​មាន​អនុរក្ស​ឈ្មោះ​ត្រួតពិនិត្យ ។

បេក្ខជន​ប្រឡង​នៃ​មណ្ឌល​វិទ្យាល័យ​ក្រុង​ក្រចេះ​ខាងកើត​មាន​អាការ​ស្លេកស្លាំង​ខ្លាំង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​ប​ញ្ចូ​ន​ទៅ​មន្ទីរពេទ្យ​ខេត្តក្រចេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ