ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​…​ពិត​ជា​ចង់​ឃើញ​មុខ​ចោរ​ប្តី​-​ប្រពន្ធ​នេះ​ណាស់ ក្រោយ​ឃើញបន្ទប់សម្ងាត់​

5 ឆ្នាំ មុន
  • កំពង់ធំ

​ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ថ្ងៃ​ទី​១៨ ​សីហា ចោរ​បាន​លួច​ក្របី​ចំនួន​៣​ក្បាល​នៅ​ភូមិ​គោក​ងួ​ន ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ដែល​មាន​ម្ចាស់​ឈ្មោះ ហ៊​ន…

​ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ថ្ងៃ​ទី​១៨ ​សីហា ចោរ​បាន​លួច​ក្របី​ចំនួន​៣​ក្បាល​នៅ​ភូមិ​គោក​ងួ​ន ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ដែល​មាន​ម្ចាស់​ឈ្មោះ ហ៊​ន សុផល ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ប្រពន្ធ​ឈ្មោះ ឆេ​ង សុ​ខន អាយុ​៤២​ឆ្នាំ គឺ​លួច​ដឹក​ចេញពីផ្ទះ​ដោយ​សុវត្ថិភាព​ទៅ ។

ក្របី​ដែល​បាត់​ចំនួន​៣​ក្បាល មាន​មេ​ធំ​១​ក្បាល មេ​ក្រមំ​ុ​១ ​និង​ឈ្មោល​ស្ទាវ​១​ក្បាល ។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នោះ នគរបាល​ស្រុក​បាន​ចេញ​អន្តរាគមន៍​ជា​បន្ទាន់ ដោយ​ចុះ​ធ្វើការ​ស្រាវជ្រាវ ដោយ​នាំ​គ្នា​តាមដាន​ជើង​ក្របី​ ដែល​ចោរ​ដឹក​ចេញពីផ្ទះ​ទៅ ។

តាម​រយៈ​ដានជើង​ក្របី​នា​រដូវវស្សា ត្រូវ​បាន​តាម​រក​ឃើញ​គេ​ដឹក​ចូល​ទៅ​ក្នុងផ្ទះ​ឈ្មោះ នុ​ត សុធា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ មឿ​ន ផ​ល្លី អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ព្រៃ​តា​ហ៊ូ សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹង​សែន ។

ការ​តាមដាន​ជើង​ក្របី​ជាប់​រហូតដឹង​ថា ​ចូល​ផ្ទះ​ហ្នឹងហើយ ក៏​ចូល​តាម​ទៅ​ពិនិត្យ​ក្នុងផ្ទះ​ទើប​ដឹង​ថា ទីនោះ​គឺជា​កន្លែង​ធ្វើ​អាជីវកម្ម​(​សត្តឃាត​គោក្របី​) ឃើញ​ពិត​ដូច្នោះ​ សមត្ថកិច្ច​បាន​សុំ​ដីកា​អនុញ្ញាត​ពី​ព្រះរាជ​អាជ្ញា​អម​សាលាដំបូង​ខេត្ត ដើម្បី​ចូល​ធ្វើការ​ឆែកឆេរ ហើយ​បាន​រក​ឃើញ​វត្ថុ​តាង​ស្បែក​ក្របី​ចំនួន​៣ សាច់​ក្របី ដាក់​ក្នុង​បាវ​ជា​ច្រើន​, គ្រឿង​ក្នុង​ដាក់​ក្នុង​ធុង​ក្លា​ស្សេ និង​ខ្សែ​ចង​ក្របី គឺ​ពិតជា​វត្ថុ​តាង​ដែល​ម្ចាស់​ក្របី​ស្គាល់​ថា ជា​សត្វពាហនៈ​របស់​ខ្លួន​ពិតប្រាកដ​មែន ​ជា​ពិសេស​គឺ​ស្បែក​និង​ខ្សែចំណង​ក្របី ។

ដោយសារ​តែ​បែក​ការណ៍ ម្ចាស់ផ្ទះ​ជា​ចោរលួច​ក្របី​មក​កាប់​សាច់​ក្រោមផ្ទះ បាន​រត់គេច​ខ្លួន​ទាំង​ប្តី​និង​ប្រពន្ធ​បាត់​ស្រមោល ។ ទោះជា​យ៉ាងនេះ​ក្តី សមត្ថកិច្ច​ជំនាញ​បាន​ និង​កំពុង​អនុវត្តន៍​នីតិវិធី​សុំ​ដីកា​តាម​ចាប់ខ្លួន​ប្តី​ប្រពន្ធ​ទាំង​២​នាក់​នោះ ឱ្យមក​ទទួលទោស​តាម​ផ្លូវច្បាប់ ៕

 

អត្ថបទសរសេរ ដោយ