ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មោះ ! មក​ដឹង​ពី​ការ​ប្រលង​នៅ​ព្រឹក​នេះ​ទាំងអស់​គ្នា(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម័យ​ប្រឡង​សញ្ញា​ប​ត្រ័​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុ​ប​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​ប្រចាំឆ្នាំ​២០១៧-២០១៨ បាន​ចាប់ផ្តើម​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​២០ សីហា ឆ្នាំ​២០១៨​នេះ នៅ​ទូ​ទាំង​២៥​រាជធានី…

រាជធានី​ភ្នំពេញ ៖ សម័យ​ប្រឡង​សញ្ញា​ប​ត្រ័​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុ​ប​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​ប្រចាំឆ្នាំ​២០១៧-២០១៨ បាន​ចាប់ផ្តើម​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​២០ សីហា ឆ្នាំ​២០១៨​នេះ នៅ​ទូ​ទាំង​២៥​រាជធានី ខេត្ត​ទូ​ទាំង​ប្រទេស ។

ក្នុង​អត្ត​ន័យ​ជា​និមិត្តរូប​នៃ​ការ​បើក​សម័យ​ប្រឡង​នា​ព្រឹក​ថ្ងៃ​ទី​២០ សីហា ២០១៨​នេះ លោក ហង្ស​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក ហ៊ុន ម៉ា​នី​ប្រធាន​សហភាព សហព័ន្ធ​យុវជន​កម្ពុជា និង​មន្ត្រី​តំណាង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​អញ្ជើញ​ទៅ​កាត់​វិញ្ញាសារ​ប្រឡង​នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ស្ថិត​ក្នុង​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

សូម​បញ្ជាក់​ថា សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨​នេះ សិស្ស​ដែល​បាន​ដាក់​ពាក្យ​ប្រឡង​មាន​ចំនួន ១១៧០៦២​នាក់ ស្រី​៤៥.៧០៨​នាក់ មាន​មណ្ឌល​ប្រឡង​ចំនួន​១៩៦ មាន​ចំនួន​៤.៧១៨​បន្ទប់ ចែក​ចេញ​ជា​ពីរ​ក្រុម គឺ​ថ្នាក់​វិទ្យាសាស្ត្រ​ចំនួន ៥១,៧​ភាគរយ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ចំនួន​៤៨,៣​ភាគរយ​ផង​ដែរ ។

បញ្ជាក់ ៖ សម្រាប់​ពេល​នេះ​រយៈពេល​៥​ឆ្នាំ​ហើយ ដែល​រឹត​បណ្តឹង​លើ​ការងារ​ប្រលង ដោយ​កត់​សម្គាល់ថា នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ព្រឹក​ថ្ងៃ​ដំបូង គ្មាន​មាន​ប្រ​យ៉ុ​ង​សូ​ម្បី​តែ​ម្នាក់​ឡើយ ដោយ​ឃើញ​ថា សិស្ស​មានការ​យល់​ដឹង​ច្រើន​ពី​ការ​ប្រលង​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ