ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចរាចរណ៍​ផ្លូវជាតិ​លេខ​៤ ចំណុច​ស្ពាន​ស្ទឹង​សំរោង​បើក​ដំណើរការ​វិញ​ហើយ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ស្រុក​កំពង់​សិលា​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ចរាចរណ៍​តាម​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ស្ពាន​ស្ទឹង​សំរោង បើក​ដំណើរការ​ធម្មតា​ទាំង​រថយន្ត​តូច និង​រថយន្ត​ធំ​វិញ​ហើយ​នា​ព្រឹក​ថ្ងៃ​ទី​២០ សីហា ២០១៨​នេះ…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ស្រុក​កំពង់​សិលា​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ចរាចរណ៍​តាម​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ស្ពាន​ស្ទឹង​សំរោង បើក​ដំណើរការ​ធម្មតា​ទាំង​រថយន្ត​តូច និង​រថយន្ត​ធំ​វិញ​ហើយ​នា​ព្រឹក​ថ្ងៃ​ទី​២០ សីហា ២០១៨​នេះ ក្រោយ​ជំនន់​ទឹកភ្លៀង​ស្រក​អស់ ។

គួរ​បញ្ជាក់​ថា ៖ នា​វេលា​ម៉ោងជាង​១​រសៀល​ថ្ងៃ​ទី​១៩ សីហា ២០១៨​នេះ ទឹកបាន​ស្រក​ច្រើន​ហើយ ឯ​ធាតុអាកាស​ក៏​មិន​មាន​ភ្លៀង​ធ្លាក់​បន្ត​ដែរ ។

សេចក្តីរាយការណ៍​បន្ត​ថា ទោះជា​យ៉ាងនេះ​ក្តី​ចរាចរណ៍​ឆ្លងកាត់​អាជ្ញាធរ​អនុញ្ញាត​បាន​តែ​រថយន្ត​តូច​ៗ​ទេ ចំណែក​រថយន្ត​ធំ​នៅ​ផ្អាក​បណ្តោះអាសន្ន ។ មន្ត្រី​មូលដ្ឋាន​ថ្លែង​ថា ពី​ពេល​នេះ​រហូត​ដល់​ល្ងាច​ប្រសិនបើ​មិន​មាន​ភ្លៀង​ធ្លាក់​នៅ​ប៉ែក​ខាងលើ​ទៀត​ទេ ស្ថានភាព​ទឹកជំនន់​នៅ​ស្ពាន​ស្ទឹង​សំរោង​នឹង​កាន់តែ​ថយ​ចុះ ហើយ​ចរាចរណ៍​ក៏​អាច​នឹង​បើក​វិញ​ជា​ធម្មតា​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ