ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ចាប់ផ្តើម​កាច់​ចង្កូម​ចិន​ចំនួន​១៦​នាក់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្រុងព្រះសីហនុ កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១៨ សីហា ២០១៨ ការិយាល័យ​បទល្មើស​ជួញដូរ​មនុស្ស បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​១៦​នាក់ (​ស្រី​០៨​នាក់​)…

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្រុងព្រះសីហនុ កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១៨ សីហា ២០១៨ ការិយាល័យ​បទល្មើស​ជួញដូរ​មនុស្ស បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​១៦​នាក់ (​ស្រី​០៨​នាក់​) ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្ន​ពេញ ពាក់ព័ន្ធ​ករណី​ប្រព្រឹត្ត​អំពើ​សញ្ចារ​កម្ម​។ ជនសង្ស័យ​ត្រូវ​កម្លាំង​សមត្ថកិច្ច​បង្ក្រាប និង​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​១៧ សីហា នៅ​ហាង​យីហោ​ម៉ាស្សា​ចិន ស្ថិត​ក្នុងភូមិ​០៣ សង្កាត់​៤ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ​។

ជនសង្ស័យ​ទាំង​១៦​នាក់​នេះ​រួម​មាន​៖ ១.​ឈ្មោះ ជ័​ង ម៉ី​ញ​ឈិ​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ម្ចាស់​ហាង​ម៉ាស្សា​ចិន​។ ២.​ឈ្មោះ វ័ន អ៊ី​ន​យៀន ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិ​ចិន​។ ៣.​ឈ្មោះ យ៉ាង ជឺ​ក​ហ័​រ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ចិន​។ ៤.​ឈ្មោះ ស៊ី សិន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ចិន​។ ៥.​ឈ្មោះ YULI QING ភេទ​ប្រុស អាយុ ៤៦​ឆ្នាំ ជនជាតិ​ចិន​។ ៦.​ឈ្មោះ ឆាវ ស៊ីវ​អ៊ឹ​ង ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជនជាតិ​ចិន​។ ៧.​ឈ្មោះ YIN SONG PING ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ចិន​។

៨.​ឈ្មោះ QIU LING MEI ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិ​ចិន​។ ៩.​ឈ្មោះ ZHOU DONG YONG ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ចិន​។ ១០.​ឈ្មោះ ហ្គ័​ន អ៊ី​ម៉ី ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជនជាតិ​ចិន​។ ១១.​ឈ្មោះ ហ្វ័​រ ម៉ី​ង ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិ​ចិន​។ ១២.​ឈ្មោះ MAO MEI YAN ភេទ​ស្រី អាយុ​២១​ឆ្នាំ ជនជាតិ​ចិន​។ ១៣.​ឈ្មោះ WANG WEIHOO ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ចិន​។ ១៤.​ឈ្មោះ YANG HONG YAN ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន​។ ១៥.​ឈ្មោះ PENG JING HONG ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជនជាតិ​ចិន​។

១៦.​ឈ្មោះ WANG TAO ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ចិន រួម​ទាំង​ដកហូត​បាន​វត្ថ​តាង​មាន​៖ ស្រោមអនាម័យ​ប្រើប្រាស់​រួច​ចំនួន​០២, ស្រោមអនាម័យ​មិន​ទាន់​ប្រើប្រាស់​មួយ​ចំនួន​, ប្រាក់​ដុល្លារ​ចំនួន ២៥០​ដុល្លារ​អា​មេ​រិ​ក​, ទូរស័ព្ទ​ដៃ​ចំនួន​៥​គ្រឿង និង​រថយន្ដ​១​គ្រឿង (​ម៉ាក​HIGHLANDER)​។ មន្ត្រី​ជំនាញ​បាន​បញ្ជូន​វត្ថុ​តាង និង​ជនសង្ស័យ ទៅ​កាន់​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​បន្ត​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ