ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​អប់រំ​នឹង​អញ្ជើញ​កាត់​វិញ្ញាសារ​ប្រឡង​បាក់​ឌុ​ប នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​មិន​មានការ​ប្រែប្រួល​ទេ​នោះ លោក ហង្ស ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា និង​លោក ឃួ​ង…

រាជធានី​ភ្នំពេញ ៖ បើ​មិន​មានការ​ប្រែប្រួល​ទេ​នោះ លោក ហង្ស ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា និង​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព សហ​ព​ន្ធ័​យុវជន​កម្ពុជា និង​មន្ត្រី​តំណាង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នឹង​អញ្ជើញ​ទៅ​កាត់​វិញ្ញាសារ​ប្រឡង សញ្ញា​ប​ត្រ័​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុ​ប​) ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​ប្រចាំឆ្នាំ​សិក្សា​២០១៧-២០១៨ ព្រឹក​ថ្ងៃ​ទី​២០ សីហា ឆ្នាំ​២០១៨​។

សូម​បញ្ជាក់​ថា សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៨​នេះ សិស្ស​ដែល​បាន​ដាក់​ពាក្យ​ប្រឡង​មាន​ចំនួន ១១៧.០៦២​នាក់ ស្រី ៤៥.៧០៨​នាក់ មាន​មណ្ឌល​ប្រឡង​ចំនួន​១៩៦ មាន​ចំនួន ៤.៧១៨​បន្ទប់ ចែក​ចេញ​ជា​ពីរ​ក្រុម គឺ​ថ្នាក់​វិទ្យាសាស្ត្រ​ចំនួន ៥១,៧​ភាគរយ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ចំនួន ៤៨,៣​ភាគរយ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ