ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មការិនី​រោងចក្រ​ម្នាក់ ក្លាយជា​ចោរ​វះ​កាបូប​យ៉ាង​សកម្ម

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នារី​ម្នាក់​ជា​កម្មករ​រោងចក្រ បាន​បែកគំនិត​ក្លាយជា​ចោរ​ដើរ​វះ​កាបូប​យក​លុយ យ៉ាង​សកម្ម​ចំនួន​៥​លើក​មក​ហើយ ត្រូវ​បាន​នគរបាល​ស្រុក​មុខកំពូល​ក្របួច​ជាប់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​សៅរ៍ ៧​កើត ខែ​ស្រាពណ៍ ឆ្នាំច…

ខេត្តកណ្តាល ៖ នារី​ម្នាក់​ជា​កម្មករ​រោងចក្រ បាន​បែកគំនិត​ក្លាយជា​ចោរ​ដើរ​វះ​កាបូប​យក​លុយ យ៉ាង​សកម្ម​ចំនួន​៥​លើក​មក​ហើយ ត្រូវ​បាន​នគរបាល​ស្រុក​មុខកំពូល​ក្របួច​ជាប់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​សៅរ៍ ៧​កើត ខែ​ស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៨ សីហា ២០១៨ វេលា​ម៉ោង​១១ និង​៤៥​នាទី​ព្រឹក នៅ​ចំណុច​មុខ​រោងចក្រ​កាត់ដេរ សំលៀក​បំពាក់ ស៊ិ​ច​ផ្លាស់​អិន​ដាស់​ស្ទ្រី ភូមិ​កណ្ដាល ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល​។

នគរបាល​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ឆាយ សុខ​នី ភេទ​ស្រី អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​ប្រាំ​យ៉ា​ម ឃុំ​ប្រាំ​យ៉ា​ម ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម មុខរបរ​កម្មករ​រោងចក្រ​។ ជនសង្ស័យ​ម្នាក់​ឈ្មោះ ឈុ​ន ហួយ ភេទ​ស្រី អាយុ​២៤​ឆ្នាំ ទីលំនៅ​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ​មិន​ពិត ប្រាកដ​។ សម្ភារ​បាត់បង់​រួម​មាន ប្រាក់​ដុល្លារ​១.២០០​ដុល្លារ​,​ប្រាក់​រៀល​១.៤០០.០០០​រៀល​។

វត្ថុ​តាង​ចាប់​យក​បាន​មាន​៖ ប្រាក់​ដុល្លារ​ចំនួន​៩០០​ដុល្លារ​,​ប្រាក់​រៀល​ចំនួន​១៥០.០០០​រៀល​, សៀវភៅបញ្ជី​លុយ​ចំនួន​០២​ក្បាល និង​កាបូប​ជ័រ​ពណ៌​ស ស្នាម​រហែក​បណ្ដោយ​មួយ​ចំហៀង មាន​ដៃ​យួរ​ចំនួន​០១​។ សូម​បញ្ជាក់​ផង​ដែរ​ថា កន្លង​មក​ជនសង្ស័យ​ធ្លាប់​ធ្វើ​សកម្មភាព​វះ​កាបូប យក​លុយ​គេ​បាន​ចំនួន​០៥​លើក ជាមួយ​បក្ខពួក​ម្នាក់​ទៀត​ឈ្មោះ ស្រី​ពៅ ដែល​មិន​ស្គាល់​ទីលំនៅ​ពិតប្រាកដ​។

ក្រោយ​ពី​ធ្វើការ​សាកសួរ​ជនសង្ស័យ​ឈ្មោះ ឈុ​ន ហួយ បាន​សារភាព​ថា ខ្លួន​នឹង​ជនសង្ស័យ​ឈ្មោះ ស្រី ពៅ បាន​ធ្វើ​សកម្មភាព​លួច​ប្រាក់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​។ ករណី​នេះ​ផ្នែក​ជំនាញ សហការ​ជាមួយ​ប៉ុស្តិ៍​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ