ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សានុសិស្ស​រាប់រយ​នាក់ នាំ​គ្នា​អុជ​ធូប និង​សុំ​ទឹកមន្ត​នៅ​ព្រះ​អង្គ​ដង​កើ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វា​មិន​ខុស​អ្វី​ទៅ​នឹង​បណ្តា​ឆ្នាំ​មុន​ៗ​នោះ​ទេ ខណៈ​ពេល​មុន​មួយ​ថ្ងៃ នៃ​ការ​ប្រឡង​បាក់​ឌុ​ប​ចូល​មក​ដល់ មាន​សិស្សានុសិស្ស​ប្រុស ស្រី​រាប់រយ​នាក់ បាន​នាំ​គ្នា​ទិញ​ធូប និង​ផ្កាឈូក​ចូល​ទៅ​អុជ​ធូប​មុខ​ព្រះ​អង្គ​ដង​កើ ដែល​មាន​ទីតាំង​មុខ​ព្រះ​បរមរាជវាំង…

រាជធានី​ភ្នំពេញ ៖ វា​មិន​ខុស​អ្វី​ទៅ​នឹង​បណ្តា​ឆ្នាំ​មុន​ៗ​នោះ​ទេ ខណៈ​ពេល​មុន​មួយ​ថ្ងៃ នៃ​ការ​ប្រឡង​បាក់​ឌុ​ប​ចូល​មក​ដល់ មាន​សិស្សានុសិស្ស​ប្រុស ស្រី​រាប់រយ​នាក់ បាន​នាំ​គ្នា​ទិញ​ធូប និង​ផ្កាឈូក​ចូល​ទៅ​អុជ​ធូប​មុខ​ព្រះ​អង្គ​ដង​កើ ដែល​មាន​ទីតាំង​មុខ​ព្រះ​បរមរាជវាំង តាម​បណ្តោយ​វិ​ថី​ព្រះ​ស៊ី​សុវត្ថិ ស្ថិត​ក្នុង​សង្កាត់​ជ័យជម្នះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

យុវជន ប៉ាច វុ​ទ្ធ សិស្ស​វិទ្យាល័យ​បាក់​ទូក ដែល​នៅ​នឹង​ដៃ​មាន​កាន់​ផ្កាឈូក និង​ធូប ហើយ​ឈរ​តម្រង់​ជួរ​ដើម្បី​ចូល​ទៅ អុជ​ធូប​ក្នុង​ទី​សក្ការៈ​ព្រះ​អង្គ​ដង​កើ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃស្អែក​ត្រូវ​នឹង​ថ្ងៃ​ទី​២០ សីហា ប្អូន​នឹង​ត្រូវ​ទៅ​ប្រឡង បាក់​ឌុ​ប នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុ​ត្ថិ ដោយ​មានការ​ភ័យ​ខ្លាច​ប្រឡង​ធ្លាក់ និង​បញ្ហា​ណាមួយ នៅ​ពេល​ប្រឡង​នោះ ប្អូន​និង​មិត្តភក្តិ​ក៏​នាំ​គ្នា​មក​អុជ​ធូប​នៅ​ព្រះ​អង្គ​ដង​កើ ដើម្បី​ឲ្យ​ព្រះ​អង្គ​ជួយ​ពឹង​រឹង​ស្មារតី និង​ជួយ​ឲ្យ​រូបគេ​ប្រឡង​ជាប់​ដូច​ក្តី​ប្រាថ្នា​។ និយាយ​បែប​នេះ​មិនមែន​មាន​ន័យ​ថា ប្អូន​មិន​បាន​ខិតខំ​រៀនសូត្រ​នោះ​ទេ ហើយ​រូប​ប្អូន​ក៏​បាន​រៀន​កួរ​បន្ថែម​ទៀត​ផង ហើយ​ពេល​នេះ​អាច​សង្ឃឹម​ដល់​ទៅ​៧០% ថា​នឹង​ជាប់​បាក់​ឌុ​ប ។

ការ​មក​បន់ស្រន់​នេះ​គឺ​ធ្វើ​ឡើង​តាម​ជំនឿ​សាសនា និង​មានការ​នាំ​ពី​ឪពុក​ម្តាយ​ផង​ដែរ​។ កញ្ញា វ៉ា​ន់ សូ​នី​តា សិស្ស​វិទ្យាល័យ​ទួល​ទំពូង ដែល​ត្រូវ​ប្រឡង​បាក់​ឌុ​ប​ដែរ​នោះ​និយាយ​ថា នាង​បានជា​វទាន​ធូប និង​ផ្កាឈូក​មក​អុជ​ថ្វាយ​ដល់​ព្រះ​អង្គ​ដង​កើ មុន​ពេល​ប្រឡង​បាក់​នៅ​ថ្ងៃ​ច័ន្ទ​នេះ ឲ្យ​ព្រះ​អង្គ​ថែរក្សា​ដល់ រូប​នាង នៅ​ពេល​ប្រឡង​កុំ​ឲ្យ​ជួប​ហេតុ​ចង្រៃ​ណាមួយ​កើតឡើង​ចំពោះ​នាង​។

ហើយ​ការ​ប្រឡង​នេះ​ដែរ នាង​រៀបចំ​រួច​ជា​ស្រេច​ដូច​ជា​ការ​មើល​មេរៀន​ឡើង​វិញ​រួម​ទាំង​ទៅ​រៀន​កួរ​បន្ថែម​ទៀង​ផង ការ​មក​បុណ្យ​នេះ​គឺ​ធ្វើ​ឡើង​ទៅ​តាម​ជំនឿ​សាសនា​តែ​ប៉ុណ្ណោះ បើ​យើង​មិន​ខំរៀន​ផង តើ​ប្រឡង​ជាប់​ម្តេច​នឹង​កើត​។ លោក អ៊ុំ ហេង អាចារ្យ​នៅ​ថែរក្សា​ទី​សក្ការៈ​ព្រះ​អង្គ​ដង​កើ​បាន​លើក​ឡើង​ថា សិស្សានុសិស្ស​រាប់រយ​នាក់​បាន​មក​អុជ​ធូប និង​ថ្វាយ​ផ្កាឈូក​នៅ​ព្រះ​អង្គ​ដង​កើ​នេះ វា​មិន​មាន​អ្វី​ប្លែក​នោះ​ទេ ហើយ​វា​ក៏​មិន​ខុស​ពី​បណ្តា​ឆ្នាំ​មុន​ៗ​ដែរ ។

មាន​អ្នកខ្លះ​ទាំង​នាំ​គ្នា​សុំ​ទឹកមន្ត ពី​កន្លែង​ព្រះ​អង្គ​យក​ទៅ​លុបមុខ និង​អ្នកខ្លះ​មិន​ទាន់​ដឹង​អ្វី​ផង​ទិញ​សត្វ​ចាប​ប្រលែង​ផង​ដែរ នេះ​វា​គឺជា​ជំនឿ​តាម​ការ​យល់​ឃើញ​របស់​មនុស្ស​ម្នាក់​ៗ​។ ជា​រៀង​ឆ្នាំ​មុន​មិន​ថា​ពេល​ប្រឡង​បាក់​ឌុ​ប ឬ​ប្រឡង​ឌី​ប្លូ​ម​នោះ​ទេ ប្អូន​ៗ និង​ក្មួយ​សិស្សានុសិស្ស​រាប់រយ​នាក់​បាន​មក​អុជ​ធូប​ថ្វាយ​ផ្កា តាំងពី​ម៉ោង​៦​ព្រឹក​រហូត​ដល់​យប់​តែ​ម្តង​៕


https://www.youtube.com/watch?v=cpXxzS1xH40

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ