ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ត្រឹមតែ​ធ្វើតេស្ត​រក​ឃើញ​ទេ លាក់​អាវុធ​សម្ងាត់​ទៀត

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បាន​ឱ្យ​ដឹងថា ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់ខ្លួន​ពី​បទល្មើស​ប្រើប្រាស់​សារធាតុ​ញៀន និង​បទល្មើស​ប្រើប្រាស់​លាក់​ទុក​អាវុធ​កែ​ច្នៃ​ខុសច្បាប់ (​កាំភ្លើង​ខ្យល់​បាញ់​គ្រាប់កង់​) កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៨…

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បាន​ឱ្យ​ដឹងថា ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់ខ្លួន​ពី​បទល្មើស​ប្រើប្រាស់​សារធាតុ​ញៀន និង​បទល្មើស​ប្រើប្រាស់​លាក់​ទុក​អាវុធ​កែ​ច្នៃ​ខុសច្បាប់ (​កាំភ្លើង​ខ្យល់​បាញ់​គ្រាប់កង់​) កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​ក្នុង​ខេត្ត​កំពង់​ធំ។

បើ​តាម​សមត្ថកិច្ច​ប្រាប់​ថា​ ជន​ង្ស័​យ​ដែល​បាន​ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ ញៀន ប៊ុ​ន​ធី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ជា​សន្តិសុខ​ ស្នាក់​នៅ​ភូមិ​​សំពៅ​មាស ស្រុក​កំពង់​ស្វាយ ខេត្ត​កំពង់​ធំ។ ហើយ​ជន​នេះ​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​មុខ​សញ្ញា​ម្នាក់​ឈ្មោះ ផល្លា តុង ដែល​សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន បន្ទាប់​ពី​ឃាត់ខ្លួន​ជន​សង្ស័យ​រួច​ហើយ​បាន​ធ្វើតេស្ត​ទឹកនោម​រក​ឃើញ​មាន​ផ្ទុក​នូវ​សារធាតុ​ញៀន​ក្នុង​ខ្លួន​។

សមត្ថកិច្ច​បន្ត​ទៀតថា លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ សីហា សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទៅ​បង្ហាញ​ទីកន្លែង​លាក់​ទុក​អាវុធ​កែ​ច្នៃដែល​ជា​វត្ថុ​តាង ដើម្បី​យក​មក​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ