ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ាងតិច​ស្លា.ប់​៣២៤​នាក់ ក្នុង​គ្រោះ​ទឹកជំនន់​អាក្រក់​បំផុត​ក្នុង​១០០​ឆ្នាំ

5 ឆ្នាំ មុន

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា គ្រោះ​ទឹកជំនន់​នៅ​ភាគ​ខាងត្បូង​ប្រទេស​ឥណ្ឌា បាន​ធ្វើ​ឲ្យ​មនុស្ស​យ៉ាងតិច​៣២៤​នាក់​ស្លាប់ និង​២០​ម៉ឺន​នាក់​ត្រូវ​ជន្លៀស​ទៅ​កាន់​ជំរុំ​សុវត្ថិភាព​។ តាម​ប្រសាសន៍​របស់​លោក​រដ្ឋមន្ត្រី Pinarayi…

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា គ្រោះ​ទឹកជំនន់​នៅ​ភាគ​ខាងត្បូង​ប្រទេស​ឥណ្ឌា បាន​ធ្វើ​ឲ្យ​មនុស្ស​យ៉ាងតិច​៣២៤​នាក់​ស្លាប់ និង​២០​ម៉ឺន​នាក់​ត្រូវ​ជន្លៀស​ទៅ​កាន់​ជំរុំ​សុវត្ថិភាព​។

តាម​ប្រសាសន៍​របស់​លោក​រដ្ឋមន្ត្រី Pinarayi Vijayan ទឹកជំនន់​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​អាក្រក់​ជាងគេ​ក្នុង​រយៈពេល​១០០​ឆ្នាំ​។

នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​រង​គ្រោះ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ កន្លង​មកនេះ ដើម្បី​ពិនិត្យ​មើល​ការ​ជួយ​សង្គ្រោះ​ប្រជាជន​ដោយ​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​និង​ទូក​។

ហើយ​ទឹកជំនន់​ដែល​បាន​កើតឡើង​តាំងពី​៩​ថ្ងៃមុន​កន្លង​មកនេះ ធ្វើ​ឲ្យ​មានការ​បាក់​ដី និង​លិច​អស់​ផ្ទះ​ជា​ច្រើន​ខ្នង​។ មនុស្ស​ជាង​២២៣០០០​នាក់ ត្រូវ​បាន​បង្ខំចិត្ត​ចាកចោល​ផ្ទះសម្បែង​ទៅ​កាន់​ជំរុំ​សុវត្ថិភាព​។

អ្នក​ដែល​បានឃើញ​ផ្ទាល់​ភ្នែក​ពេល​ជិះ​ឧទ្ធម្ភាគចក្រ​មក​ចុះ​មក​ដី​នៅ​ក្រុង Chengannur បាន​ប្រាប់​ថា ឃើញ​ប្រជាជន​ឈរ​លើ​ដំបូង​ផ្ទះ​បកដៃ​យ៉ាង​កំសត់​មក​កាន់​ក្រុម​សង្គ្រោះ​។ ផ្ទះ​នីមួយ​ៗ​មើលទៅ​ហាក់បីដូចជា​កោះ ដែល​ផុស​ចេញ​ត្រឹមតែ​ដំបូល​។ ឧទ្ធម្ភាគចក្រ​បាន​ទម្លាក់​អាហារ និង​ទឹក​ស្អាត​ដាក់​ក្នុង​ល្អី ដើម្បី​ឲ្យ​ជន​រង​គ្រោះ និង​ជួយ​យក​មនុស្ស​យ៉ាងតិច​៤​នាក់​ទៅ​កាន់​ទីតាំង​មាន​សុវត្ថិភាព​។

រដ្ឋ Kerala ដែល​ទទួល​រង​គ្រោះ​ទឹកជំនន់​នេះ គឺជា​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ទាំង​ជាតិ និង​អន្តរជាតិ​។ លើស​ពី​នេះ​ទៀត វា​ក៏​ជា​តំបន់​សំខាន់​ក្នុង​ការ​ផលិត​កៅស៊ូ តែ កាហ្វេ និង គ្រឿងទេស​ផង​ដែរ​។ ដោយសារ​តែ​លិច​អស់​ជា​ច្រើន​កន្លែង អាកាស​យាន​ដ្ឋាន​នៅ​ក្រុង Kochi ត្រូវ​ផ្អាក​ដំណើរការ​រហូត​ដល់​ថ្ងៃ​ទី​២៦ ខែសីហា ខណៈ​ដែល​ផ្លូវថ្នល់​ត្រូវ​បាន​បិទ​ចរាចរណ៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ