Maradona ៖ «Messi ត្រូវការ​សម្រាក ដើម្បី​ដកដង្ហើម​»


តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា អតីត​កីឡាករ​ជើង​ខ្លាំង​ឈ្នះ​ពាន World Cup នៅ​ក្រុម​អា​ហ្ស​ង់​ទី​ន Diego Maradona លើក​ឡើង​ថា Messi គួរតែ​ឈប់​ទៅ​ទាត់​ឲ្យ​ក្រុម​ជម្រើសជាតិ ហើយ​ផ្តោត​សំខាន់​នៅ​តែ Barcelona បាន​ហើយ​។

Diego Maradona បាន​ប្រាប់​ថា​៖ «Lionel Messi ត្រូវការ​សម្រាក ដើម្បី​ដកដង្ហើម ហើយ​មិន​គួរ​ទៅ​ទាត់​ឲ្យ​អា​ហ្ស​ង់​ទី​ន​ទៀត​នោះ​ទេ​»​។

ការ​ធ្លាក់​ចេញពី​ការ​ប្រកួត​នៅ​ក្នុង​ដំណើរ​ទៅ​កាន់​ភាព​ជា​ម្ចាស់​ពាន World Cup ២០១៨ Messi កាន់តែ​ទោរទន់​ទៅ​នឹង​ការ​សម្រេចចិត្ត​ចាក​ចេញពី​ការ​ទាត់​អន្តរជាតិ​មួយ​កម្រិត​ទៀត​។ សូ​ម្បី​តែ​ក្នុង​ការ​ប្រកួត​របស់​ក្រុម​អា​ហ្ស​ង់​ទី​ន​នៅ​ពេល​ថ្មី​ៗ​កន្លង​មកនេះ គឺ​មិន​មាន​វត្តមាន​របស់ Messi ឡើយ​។

ម្ចាស់​ពាន World Cup ឆ្នាំ​១៩៨៦ Maradona បាន​ប្រាប់​សារព័ត៌មាន Ole ថា​៖ «​ខ្ញុំ​ចង់​ឲ្យ Messi សម្រាក​ដកដង្ហើម​ខ្លះ​។ ខ្ញុំ​នឹង​ប្រាប់​គេ​ឲ្យ​លេង​តែ​នៅ​អឺរ៉ុប ហើយ​មិន​ទៅ​តាម​ក្រុម​ជម្រើសជាតិ​ឡើយ​។ គេ​មិន​គួរ​ទៅ​លេង ដោយសារ​តែ​ក្រុម​អាច​ឈ្នះ​ភាគច្រើន​ពេល​ដែល​មាន​រូបគេ​ឡើយ​»​។

អា​ហ្ស​ង់​ទី​ន​អាច​នឹង​ចូល​ទៅ​សម័យកាល​មួយ ដែល​គ្មាន​វត្តមាន​របស់​ជើង​ខ្លាំង Messi ជាមួយនឹង​ការ​ចាក​ចេញពី​កៅអី​អ្នកចាត់ការ​ក្រុម របស់​លោក Jorge Sampaoli​។

សម្រាប់​បេក្ខជន​អ្នកចាត់ការ​ក្រុម ដែល Maradona ពេញចិត្ត​នោះ គឺ​លោក Cesar Menotti អាយុ​៧៩​ឆ្នាំ ដែល​បាន​ចាកចេញ​ពីមុខ​ងារ​នេះ​អស់​រយៈពេល​១០​ឆ្នាំ​មក​ហើយ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ