ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារ​ចឹ​ង​តើ ទើប​ម្ចាស់ផ្ទះ​ភ្ញាក់ផ្អើល

5 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ មាន​ករណី​ភ្ញាក់ផ្អើល​មួយ​កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៨ ខណៈ​ម្ចាស់ផ្ទះ​ជួយ​ឆោឡោ​ដោយសារ​ជនបរទេស​ម្នាក់​ដេក​ស្លាប់​ក្នុងផ្ទះ​ជួល​របស់​ខ្លួន ដោយ​មិនដឹង​មូលហេតុ ។ ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើ​បាន​កើតឡើង​ត្រង់​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ថ្មី…

ខេត្ត​កែប ៖ មាន​ករណី​ភ្ញាក់ផ្អើល​មួយ​កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៨ ខណៈ​ម្ចាស់ផ្ទះ​ជួយ​ឆោឡោ​ដោយសារ​ជនបរទេស​ម្នាក់​ដេក​ស្លាប់​ក្នុងផ្ទះ​ជួល​របស់​ខ្លួន ដោយ​មិនដឹង​មូលហេតុ ។ ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើ​បាន​កើតឡើង​ត្រង់​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប ។

តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ​ឈ្មោះ យ៉ាវ ពេន ភេទ​ប្រុស មុខរបរ​កសិករ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​បាន​ឲ្យ​ដឹង​ថា ជនបរទេស​ដែល​ស្លាប់​នេះ​ទើបតែ​មក​ជួល​ផ្ទះ​របស់​គាត់​ស្នាក់​នៅ​បាន​តែ​២​ថ្ងៃ​ប៉ុណ្ណោះ ដោយ​បុរស​បរទេស​រង​គ្រោះ​បាន​មក​ជួល​ស្នាក់​អាស្រ័យ​នៅ​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៨ ក្នុង​១​ខែ​តម្លៃ​១៥០​ដុល្លារ ហើយ​ក៏​មិន​ទាន់​បាន​បំពេញ​ឯកសារ និង​ថត​លិខិតឆ្លងដែន​នៅឡើយ​ទេ ។ ម្ចាស់ផ្ទះ​បាន​បន្ត​ថា ការ​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ស្លាប់​នេះ​ដោយសារ​រូប​គាត់​មិនឃើញ​បុរស​រង​គ្រោះ​ចេញ​មក​អង្គុយ​លេង​នៅ​មុខ​ផ្ទះ​ដូច​រយៈពេល​មុន ទើប​មានការ​សង្ស័យ​ទៅ​អើត​មើល​តាម​មាត់​បង្អួច​ក៏​ឃើញ​ជនបរទេស​នោះ​ដេក​មិន​កម្រើក​សោះ​ទើប​រាយការណ៍​ប្រាប់​សមត្ថកិច្ច​តែ​ម្តង ។

ទាក់ទិន​នឹង​ករណី​បុរស​ជនបរទេស​ស្លាប់​ខាងលើ​សមត្ថកិច្ច​ដែល​កំពុង​ធ្វើ​កោសល្យ​វិ​ច្ច័​យស​ព បាន​ឲ្យ​ដឹង​ថា ជនបរទេស​ដែល​ស្លាប់​ខាងលើ​មានឈ្មោះ ECHTERNACHT FRIEDRICH WILHELM អាយុ​៥១​ឆ្នាំ ជនជាតិ​អា​ឡឺ​ម៉​ង់ មុខរបរ​អ្នក​ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេខ C2Uk33NHID <<6709246M2802149<<< ។

ចំពោះ​ការ​ត្រួតពិនិត្យ​នៅ​លើ​ខ្លួន​សព គឺ​គ្មាន​អី្វ​គួរ​ឲ្យ​សង្ស័យ​នោះ​ទេ ដោយ​ជន​រង​គ្រោះ​បាន​បន្សល់​ទុក​នូវ​កូន​កាបូប​មួយ​មាន​ប្រាក់​ដុល្លារ​ចំនួន​៥០​ដុល្លារ និង​ប្រាក់​រៀល​ចំនួន​៤៥៩០០​រៀល ម៉ាស៊ីន​ថត​មួយ​គ្រឿង ទូរស័ព្ទ​ម៉ាក​ហូ​វៃ​មួយ​គ្រឿង រួម និង​លិខិតឆ្លងដែន​ផង​ដែរ ។

ក្រោយ​ពី​ត្រួតពិនិត្យ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ជនបរទេស​នេះ​ស្លាប់ បណ្តាល​មក​ពី​ជំងឺ​គាំងបេះដូង ខណៈ​ដែល​ជន​រង​គ្រោះ​ផឹកស្រា​ច្រើន​ហួស​កម្រិត ។ បច្ចុប្បន្ន​សព​ជនបរទេស​ត្រូវ​បាន​សមត្ថកិច្ច​កំពុង​ទំនាក់ទំនង​ទៅ​ខាង​ស្ថានទូត​ឲ្យ​មក​ទទួល ដើម្បី​ប្រគល់​សព​ជូន​ទៅ​ក្រុម​គ្រួសារ​នៅ​ប្រទេស​អា​ឡឺ​ម៉​ង់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ