ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​មាន​សិទ្ធិ​សិច​ស៊ី មហាជន​មាន​សិទ្ធិ​រិះគន់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​លោក​ថៃ នរៈ​សត្យា បាន​ផ្តែផ្តាំ​ដល់​តារា​មួយ​ដែល​និយម​ភាព​សិច​ស៊ី កុំ​ខ្លាច​ការ​រិះគន់​ពី​មហាជន បើ​ទោះបី​វា​ជា​​សិទ្ធិ​របស់​ខ្លួន​ក៏​ដោយ ។ ការ​លើក​ឡើង​នេះ​បន្ទាប់​ពី​មួយ​រយៈ​ចុង​ក្រោយ​នេះ​អ្នក​នាង​ស្រី​ម៉ុ​ច…

រាជធានី​ភ្នំពេញ ​៖ ​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​លោក​ថៃ នរៈ​សត្យា បាន​ផ្តែផ្តាំ​ដល់​តារា​មួយ​ដែល​និយម​ភាព​សិច​ស៊ី កុំ​ខ្លាច​ការ​រិះគន់​ពី​មហាជន បើ​ទោះបី​វា​ជា​​សិទ្ធិ​របស់​ខ្លួន​ក៏​ដោយ ។ ការ​លើក​ឡើង​នេះ​បន្ទាប់​ពី​មួយ​រយៈ​ចុង​ក្រោយ​នេះ​អ្នក​នាង​ស្រី​ម៉ុ​ច និង​ថៃ ស្រី​នាង ជាដើម​បាន​បង្ហាញ​ភាព​សិច​ស៊ី​ហួសប្រមាណ​ជា​សាធារណៈ ហើយ​រង​ការ​រិះគន់​ខ្លាំង ។

ជាមួយនឹង​អ្វី​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ហើយ​ថា ​សិទ្ធិ​បុគ្គល​នោះ លោក​ថៃ នរៈ​សត្យា បាន​ផ្តាំ​​កុំ​ឲ្យ​តារា​ទាំងនោះ​កុំ​ខ្លាច​ការ​រិះគន់ ដ្បិត​ខ្លួន​ជា​បុគ្គល​សាធារណៈ ។ សំ​ណេ​រដែ​ល​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ទី​១៧ សីហា ២០១៨​ លោក​ថៃ នរៈ​សត្យា បាន​លើក​ឡើង​ថា ​«​ជា​មនុស្ស​មិនមែន​មិនដឹង​ថា យ៉ាងម៉េច​មិនល្អ យ៉ាងម៉េច​ល្អ យ៉ាងម៉េច​មិន​​ថ្លៃថ្នូរ យ៉ាងម៉េច​មិន​សម យ៉ាងម៉េច​អាសអាភាស​…​នោះ​ទេ ! អា​រឿង​តុបតែង​ខ្លួន​ក៏​អ៊ី​ចឹ​ង​​ដែរ តែ​អ្នកខ្លះ​ដូច​ជា​មិនមែន​តុបតែង​ទេ គឺ​ដូច​ជា​បក​ចេញ ឬ​បើក​បង្ហាញ​ទៅ​វិញ​សោះ​។

តារា​ៗ​ខ្លះ​គេ​អាច​យក​លេស​សិទ្ធិ​សេរីភាព​មក​និយាយ ការពារ​អំពើ​របស់​គេ​ដូច​ជា​ការ​ស្លៀកពាក់​បញ្ចេញ​កន្លុកកន្លៀត​ហួសហេតុ​ស្ទើរ​អាក្រាត តែ​គេ​ក៏​មិន​អាច​បិទ​សិទ្ធិ​សេរី​ភាព​របស់​មហាជន​មិន​ឲ្យ​រិះគន់ ជេរប្រទេច​ពួក​គាត់​ថា​បាន​ជាន់ឈ្លី​ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​ជាតិខ្មែរ​បាន​ដែរ ។ ដូចនេះ​បើ​មហាជន​មានការ​រិះគន់ ជេរប្រទេច​ដូច​ខាងលើ មេត្តា​កុំ​អាក់អន់ស្រពន់ចិត្ត​អី ដោយហេតុ​ថា​លទ្ធផល​នេះ​គឺ​ទទួល​បាន​មក​ពី​អំពើ​ប្រព្រឹត្ត​ដោយ​ប្រមាថ​ក្នុង​ចំណង់ និង​ភាព​អ​សីលធម៌​ផ្ទាល់ខ្លួន​របស់​យើង​ហើយ !

ក្រសួង​ពិតជា​មិន​ចង់​បែកញើស​ដោយ​រឿង​អត់​បានការ តែ​ក្រសួង​បែរជា​តែងតែ​រង​នូវ​ការ​វាយប្រហារ​យ៉ាងដំណំ​ពី​បងប្អូន​មហាជន​យើង​ពី​បញ្ហា​នេះ ដូចនេះ​វា​ជា​ការ​ចាំបាច់​ក្នុង​ការ​ដោះស្រាយ​សំណូមពរ​មហាជន​ដែល​ជា​សសរស្តម្ភ​របស់​ប្រទេស ។

ការ​លើក​សរសើរ ការ​ព្រមាន ការ​ដាក់​ពិន័យ ការ​ធ្វើ​សិក្ខាសាលា​ដើម្បី​បង្កើន​ការ​យល់​ដឹង​ពី​ក្រមសីលធម៌​វិជ្ជាជីវ​: យើង​បាន និង​កំពុង​អនុវត្ត​ជា​បន្តបន្ទាប់​មក​ហើយ តែ​លទ្ធ​ផល​​វា​ត្រូវ​តែ​ចាប់ផ្ដើម​ពី​រូប​អ្នក​ខ្លួនឯង មិនមែន​ដោយសារ​ចំណុច​ដែល​ជា​កម្មវត្ថុ​ខាងលើ​នេះ​ទេ ! ក៏​វា​មិន​ខុស​ពី​ការ​ជូនពរ​ដែរ គេ​ជូនពរ​អ្នក​ឲ្យ​អ្នក​បាន​សុខ អាយុ​យឺនយូរ សុភមង្គល តែបើ​អ្នក​ប្រមាថ​គ្រប់​រឿង​គ្រប់​ជំហាន​នោះ ពរ​ជ័យ​នោះ​វា​មិន​នៅ​ជាមួយ​អ្នក​ឡើយ វា​ប្រៀប​ដូច​ជា​«​ភ្លើង​ជិត​ទឹក​ឆ្ងាយ​អ៊ី​ចឹ​ង ! ហើយ​អ្នក​ពិតជា​នឹង​ទទួល​នូវ​អ្វី​ដែល​ជា​ទម្ងន់​នៃ​ជញ្ជីង​ស្វ័​យ​ប្រព្រឹត្ត​ជា​ប្រតិសកម្ម​របស់​ខ្លួន​ក្នុង​ថ្ងៃ​ណាមួយ​មិន​ខាន​ឡើយ​…»​។

មុន​នេះ​អ្នក​នាង​សុខ​ស្រី​ម៉ុ​ច បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​នាង​វាយបក​មហាជន​ដែល​រិះគន់​នាង​រឿង​ស្លៀកពាក់​សិច​ស៊ី​ថា «​ចង់​និយាយ​អី​បន្តិច ព្រោះ​តាំងពី​ចប់​កម្មវិធី​មក​អត់​បាន​និយាយ​អី​សោះ ។ ខ្ញុំ​ដឹង​ថា​ខ្លួន​ខ្ញុំ​មួយ​មិន​អាច​តម្រូវ​ចិត្ត​មនុស្ស​គ្រប់​គ្នា​បាន​ទេ តែ​ខ្ញុំ​ដឹង​ត្រឹម​ថា​ខ្ញុំ​នឹង​បំពេញ​តួនាទី​របស់ខ្ញុំ​ក្នុង​នាម​ខ្ញុំ​ជា presenter ដែល​ការងារ​នេះ​វា​ជា​សិទ្ធិ​បុគ្គល ហើយ​វា​ជា our private party ។

តែ​ខ្ញុំ​មិន​ខឹង​នឹង​អ្នក​ដែល​មិន​ពេញចិត្ត ហើយ​ខ្ញុំ​ក៏​មិន​អាច​តម្រូវ​ចិត្ត​គ្រប់​គ្នា​បាន ដូច​ខ្ញុំ​និយាយ​ពី​ខាងលើ ។ តែ​អ្វី​ដែល​ខ្ញុំ​ហួសចិត្ត គឺ​ចំពោះ​អ្នកមួយ​ចំនួន​បញ្ចេញមតិ​ដូច​ជា​មនុស្ស​ដែល​គ្មាន​ការ​សិក្សា អ្នក​គ្មាន​សិទ្ធិ​ជេរ​បញ្ចោរ​ខ្ញុំ​ដៀល​ខ្ញុំ ហើយ​អ្នក​សំអាង​អី​ថា​ខ្ញុំ​បំផ្លាញ វប្បធម៌​ជាតិ រៀន​បើកភ្នែក​មើល​ពិភពលោក​ផង ថា​វា​ដល់​ណា​ហើយ ?

កុំ​ហាមាត់​ឡើង​គេ​បំផ្លាញ​ជាតិ ។ ហេតុ​អី​ខ្ញុំ​អាច​ក្លាយជា presenter ព្រោះ​មិនមែន​ត្រឹម​តែ​សម្រស់​ទេ គឺ​មក​ពី​ចរិត​ប្ញ​ក​ពា​ខ្ញុំ​ដូច​គ្នា​នឹង​ប្រវត្តិ​ក្រុម​គ្រួសារ​ខ្ញុំ ទាំងនេះ​វា​ជាដើម​ហេតុ​ដែ​គេ​ជ្រើសរើស​ខ្ញុំ ។ ជេរ​ខ្ញុំ​ក្នុង​កម្មវិធី private​របស់ខ្ញុំ មិន​ឆ្អែត​ហើយ នៅ​មក​បញ្ចោរ​ខ្ញុំ​សូ​ម្បី​តែ​ខ្ញុំ​ទៅ​សមុទ្រ ។ ខ្ញុំ​មិន​ចង់​ល្បី​ទេ​ឈប់​ធ្វើ​ឲ្យ​ខ្ញុំ​ល្បី​ទៅ បើ​ខ្ញុំ​ចង់​ល្បី​ខ្ញុំ​មិន​ឈប់​ពី​សិល្បៈ​​ទេ ។ កើតមក​ជា​មនុស្ស​មិន​គ្រប់គ្រាន់​ទេ ត្រូវ​រៀន​ធ្វើ​ជា​មនុស្ស​ផង ។ ប្រទេស​មានច្បាប់​ស្រុក​មាន​វិ​ន​យ័ អ៊ីចឹង​កុំ​មាន​មាត់​គិតតែ​ជេរ​គេ ដៀល​គេ​ដោយ​គ្មាន​ដឹង​ថា​អ្វី​ជា​អ្វី ដឹង​ទេ​ថា​វា​រំលោភ​លើ​សិទ្ធិ​ឯកជន​របស់ខ្ញុំ​ដូច​គ្នា »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ