ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌុ​ប​ប្រពន្ធ​មក​ផ្ទះ​ស្រាប់តែ​…​ស្លា.ប់​បែប​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ចំណែក​បុរស​ជា​ប្តី​រង​របួសស្រាល​បែកក្បាល បន្ទាប់​ពី​ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​កម្មវិធី​ផ្ទះ​បង​គោលបំណង​វិល​ត្រឡប់​ទៅ​ផ្ទះ ​ជា​អកុសល​ត្រូវ​បាន​រថយន្ត​កុងតឺន័រ​បើក​កៀរ បណ្តាល​ឲ្យ​ដួល ហើយ​កិន​ស្ត្រី​ជា​ប្រពន្ធ​បាក់​ភ្លៅ​សងខាង ហើយបោក​ក្បាល​ស្លាប់​យ៉ាង​អាណោចអាធម៌ កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៨…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ចំណែក​បុរស​ជា​ប្តី​រង​របួសស្រាល​បែកក្បាល បន្ទាប់​ពី​ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​កម្មវិធី​ផ្ទះ​បង​គោលបំណង​វិល​ត្រឡប់​ទៅ​ផ្ទះ ​ជា​អកុសល​ត្រូវ​បាន​រថយន្ត​កុងតឺន័រ​បើក​កៀរ បណ្តាល​ឲ្យ​ដួល ហើយ​កិន​ស្ត្រី​ជា​ប្រពន្ធ​បាក់​ភ្លៅ​សងខាង ហើយបោក​ក្បាល​ស្លាប់​យ៉ាង​អាណោចអាធម៌ កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​ផ្លូវ​៣០​ម៉ែត្រ ខាងលិច​ក្បែរ​ផ្សារ​សុភមង្គល ត្រង់​ចំណុច​ភូមិ​ត្រាំ​ដោក សង្កាត់​ពងទឹក ខណ្ឌដង្កោ ក្រោយ​កើតហេតុ​រថយន្ត​បង្ក​បើក​រត់គេច​ទៅ​បាត់ ។

ស្ត្រី​ជា​ប្រពន្ធ​ស្លាប់​មានឈ្មោះ ចាន់ ណា​រី អាយុ​២៨​ឆ្នាំ មុខរបរ​កម្មការិនី​កាត់ដេរ មានស្រុក​កំណើត នៅ​ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ចំណែក​ប្តី​រង​របួសស្រាល​មានឈ្មោះ យា អាយុ​២៩​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត មានស្រុក​កំណើត ខេត្តស្វាយរៀង ។ ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​-​ប្រពន្ធ ស្នាក់​នៅ​ភូមិ​តំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ដោយ​ជិះ​ម៉ូតូ មួយ​គ្រឿង ម៉ាក​សេ​១០០​សេរី​ចាស់ ។

តាម​ពលរដ្ឋ​នៅផ្ទះ​ក្បែរ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ​ជិះ​ម៉ូតូ​សេ​១០០​ឌុ​ប​គ្នា ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​៣០​ម៉ែត្រ ពី​លិចទៅ​កើត លុះដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​កុងតឺន័រ​បើក​ស្រប​ទិស​កៀរ​ពីក្រោយ ដួល ហើយ​កិន​ស្លាប់​ប្រពន្ធ​របួសស្រាល​ប្តី ហើយ​រថយន្ត​បង្ក​បន្ថែម​ល្បឿន​បើក​រត់គេច​បាត់ ។

តាម​សាច់ញាតិ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​ជន​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​ចេញពី​កម្មវិធី កន្លែង​យានដ្ឋាន​ជួសជុល​រថយន្ត នៅ​ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​ទេះ គោលបំណង​ឌុ​ប​ប្រពន្ធ​វិល​ត្រឡប់​ទៅ​ផ្ទះ​ស្រាប់តែ​ដល់​ចំណុច​ខាងលើ​ជួប​ហេតុការណ៍​នេះ​តែ​ម្តង ។

ក្រោយ​កើតហេតុ​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​រួច​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ